វិបត្តិ​នៅក្នុង​ប្រទេស​យ៉េ​ម៉ែន​អាច​ក្លាយជា​ទីតាំង​សម្រាប់​ក្រុម​ភេរវកម្ម​ប្រមូល​ផ្តុំគ្នា​

0

​វិបត្តិ​នៅក្នុង​ប្រទេស​យ៉េ​ម៉ែន​បាន​គម្រាមកំហែង​ដល់​សន្តិសុខ​នៅក្នុង​តំបន់ ដោយសារ​តែមាន​ការចូល​រួម​ពី​ក្រុម​ភេរវកម្ម​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​។ នៅ​ពួក​ដែល​ដែល​ពួក​ភេរវកម្ម​រួបរួមគ្នា​បានក្លាយ​ទៅជា​ឧ​ប្ប​ស័​គ្ម​ដ៏​ធំធេង​ពេ​សេ​សគឺ​ប្រទេស​តំបន់​អារ៉ាប​តែម្តង​។​ទាំងនោះ​ហើយ​បានជា​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ត្រូវតែ​រួម​រួម​បង្កើត​ទៅជា​កម្លាំង​ពី​សេសមួយ​សម្រាប់​វាយប្រហារ​ការពារ​ផល​ប្រ​យោ​ជាតិ​។​
​ប្រទេស​តំបន់​អារ៉ាប​បានក្លាយ​ទៅជា​គោលដៅ​ដ៏​សំខាន់បំផុត​សម្រាប់​ក្រុម​អិស្លាម​ជ្រុលនិយម ដោយ​តំបន់​ទាំងនោះ​សម្បូរ​ទៅដោយ​ធុន​ធាន​ធម្មជាតិ​ប្រេង​អាំ​ច​ទំនុក​ទំរុង​ក្រុម​នេះ​ឲ្យ​មាន​កម្លាំង​គ្រប់គ្រាន់​សម្រាប់​ព​ង្រី​អាណា​ច័​ក្រ​អិស្លាម​។​g3
​យេ​ម៉ែន​បាន និង​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​ពីរ​ខុសគ្នា ទី​១ គឺ​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​រវាង​រដ្ឋាភិបាល​របស់លោក​ប្រធានាធិបតី​ហា​ឌី​ដែល​ទទួលស្គាល់​ដោយ​សហគមន៍​អន្តរជាតិ និង​ក្រុម​ឧទ្ទាម​ហ៊ូ​ទ្សី​និកាយ​ឈី​អ៊ី​ត​ដែល​គេ​អាច​ចាត់ទុកជា​កម្លាំង​នយោបាយ​ផ្ទៃក្នុង​មួយ និង​វិបត្តិ​ទី​២ គឺ​វិបត្តិ​ដែល​បង្ក​ចេញពី​ចលនា​អាល់​កៃ​ដា AQPA និង​អង្គការ​រដ្ឋ​អ៊ីស្លាម​។ នៅថ្ងៃនេះ ក្រុមg2

AQPA បាន​បើក​ការវាយប្រហារ​លើ​ពន្ធនាគា​រ​មួយ​ក្នុង​ខេត្ត Moukalla ស្ថិត​ប៉ែក​អាគ្នេយ៍​ប្រទេស​ដោយបាន​រំដោះ​អ្នកទោស​ជាង ៣០០​នាក់ ក្នុងនោះ មាន​ម្នាក់​ជា​មេ​កើយ​របស់គេ​ឈ្មោះ Khalet Batarfi ដែល​បាន​ជាប់​ក្នុង​គុក​នោះ​អស់​ជាង ៤​ឆ្នាំ​។
​ក្រៅពី​វាយប្រហារ​លើ​ពន្ធនាគារ ក្រុម AQPA ក៏បាន​វាយប្រហារ​ក្នុង​ថ្ងៃ​តែមួយ​លើ​ស្ថាប័ន​មួយចំនួន​ក្នុង​ខេត្ត Moukalla ដដែល ដូចជា​ធនាគារ ស្នងការដ្ឋាន​នគរបាល ឬមួយ​ក៏​មន្ទីរ​របស់​ក្រសួង​ស៊ើប​ការសម្ងាត់​ជាដើម​។ ដូច្នេះ​ឃើញថា ស្ថានការណ៍​វឹកវរ​ផ្ទៃក្នុង​សព្វថ្ងៃនេះ​បាន និង​កំពុង​ផ្តល់ឱកាស​យ៉ាង​ល្អ​ដល់​ក្រុម AQPA និង​អង្គការ​រដ្ឋ​អ៊ីស្លាម​។ ពិតណាស់ថា ក្រុម AQPA

និង​អង្គការ​រដ្ឋ​អ៊ីស្លាម គឺជា​ចលនា​ភេរវ​និយម​ដ៏​គ្រោះថ្នាក់​បំផុត​សម្រាប់​ប្រទេស​យេ​ម៉ែន និង​សហគមន៍​អន្តរជាតិ​។ តែ​ដើម្បី​អាច​បង្ក្រាប​ពួកនេះ​បាន គេ​ត្រូវតែ​រក​ដំណោះស្រាយ​នយោបាយ​ផ្ទៃក្នុង​ឲ្យ​យេ​ម៉ែន​ជាមុនសិន ពោល​កិច្ចព្រមព្រៀង​នយោបាយ​មួយ​រវាង​ក្រុម​ឧទ្ទាម​ហ៊ូ​ទ្សី និង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ហា​ឌី​។g1
​បណ្តា​ប្រទេស​អា​រ៉ាង​វាយប្រហារ​នៅក្នុង​ប្រទេស​យេ​ម៉ែន​ឈាន​ចូលដល់ បាន​ឈានចូល​ថ្ងៃទី​៧ ដែល​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ដឹកនាំ​ប្រតិបត្តិ​ការវាយប្រហារ​ផ្លូវអាកាស​លើ​ក្រុម​ឧទ្ទាម​ហ៊ូ​ទ្សី​ក្នុងប្រទេស​យេ​ម៉ែន​។ រីឯ​កម្លាំង​របស់​ហ៊ូ​ទ្សី​ក៏​ហាក់ដូចជា​កំពុង​រំកិល​ទៅមុខ​ឆ្ពោះទៅ​វាយយក​ទីក្រុង​អាដេ​ន​ដែលជា​ទីក្រុង​សំខាន់​ទី​២​របស់​យេ​ម៉ែន​។ ទន្ទឹមគ្នានេះ AQPA ដែលជា​សាខា​អាល់​កៃ​ដា​ក្នុង​តំបន់​ក៏បាន​វាយប្រហារ​លើ​ពន្ធនាគារ​មួយ​ស្ថិត​ប៉ែក​អាគ្នេយ៍​ប្រទេស​ដោយបាន​រំដោះ​អ្នកទោស​ចេញពី​គុក​ជាង ៣០០​នាក់​។ នៅឯ​ទីស្នាក់ការ​របស់​

ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ញូយ៉ក​វិញ ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែ​រ្ស​បាន​ព្យាយាមរ​កទ័​ណ្ឌ​កម្ម​ដាក់​លើ​ប្រទេស​យេ​ម៉ែន​។​
​ផ្ទាំង​ស៊ី​ប​ជា​អាទិភាព​របស់​កម្លាំង​អារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត គឺ​ក​ម្ទេស ឬក៏​យ៉ាងហោចណាស់ ធ្វើ​ឲ្យ​កម្លាំង​ឧទ្ទាម​ហ៊ូ​ទ្សី​និកាយ​ឈី​អ៊ី​ត​ចុះខ្សោយ​។ តែ​ប្រតិបត្តិ​វាយប្រហារ​ពេញ​មួយ​សប្តាហ៍​កន្លងមក បែរជា​បាន​បណ្តាល​ឲ្យ​ស្លាប់​ជន​ស៊ីវិល​យ៉ាងច្រើន និង​កំពុង​ធ្វើ​ឲ្យ​

ពួក​ឧទ្ទាម​ហ៊ូ​ទ្សី​ឡើងចាង​កាន់តែខ្លាំង​ទៅវិញ​។ គួរ​រម្លឹក​ជូន​ថា ពួក​ហ៊ូ​ទ្សី​កំពុង​កាន់អំណាច​ដែល​ពួកគេ​វាយ​ដណ្តើមបាន​ពី​លោក​ប្រធានាធិបតី​ស្របច្បាប់​ហា​ឌី​ដែល​បច្ចុប្បន្នកំពុង​ភៀសខ្លួន​ជ្រកកោន​នៅក្នុង​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​។ ខណៈ​នេះ ពួក​ហ៊ូ​ទ្សី រួមជាមួយ​សម្ព័ន្ធមិត្ត​របស់គេ និង​ក្រុម​ប្រដាប់អាវុធ​ដែល​បន្ត​ស្មោះត្រង់​នឹង​អតីត​ប្រធានាធិបតី​ធា្ល​ក់​ពី​អំណាច​អាប់​ដា​ឡា សា​ឡេ​កំពុង​ប្រយុទ្ធ​ទល់នឹង​កម្លាំង​របស់លោក​ហា​ឌី​ដើម្បី​ដណ្តើម​កាន់កាប់​ទីក្រុង​អាដេ​ន​ដែលជា​ទីក្រុង​ធំ​ទី​២ របស់​យេ​ម៉ែន​។
​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែ​រ្ស​ដែលមាន​សមាជិក ៦​ប្រទេស គឺ​អា​រ៉ា​ប៊ី​សា​អូឌីត គូ​វ៉ែត បា​រ៉ែ​ន អេ​មី​រ៉ា​អារ៉ាប់​រួម កាតា និង​ប្រទេស​អូ​ម៉​ង់​កំពុង​ស្វែងរក​សេចក្តីសម្រេចចិត្ត​មួយ​សម្រាប់​ប្រទេស​យេ​ម៉ែន​។ សេចក្តីសម្រេចចិត្ត​ជាអាទិ​ភាព គឺ​ផ្តល់​សន្ទុះ​ឡើងវិញ​នូវ​កិច្ចសន្ទនា​នយោបាយ​រវាង​ភាគី​ជម្លោះផ្ទៃក្នុង​។ បន្ទាប់មក ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែ​រ្ស​ក៏​ចង់​ឲ្យ​មាន​ទ័​ណ្ឌ​កម្ម​សេដ្ឋកិច្ច និង​ការហាម​លក់​អាវុធ​ទៅ​ឲ្យ​យេ​ម៉ែន​ដើម្បី​ដាក់​គំនាប​លើ​ពួក​ហ៊ូ​ទ្សី​ដែរ​។
​តែ​ឧបសគ្គ​ដែល​ក្រុមប្រឹក្សា​នៃ​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រ​ពែ​រ្ស​កំពុង​ជួបប្រទះ​ពេលនេះ គឺ​ការជំទាស់​ពី​ភាគី​រុស្ស៊ី​ដែលជា​សមាជិក​អចិន្ត្រៃយ៍​ម្នាក់​នៃ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។​ទីក្រុង​ម៉ូស្គូ​បាន​ប្រឆាំង​ដាច់ខាត​លើ​ទ័​ណ្ឌ​កម្ម​ហាម​លក់​អាវុធ​ទៅ​ឲ្យ​យេ​ម៉ែន​ជា​លក្ខណៈ​ទូទៅ និង​ចង់បាន​ទ័​ណ្ឌ​កម្ម​មួយ​ដោយ​សំដៅចំៗ​លើ​បុគ្គល​ដោយ​ហាម​មិនអាច​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស ឬ​បង្កក​ផ្អាប់​ទុកទ្រព្យ​សម្បត្តិ​។ គួរ​បញ្ជាក់ថា រុស្ស៊ី​ជា​

សម្ព័ន្ធមិត្ត​របស់​ប្រទេស​អ៊ីរ៉ង់ និង​ដែល​អ៊ីរ៉ង់​បានចេញ​មុខ​គាំទ្រ​ចលនា​ឧទ្ទាម​ហ៊ូ​ទ្សី​ជា​ចំហ​នៅ​យេ​ម៉ែន​។ កន្លងមក ទីក្រុង​តេ​ហេ​រ៉ង់​ថែមទាំង​បាន​ថ្កោលទោស​លើ​ប្រតិបត្តិការ​យោធា​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​នៅ​យេ​ម៉ែន និង​ព្រមាន​ទុកជាមុន​ពី​ផលវិបាក​នៅពេល​ខាងមុខ​៕