រមណីយដ្ឋាន​ភ្នំ​សន្ទុក ត្រូវបាន​ភ្ញៀវទេសចរ​ណ៏ រិះគន់​យ៉ាង​ចាស់ដៃ ទៅលើ​បរិស្ថាន និង​ការបំរើ​សេវាកម្ម

0

​កំពង់ធំៈ រមណី​ដ្ឋា​ន​ភ្នំ​សន្ទុក កន្លងមក​ធ្នាប់​តែមាន មនុស្ស​ជាច្រើន​ស្កាត់​មកពី តាម​បណ្តា​ខេត្ត​ក្រុង​នានា មក​ទស្សនា​ឥតមាន​ពេល​ឈប់ តែ​មកដល់ពេលនេះ រមណីយដ្ឋាន​ធ្លាប់តែ​មានឈ្មោះ​ល្បីល្បាញ់ ក្នុង​ប្រវត្តិសាស្ត្រ និង​ត្រូវបាន​មាន សភាព​ស្ងប់ស្ងាត់ ស្ទើរតែ​ពុំមាន​ភ្ញៀវ​ទេសចរណ៍​មក​កំសាន្ត ជាក់ស្តែង​កាលពី​ថ្ងៃទី ៥ ខែ មេសា ឆ្នាំ ២០១៥ ទិដ្ឋភាព​ដ៏​គួរ​ឲ្យ​ស​ង្វែ​ក បាន​ក្លាយជា​តំបន់​ស្ងប់ស្ងាត់ បាត់បង់​ប្រជាប្រិយភាព​ដែល​គួរ​ឲ្យ​មានការ​សោកស្តាយ​។​3
​ក្រុម​អជីវ​ករ​ដែល​លក់​នៅ​ទីនោះ បាននាំគ្នា​រអ៊ូ​រទាំង ថា ម្ចាស់​ម៉ៅការ​អ​ជីក​ម្ម រមណីយដ្ឋាន​ភ្នំ​សន្ទុក​គ្មាន​ភាព​ទទួលខុសត្រូវ យកតែ​ភាស៊ី​ក្នុង​មួយថ្ងៃ​២០០០​រៀល ទោះ​លក់ដាច់​ឬ​មិន​ដាច់​ក៏ដោយ ចំណែក​បរិស្ថាន​នៅក្នុង​រមណីយដ្ឋាន​ភ្នំ​សន្ទុក​នេះ​ពោ​ពេញ​ទៅដោយ​អាច​ជ៏​គោ និង​សំរាម​ចោ​យ​រាយប៉ាយ ព្រមទាំង​ការចត​រថយន្ត​ដោយ​គ្មាន​សណ្តាប់ធ្នាប់ ម្យ៉ាងទៀត​ក្រុម​អជីវ​ករ​ទាំងអស់​សំណូមពរ ឲ្យ​លោក អៀង ម្ចាស់​អជីវ​កម្ម ជួយ​ធ្វើ​អណ្តូង​ស្ត​ប់​ជូន​អជីវ​ករ សម្រាប់​ប្រើ ប្រាស់​បំរើភ្ញៀវ​ទេសចរណ៍​ផង ដោយសារតែ​បច្ចុប្បន្ន ពិបាក​ក្នុងការ​ដឹកជញ្ជូន​ទឹក ដែលមាន​ចម្ងាយ​ជិត​២០០០​ម៉ែត្រ ។​4
​ប្រភព​ត៌មាន​ពី​ប្រជាពលរដ្ឋ ដែល​បាន​ទៅ​កំសាន្ត​នៅ​ភ្នំ​សន្ទុក បាននាំគ្នា​រអ៊ូរទាំ​និង​ម្ចាស់​ម៉ៅការ អ​ជិ​វ​កម្ម​រមណីយដ្ឋាន ភ្នំ​សន្ទុក ជាច្រើន​ឆ្នាំ​មកហើយ​តែ​ពុំ​ត្រូវបាន​ទទួលបាន​ការអភិវឌ្ឍ​ន៍​នោះទេ សូម្បីតែ​អណ្តូងទឹក​មួយ សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក៏​គ្មាន​ដែរ មិនតែប៉ុណ្ណោះ​គោ​ចូល​ព្រោងព្រាត សំរាម​ចោល​គ្មាន​របៀប ចំណែក​ចំណីអាហារ​ថ្លៃ​កប់ ពពក មាន់​មួយ​ចាប់ពី ៥​ម៉ឺន​រៀល ទៅ​៦​ម៉ឺន​រៀល ក្នុង​មួយ​ក្បាល ចំនុច​នេះ​បណ្តាល​ឲ្យ​មានការ​រារាំង​និង​រាថយ​មិន​ចង់ ទៅ​ទស្សនា​រមណីយដ្ឋាន​ភ្នំ​សន្ទុក ។​5
​ម្ចាស់​ម៉ៅការ​រមណីយដ្ឋាន​ភ្នំ​សន្ទុក មាន​ចេតនា​គេចវេស​នឹង​ភាព​ទទួលខុសត្រូវ​រប​ស់​ខ្លួន និង​ពុំបាន​ផ្តល់នូវ​បទ​សម្ភាស ទាក់​ទង់​និង​ការអភិវឌ្ឍន៍ បង្ករ​ឲ្យ​សំរាម គោ ក្របី និង​ក្មេង​សុំទាន​រញ៉េរញ៉ៃ គ្មាន​សណ្តាប់ធ្នាប់ បង្ករ​ភាព​ក្តៅក្រហាយ ដល់​ភ្ញៀវ​ទេសចរណ៍ ហើយ​ពុំ​អាច​សុំ​ការបំភ្លឺ​បានទេ ។​7
​លោក សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា នៅ​ឆ្នាំនេះ គឺជា​ឆ្នាំ​ពិសេស​ក្នុង​ខេត្តកំពង់ធំ និង​មាន​ពិធី​សំបូរ​ស​ង្ក្រា​ន នៅក្នុង​រមណីយដ្ឋាន​ប្រាសាទ​សំបូរ ចំណែក​ការអភិវឌ្ឍន៍ នៅតាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្តកំពង់ធំ ត្រូវបាន​ណែនាំ​ឲ្យ​ក្រុម​អ​ជិ​វក​ម្ម ប្រកបមុខរបរ​លក់​អាហារ ពុំ​ឲ្យ​មានការ​ឡើងថ្លៃ​នោះទេ ជាពិសេស​រឿង​បរិស្ថាន ត្រូវបាន​ជម្រុញ​ឲ្យ​សំអាត​ជាប្រចាំ​។​
​ដោយ ប៊ុន រដ្ឋា
21