រដ្ឋមន្ត្រី​អង់គ្លេស​មួយរូប​ចុះចេញ​ពី​ដំណែង​ដោយសារ​ជួល​ស្ត្រី​បំរើការ​ក្នុងផ្ទះ​ជន​អន្តោ​ប​វេស​ខុសច្បាប់​

0

​រដ្ឋមន្ត្រី​ទទួលបន្ទុក​ជន​អន្តោ​ប​វេ​លោក​Mark Harper បានដាក់​លិខិត​សុំ​លា​លេង​ពី​តំណែង​ក្រោយ​គេ​រកឃើញថា​លោក​ជួល​ស្ត្រី​បំរើការ​នៅផ្ទះ​ជា​ជន​អ​នោ្ត​ប​វេស​ខុសច្បាប់​។​សារព័ត៌មាន Telegraph បាន​ផ្សព្វផ្សាយ​ថា​លោក​Mark Harper បាត់បង់​ដំណែង​ដោយសារតែ​អ្នកបំរើរ​កិច្ចការ​ផ្ទះ​របស់លោក​គ្មាន​លិខិត​ពលកម្ម​ស្រប់ច្បាប់​ក្នុងប្រទេស​អង់គ្លេស​នោះឡើយ ។​

​លោក ម៉ាក​ហាប​ភើរ លា​លេង​ពី​តំណែង​ក្រោយ​រយពេល​២៤​ម៉ោង​ដែល​គេ​រកឃើញ​កំហុស​ខាងលើ​។ នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក​ដេវីដ កា​មឺ​រ៉ុ​ន បង្ហាញ​ការសោកស្តាយ​យ៉ាងខ្លាំង ដែលមាន​ហេតុ​ការ​បែបនេះ​កើតឡើង​ទៅលើ​មន្ត្រី​របស់លោក​។​ ​លោក​ហាប​ភើរ​បញ្ចា​ក់ថា លោក​ក៏ត្រូវ​ស្ត្រី​បំរើការ​ក្នុងផ្ទះ​នោះ​បោកប្រាស់​ដោយ​បង្ហាញ​លិខិត ពលកម្ម​ក្លែងក្លាយ​ឲ្យ​លោក ។

បើ​ទោះយ៉ាងណា​លោក​បានសម្រេច​លា​លេង​ពី​តំណែង ។​ ​លោក​ហាប​ភើរ​បញ្ចាក់​ទៀតថា ក្នុង​តំណែង​ជា​រដ្ឋមន្ត្រីក្រសួង​អន្តោ​ប​វេស ហើយ​បាន​ជម្រុញ​ឲ្យ​អនុម័ត​ច្បាប់ សម្រាប់​ជន​អន្តោ​ប​វេស​និង​អ្នក​ដែល​ជួល​ផ្ទះ​ឲ្យ ត្រូវតែ​ត្រួតពិនិត្យ​លិខិតស្នាម​ឲ្យ​ ​Image5 1