នាយករដ្ឋមន្ត្រីជប៉ុនលោកស៊ីនហ្សូអាបេបានបញ្ចាក់ថា«ជប៉ុននិងរុស្ស៊ីចាំបាច់ត្រូវតែដោះស្រាយបញ្ហាវិវាទដែលនៅសេសសល់កាន់តែឆាប់កាន់តែល្អ ដើម្បីឈានដល់ការបញ្ចាប់ដោយ សន្ធិសញ្ញាសន្តិភាពពេញលិញ មិនត្រូវអូសបន្លាយដល់ជំនន់ក្រោយទៀតឡើយ»។ សារព័ត៌មាន ក្យូដូញ៉ីវកាលពីថ្ងៃទី៩ខែកុម្ភះបានដកស្រង់សំដីលោកស៊ីហ្សូអាបេបានប្រកាស់ថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌឺបៀពូទីនបានទទួលយកការអញ្ចើញទស្សនកិច្ចប្រទេសជប៉ុន ក្នុងពេលខាងមុខ ក្នុងពេលដែលប្រទេសទាំងពីរព្យាយាមដោះស្រាយវិវាទអធិបតេយ្យភាព ប្រជុំកោះគូរីល ដែលជាដើមចមក្នុងការរារាំងប្រទេសទាំងពីរចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាពក្រោយសង្គ្រាមលោកលើកទី២។
ការប្រកាស់ខាងលើក្រោយពេលមេដឹកនាំប្រទេសទាំងពីរជួបពិភាគ្សាគ្នានៅទីក្រុងស៊ូជី ក្រោយបើកការប្រគួតកីឡាអូឡាំពិករដូវរងាកាលពីថ្ងៃទី៧ខែកុម្ភះ។សារព័ត៌មានរុស្ស៊ីInterfax បានផ្សព្វផ្សាយថា លោកពូទីននឹងទស្សនកិច្ចជប៉ុននៅខែតុលាឬខែវិច្ឆិកាឆ្នាំ២០១៤នេះ។
លោកស៊ីហ្សូអាបេ បាននិយាយដោយផ្តោតទៅលើកោះ៤ដែលមានវិវាទ បច្ចុប្បន្នគ្រប់គ្រងដោយរុស្ស៊ី ដែលមានឈ្មោះថា ប្រជុំកោះគូរីល ចំណែកភាគែជប៉ុនហៅថា ទឹកដីភាគខាងជើងថា«ជប៉ុននិងរុស្ស៊ីចាំបាច់ត្រូវតែដោះស្រាយវិវាទឲ្យកាន់តែឆាប់កាន់តែល្អ មិនត្រូវអូសបន្លាយតទៅមុខទៀត ដល់ជំនាន់ក្រោយនោះឡោះយ»។
មេដឹកនាំប្រទេសទាំងពីរក៏បានឯកភាពគ្នាបន្តពិភាគ្សាទ្វេភាគីជាបន្តទៀត ។រដ្ឋាភិបាលទីក្រុងតូក្យូសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោកពូទីន នឹងក្លាយជាកម្លាំងជម្រុញថ្មីសម្រាប់កាត់បន្ថយកម្លាត់ក្នុងវិវាទ។