ក្លិប Manchester United ចង់នាំយកអតីតខ្សែបម្រើរបស់ខ្លួនគឺកីឡាករ Paul Pogba (ផូល ប៉ុកបា) ត្រឡប់មកវិញបន្ទាប់ពីកីឡាកររូបនេះផ្លាស់ទៅលេងឲ្យក្លិបយក្សអ៊ីតាលី Juventus (ជូវ៉េនទូស) កាលពី ១៨ ខែមុន ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ដេវីដម៉យ (David Moyes) អាចនឹងជួបនូវឧបសគ្គលើការនាំយកកីឡាករអន្តរជាតិបារាំងរូបនេះក្រោយពេលក្លិប Juventus កំពុងត្រៀមបន្តកិច្ចសន្យាថ្មីរយៈពេល ៤ ឆ្នាំទៀតជាមួយ Pogba ហើយផ្តល់តម្លៃពលកម្មរហូតដល់ ៨២០០០ ដុល្លារក្នុងមួយសប្តាហ៍ក្នុងគោលបំណងរក្សាទុករូបគេនៅជាមួយក្លិបជើងឯក Serie A មួយនេះ ។
គួររម្លឹកផងដែរថា មុនពេលចាកចេញពីក្លិបបិសាចក្រហមកាលពីឆ្នាំ ២០១១ តំណាងរបស់ Pogba បានអះអាងថា ពួកគេចង់ឲ្យក្លិប Manchester United ផ្តល់ប្រាក់ប្រមាណ ៤៩០០០ ដុល្លារក្នុងមួយសប្តាហ៍លើកីឡាកររូបនេះប៉ុន្តែត្រូវបានក្លិបបដិសេធ ៕