កាបិ​ន​ភ្លើង​ត្រូវបាន​ឆេះ​ដោយសារតែ​សត្វ​កណ្តុល​

0

​សៀមរាប​៖ កាបិ​ន​ភ្លើង​មួយ​នេះ​ត្រូវបាន​ឆេះ​កាលពី​វេលា​ម៉ោង​អំឡុង​១១​យប់​ថ្ងៃទី​១១​ខែ​កុ​ម្ភះ​ឆ្នាំ​២០១៤​នេះ​នៅត្រង់​ចំណុះ​ខាងត្បូង​ហាង​សមភាព​មាត់​ស្ទឹង​ក្រុង​សៀមរាប​ប្រមាណ​ជា​១៥០​ម៉ែត​បណ្តាល​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ដែល​កំពុងតែ​ធ្វើដំណើរ​ឆ្លងកាត់​ផ្លូវ​នោះ​យ៉ាងច្រើន​ផងដែរ​។​បន្ទាប់ពី​បងប្អូន​ប្រជាពលរដ្ឋ​បានឃើញ​ផ្សែងហុយ​ចេញពី​ខាងក្នុង​កាបិ​ន​ភ្លើង​និង​មាន​អណ្តាតភ្លើង​ចេញមក​ខាងក្រៅ​បន្តិចៗ​ផង​នោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ផ្ទះ​នៅ​ជិតខាង​ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​និង​អាជ្ញា​ធរមាន​

សមត្ថកិច្ច​ភ្លាមៗ​តែម្តង​ដើម្បី​ចុះមក​ធ្វើ​អន្តរាគមន៍​។​ក្នុងការ​ចុះមក​ធ្វើ​អន្តរាគមន៍​ពន្លត់អគ្គីភ័យ​ដែល​បាន​ឆេះ​កាបិ​ន​ភ្លើង​នេះ​ដែល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​នគរបាល​ខេត្តសៀមរាប​ចំនួន​៣​គ្រឿង​និង​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ទីបញ្ជាការដ្ឋាន​

កងរាជអាវុធហត្ថ​ខេត្តសៀមរាប​ចំនួន​២​គ្រឿង​សរុប​ចំនួន​៥​គ្រឿង​ទើប​ធ្វើ​ឲ្យ​ភ្លើង​ដែល​បាន​ឆេះ​ចេញពី​កាបិ​ន​ភ្លើង​នេះ​បាន​រលត់ទៅវិញ​ដោយ​មិនមាន​ការឆេះ​រាលដាល​ដល់ផ្ទះ​ឫ​ក៏​ភោជនីយ៍ដ្ឋាន​ធំៗ​ផ្សែង​ទៀត​ដែលមាន​ទីតាំងនៅ​ជិត​នោះឡើយ​។​នៅក្នុង​កិច្ច​ចុះ​ប្រតិបត្តិ​ការណ៍​

ពន្លត់អគ្គីភ័យ​នេះ​ភ្លាមៗ​នោះ​ក៏មាន​វត្ត​របស់ ឯ​.​ឩ នូ ផល្លា អភិបាលរង​ខេត្តសៀមរាប លោក​វរសេនីយ៍ឯក ភឹង ច​ន្តា​ឫ​ទិ្ធ ស្នងការរង​និង​ជា​ប្រធានការិយាល័យ​កណ្តាល​នគ​របាល​ស្ថិតិ​និង​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប លោក​វរសេនីយ៍ឯក ស្រី យូ​រ៉ា មេបញ្ជាការរង​

នៃ​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តសៀមរាប​និង​ជា​ប្រធាន​មន្ទីរ​ស្រាវជ្រាវ​និង​យុត្តិធម៌ ផងដែរ​។​បើតាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​ជំនាញ​អគ្គីសនី​ខេត្ត​បាន​ឲ្យ​ដឹងថា​បន្ទាប់ពី​កម្លាំង​សមត្ថកិច្ច​យើង​បានធ្វើការ​ពន្លត់អគ្គីភ័យ​នេះ​បាន​ហើយ​នោះ​អ្នកបច្ចេកទេស​ជំនាញ​ក៏បាន​ធ្វើការ​ត្រួតពិនិត្យ​

និង​បាន​រកឃើញ​នៃ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កាបិ​ន​ភ្លើង​នេះ​ត្រូវបាន​ឆេះ​ដោយសារតែ​សត្វ​ក ណ្តុ​ល​បាន​ចូលទៅក្នុង​ប្រអប់​កាបិ​ន​ភ្លើង​រួច​សត្វ​កណ្តុល​បាន​ខាំ​កកេរ​ខ្សែភ្លើង​នៅ​ផ្នែក​ខាងក្នុង​ទើប​ធ្វើ​ឲ្យ​ប្រព័ន្ធ​ខ្សែភ្លើង​នោះបាន​ដាច់​និង​បាន​ប៉ះ​កកិត​គ្នា​ទើប​បណ្តាល​ឲ្យ​ចរន្ត​ភ្លើង​មានការ​រអាក់រអួល​និង​បាន​ផ្ទុះ​ចេញ​អណ្តាតភ្លើង​តែម្តង ៕ ដោយ លោក ខេង ខេមរា​ ​unnamed (1) unnamed (2) unnamed (7) unnamed