ឧត្តមាមជ័យ ៖ នាពេលល្ងាចថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៤ ឯកឧត្ដម ស ថាវី អភិបាល នៃគណះអភិបាលខេត្តឧត្ដរមានជ័យ និងលោក ឃិន ញ្ញាណ ប្រធានមន្ទីរធនធានទឹក និងឩតុនិយ័ម បានយកសត្វអណ្ដើកជាច្រើនយកទៅប្រលែងនៅក្នុងបឹងស្នោស្ថិតក្នុងទីរួមខេត្តឩមានជ័យ ព្រមទាំងមន្ត្រីមួយចំនួនក៏បានអញ្ជើញចូលរួមនាក្នុងអោកាសនោះដែរ។ការប្រលែងសត្វអណ្ដើកទាំងនោះមានចំនួន២៧៣ក្បាល ហើយឯកឧត្ដម ស ថាវី អភិបាលខេត្ដ បានទិញសត្វអណ្ដើកដែលប្រជាពលរដ្ឋគាត់រកបាននេះ និងបានចំណាយជាទឹកប្រាក់អស់ចំនួនជាង ៥០០០ដុល្លាអាមេរិច ដើម្បី
យកមកលែងនៅក្នុងបឹងស្នោរក្នុងទីរួមខេត្ដ។ការលែងសត្វនេះ បានធ្វើពិធីសូត្រ មន្តប្រស់ព្រំសុំសេចក្ដីសុខ ដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទីរួមខេត្ដឩត្ដរមានជ័យទាំងមូលតែម្ដង។ក្នុងអោកាសនោះឯកឧត្ដម ស ថាវី អភិបាល នៃគណះអភិបាលខេត្ដបានមានប្រសាស្ត្រ ថា សត្វអណ្ដើកដែលបានយកមកលែងទាំងអស់នេះ សំរាប់ទុកបន្ដរពូជនិងបង្កើនពពួកសត្វបន្ថែមទៀតអោយកាន់តែមានច្រើននៅក្នុងបឹងស្នោនេះ។
ពេលនោះ ឯកឧត្ដមបានបន្តរទៀតថា ក្រោយពីធ្វើវេទិការ អុំទូករួច និងចាប់ធ្វើស្ពានឈើមួយ សំរាបឆ្លងទៅកណ្ដាលបឹង និងរៀបចំដាំដើមឈើ សំរាប់សត្វជ្រក ដើម្បីទាក់ទាញភ្ញៀវ ទេសចរណ៍មកលេងក្នុងខេត្ដឧត្ដរមានជ័យ នាពេលបច្ចប្បន្នខាងមុខនេះ ។