​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​សហប្រធាន​JASA ជួបពិភាក្សា​ការងារ​ជួសជុល​ប្រាសាទបាយ័ន​

0

​ខេត្តសៀមរាប​៖ កាលពី​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៥​នេះ លោក ស៊ុំ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​សហប្រធាន JASA (Japan-APSARA team for Safeguarding Angkor) គឺ លោក Takahashi Nakagawa ន​ជួបពិភាក្សា អំពី​គម្រោង​ជួសជុល​ប្រាសាទបាយ័ន​ក្នុង716x266_APSARA-JASA-1ដំណាក់កាល​ទី​៤ និង​គម្រោង​ស​ម្រា​បាប់​ដំណាក់កាល​ទី​៥​នាពេល​ខាងមុខនេះ​។​
បើតាម​របាយការណ៍រ​ប​ស់លោក Nakagawa មាន​គម្រោង​ជួសជុល​ប្រាសាទបាយ័ន ដំណាក់កាល​ទី​៤ នឹងត្រូវ​បញ្ចប់​នៅ​ខែ​១០ ឆ្នាំ​២០១៦​ខាងមុខ ដែល​ដំណាក់កាល ទី​៤​នេះ JASA បានធ្វើ​ការជួសជុល​ប្រាសាទបាយ័ន ទៅលើ​ថែវ​ខាងកើត​ផ្នែក​ខាងក្រៅ និង​ខ្លោងទ្វារ​ខាងកើត ព្រមទាំង​ការស្រាវជ្រាវ​បុរាណវិទ្យា​។ សម្រាប់​ដំណាក់កាល​ទី​៥ JASA គ្រោង​នឹងធ្វើ​ការជួសជុល​ទៅលើ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ បាយ័ន​។ លោក​បន្តថា ដោយសារ​គម្រោង​សម្រាប់​ដំណាក់កាល​ទី​៥​នេះ មិនទាន់​បានទទួល​ការអនុម័ត​ពី​រដ្ឋាភិបាល​នៃ​ប្រទេស​ជប៉ុន​នៅឡើយ សហប្រធាន​ជប៉ុន​រូបនេះ បាន​ស្នើឱ្យ​អាជ្ញាធរ​ជាតិ​អប្សរា​ជួយ​ជំរុញ​យ៉ាងណា​ឱ្យ​រដ្ឋាភិបាល​ជប៉ុន គាំទ្រ​គម្រោង​នេះ​តទៅទៀត​។
មានប្រសាសន៍​ក្នុង​កិច្ចពិភាក្សា​នោះដែរ​លោក ស៊ុំ ម៉ាប់ អគ្គនាយក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ក៏បាន​សន្យា​ចាត់តាំង​អ្នកសម្របសម្រួល​ការងា​រប​ច្ចេកទេស ដើម្បី​ជំរុញឱ្យមាន​ការពិភាក្សា​រវាង​អាជ្ញាធរ​ជាតិ​អប្សរា ជាមួយ អង្គការ​យូណេស្កូ JASA និង​តំណាង​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា អំពី​ការរៀបចំ​គម្រោង​សម្រាប់​ដំណាក់កាល​ទី​៥ ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ លើសពីនេះទៅទៀត លោក ក៏បាន​សាទរ និង​ថ្លែងអំណរគុណ​ចំពោះ​ក្រុម JASA ដែល​បាន​បណ្តុះបណ្តាល​អ្នកបច្ចេកទេស និង​កម្មករ​ជំនាញ ព្រមទាំង​ការងារ​ជួសជុល អភិរក្ស​កន្លងមក​។ ជាពិសេស តាមរយៈ​ការបណ្តុះបណ្តាល​នេះ ធ្វើឱ្យ​អ្នកបច្ចេកទេស និង​កម្មករ​ជំនាញ​ទាំងនោះ​មាន​សមត្ថភាព​ពេញលេញ ក្នុងការ​បំពេញភារកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​
ក្នុងជំនួប​ពិភាក្សា​នេះដែរ លោក​អគ្គនាយក​ក៏បាន​ស្នើឱ្យ JASA សហការ​ជិតស្និទ្ធ​ផ្នែក​ផ្សព្វផ្សាយ ជាពិសេស​សមិទ្ធផល​ទាំងឡាយ​ដូចជា​ការងារ​អភិរក្ស ការជួសជុល និង​ការស្រាវជ្រាវ​បុរាណវិទ្យា​របស់ JASA ក្នុង​រមណីយដ្ឋាន​អង្គរ​។ ពិសេស​គឺ​ការផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​គេហទំព័រ​ផ្លូវការ​របស់​អាជ្ញាធរ​ជាតិ​អប្សរា ធ្វើយ៉ាងណា​ឱ្យ​គេហទំព័រ​នេះ​ក្លាយ​ជាទី​ស្រាវជ្រាវ​នៃ​សិស្ស និស្សិត អ្នកស្រាវជ្រាវ និង​សាធារណជន​ទាំងអស់​។​
គួរ​រំលឹក​ផង​ថា ក្រុម​អភិរក្ស​អង្គរ​របស់​ប្រទេស​ជប៉ុន ហៅ​កាត់​ថា JSA បាន​ចូលមក​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៩៤ ធ្វើការ​ជួសជុល​ប្រាសាទ​ផ្សេងៗ​ក្នុង​រមណីយដ្ឋាន​អង្គរ​។ លុះ​នៅ​ឆ្នាំ​២០០៥ ក្រុម JSA បាន​សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បង្កើត​ស្ថាប័ន JASA នេះ​ឡើង ដើម្បី​ធ្វើការ​ជួសជុល​ប្រាសាទបាយ័ន​ជា​បន្តបន្ទាប់ ដោយ​ចែកជា​ដំណាក់កាលៗ​៕716x266_APSARA-JASA-1 716x266_APSARA-JASA
​ដោយ ខេង ឧ​ត្ត​ម