ពន្យល់​ណែនាំ​អំពី​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​ដល់​សិស្សានុសិស្ស​និង​គ្រូ វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​

0

​កំពង់ឆ្នាំង​៖​សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​សរុប​ចំនូ​ន​១៧០​នាក់​បាន​ចូលរួម​រៀនសូត្រ​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក ដោយមាន​ការចូលរួម​បង្រៀន និង​ពន្យល់​ពី​លោកនាយ​ការិយាល័យ​នគរ បាល​ចរាចរ​ណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​១២ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤​នេះ​នៅ ក្នុង​វិ​ទ្យ​ល័យ​ក្រុង​កំពង់ឆ្នាំង ស្ថិតនៅ​ក្នុងភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​ ​ ​លោកនាយក​វិទ្យាល័យ​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖​សិស្ស​និង​គ្រូ​ដែល​បាន​ចូល​រូ​ម​រៀនសូត្រ​និង​ស្តាប់​ការពន្យល់​ពី​ច្បាប់​ចរាចរ​ណ៏​ផ្លូវគោក​នៅ​ព្រឹក​នេះ​មាន​គ្រូ​និង​សិស្ស​សរុប ចំនួន​១៧០​នាក់​ក្នុងនោះ​មាន​សិស្ស​មកពី​ថ្នាក់​ទី​១១​និង​១២ ចំនួន​១៥០​នាក់​ក្នុង​ចំនួន​សិស្ស​សរុប​របស់​វិទ្យាល័យ​ជាង​១០០០​នាក់ និង​លោកគ្រូ អ្នកគ្រូ​ចំនួន​២០​នាក់​ចូលរួម​ផងដែរ​។​

​ ​លោក អៀរ ប៊ុនធឿន នាយការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត​បាន​និយាយ​អោយដឹងថា​៖​ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរ​ណ៏​ដែល​កំពុង​កើត​ឡើងជា​រាងរាល់ថ្ងៃ​គួរអោយ​ព្រួយបារម្ភ​នេះ ប្រជាពលរដ្ឋ​គ្រប់រូប​និង​សិស្សានុសិស្ស​ត្រូវតែ​យល់ដឹង​អំពី​ច្បាប់​ចរាចរ​ណ៏​អោយបាន​គ្រប់ៗ​គ្នា​និង​ត្រូវតែ​គោរព​អោយបាន​ទាំងអស់គ្នា នោះ​ទើប​អាច​កាត់បន្ថយ​បាន​គ្រោះថ្នាក់​។​ប្រការ​ដែល​សំខាន់​នោះ​គឺ​អ្នកជិះ​ម៉ូតូ​ត្រូវតែ​ពាក់មួក​សុ​វត្ថ​ភាព និង​ស្គាល់​ច្បាស់​នូវ​ផ្លាកសញ្ញា​ចរាចរ​ណ៏​គ្រប់​ប្រភេទ​នៅលើ​ដងផ្លូវ ដូចជា​៖​ហាម​បត់​ឆ្វេង ហាម​បត់​ស្តាំ ហាម​ចត ហាម​ជិះ​បញ្ចា​សទិស ផ្លូវធំ​រូ​ម​តូច ផ្លូវ​មាន​គោ​ឆ្លងកាត់ ផ្លូវ​មាន​សាលារៀន ផ្លូវ​រអិល ផ្លូវ​បាត់​សិទ្ធ ។​ល​។

ការយល់ដឹង​ច្បាស់​នៅ​ផ្លាកសញ្ញា​ចរាចរ​ណ៏​ទាំងអស់​ខាងលើនេះ​គឺ​ធ្វើអោយ​អ្នកបើកបរ​យានយន្ត​ទាំងអស់​រួចផុត​បាន​ពី​គ្រោះថ្នាក់​ជា យថាហេតុ​។​ ​ ​លោក អៀរ ប៊ុនធឿន បានបញ្ជាក់​អោយដឹងទៀតថា​៖​គ្រោះថ្នាក់​ចរាចរ​ណ៏​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ឆ្នាំ​២០១៣ បានកើត​ឡើង​១៧៨​លើក​បណ្តាលអោយ​មនុស្ស​ស្លាប់​ចំនួន​៧៨​នាក់​និង​រងរបួស​ធ្ងន់​ស្រាល​ជាង​៣០០​នាក់​។​ចំណែក​របាយ​ការ​ណ៏​នៅក្នុង​ប្រទេស​ទាំង មូល​ក្នុង​ឆ្នាំ​២០១៣ មាន​អ្នកស្លាប់​ជិត​២០០០​នាក់ និង​ធ្វើអោយ​ខាតបង់​ថវិកាជាតិ​ជាង​៣០០​លាន​ដុល្លា​ក្នុង​១​ឆ្នាំៗ ដែល​ក្នុង​មូ​យ​ថ្ងៃៗ​មាន​មនុស្ស​ជិត​៦​នាក់​បាន​ស្លាប់​។​ ​

​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​អ្នកស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរ​ណ៏​ភាគច្រើន​គឺជា​មនុស្ស ដែលមាន​វ័យ​ពី​១៥​ឆ្នាំទៅ​៣៨​ឆ្នាំ ជា​យុវជន ដែលជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​ជន​បង្គោល​ក្នុង​គ្រួសារ​។​ការស្លាប់​ភាគច្រើន​បណ្តាលមកពី​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​ហួស​ល្បឿន​កំណត់ និង​បើក​ជែង​ក្នុងស្ថានភាព​គ្រោះថ្នាក់ ករណី​ពិសេស​នោះ​គឺ​ការមិន​គោរព​ច្បាប់​ចរាចរ​ណ៏​។​ ​ ​

លោកនាយ​ការិយាល័យ​ចរាចរ​ណ៏​ផ្លូវគោក​ខេត្ត​បាន​សំណូមពរ​ដល់​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរ​ណ៏​អោយបាន​ម៉ឹងម៉ាត់​និង​អោយបាន​ទាំងអស់គ្នា​ពិសេស​ពេល​បើក​ម៉ូតូ​ត្រូវតែ​ពាក់​មូ​ក​សុ​វត្ថ​ភាព​ដើម្បី​ការពារ​អាយុជីវិត​រប​ស់​ខ្លួន​៕ ​unnamed (1) unnamed (2) unnamed