សកម្មភាព​ដឹក​ជ​ញ្ចូ​ន​ឈើ​ខុសច្បាប់​ត្រូវបាន​បង្ក្រាប​ជា​ហូរហែរ​

0

កំពង់ធំ​=​ឈ្មួញ​ដឹកឈើ​យ៉ាង​គគ្រឹក​គ​គ្រែង​លើ​ដង​ផ្លូវជាតិ​លេខ​៦​ឆ្លងកាត់​ខេត្តកំពង់ធំ​ដោយមាន​ទាំង​ប្រភេទ​ឈើ​លេខ​មួយ​និង​លេខ​ពីរ​ក្នុង​១​យប់​មួ​១​ថ្ងៃ​រាប់សិប​ឡាន​កំពុង​ធ្វើចរាចរ​យ៉ាង​អាណា​ធិ​តេ​យ្យ​និង​ពុំ​សូវ​មាន​សមតិ​កិច្ច​ចុះ​ប​ង្គ្រា​ប់​ឡើយ​ទុកអោយ​ឈ្មួញ​បានដៃ​នាំគ្នា​ដឹក​យ៉ាង​សប្បាយ​ដូច​ហែ​រការ​ឧឹ​ន​ចេញពីរ​ខេត្តព្រះវិហារ​និង​ខេត្តសៀមរាប​ឆ្ពោះទៅ​ខេត្តកំពង់ចាម​និង​ទីក្រុង​ភ្នំពេញ​ដោយ​រលូន​និង​ពុំ​រំខាន​ដល់​សមតិ​កិច្ច​ណាមួយ​ខ្វាយខ្វល់​ឡើយ​។​ ​

ការដឹក​ជ​ញ្ចូ​ន​ឈើ​ខុសច្បាប់​នេះ​ត្រូវបាន​ដឹកនាំ​ប​ង្គ្រា​ប់​ពីរ​លោក​ហម​វី​រះ​ដោយ​មានការ​បញ្ចា​ផ្ទាល់​ពីរ​នាយ​ខ័​ណ្ឌ​រដ្ន​បាល​ព្រៃឈើ​កំពង់ធំ និង​មាន​កំលាំង​ចូលរួម​ពីរ​តំបន់សឹករង​កំពង​ធំ ព្រមទាំង​នាយ​សង្កាត់​រដ្ន​បាល​ព្រៃឈើ​តាំងក្រសាំង​។​ប៉ុន្តែ​ការចុះ​ប​ង្គ្រា​ប់​នេះ​ត្រូវបាន​លោក អឹម​សំណាង ជាម​ន្ដ្រី​ផ្នែក​រដ្ន​បាល​ព្រៃឈើ​តាំងក្រសាំង ស្រវឹងស្រា​អែរ​ប្រមែរ​បានមក​អះអាងថា​ជា​ឈើ​របស់​ក្មួយ​គាត់ ដោយ​មិន​ព្រមអោយ​គេ​ប​ញ្ចូ​

ន​រថយន្ដ​បទល្មើស​ទៅ​រក្សារ​ទុក​នៅ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​តាំងក្រសាំង​ទេ​ព្រមទាំង​មើលងាយ​អ្នក​សា​ពត៍​មាន​ទៀតផង​។​រថយន្ដ​ដែល​ប​ង្គ្រា​ប់​បាន​នេះ​ម៉ាក​សាម​យ៉ុង​ពណ៍​សរ​លាយ​ប្រ​ផះ​ពាក់​ផ្លាក់លេខ ស្វាយរៀង​2A =0206 ដឹក​គ្រឿង​សិប្បកម្ម ដោយ​ម្ចាស់​បាន​អះអាងថា​បាន​បង់លុយ​អោយ​សមតិ​កិច្ច​ជំ​ន​ញ​តាម​ដងផ្លូវ​គ្រប់គ្នា​អស់ហើយ​ដូច្នេះហើយ​បានជា​គេ​ពុំ​សូវ​ឃើញ​មានការ​ប​ង្គ្រា​ប់​ទាល់តែសោះ​ព្រោះ​សមតិ​កិច្ច​បាន​ត្រូវ​

សំណែន​ពួក​អ្នករក​សី​ឈើ​ទាំងនោះ​គ្មាន​សល់​ម្នាក់​ណា​ទេ ទង្វើ​នេះហើយ​បានជា​ឈ្មួញ​មិន​ខ្លាចញញើត​ពីរ​សំណាញ​ច្បាប់​ទាលតែសោះ ក្រោយមក​បា​នប​ញ្ចូ​ន​រថយន្ដ​នេះ​ទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ន​បាល​ព្រៃឈើ​តាំងក្រសាំង​លុះ​ព្រឹក​ឡើង​លោក​ហម​វី​រះ​បាន​រុះរើ​ដើម្បី ពិនិត្យឃើញ​មាន ហង្ស​តេ​ជាច្រើន​និង​គ្រែរ​មួយគ្រឿង​រួច​ប្រគល់អោយ​ម្ចាស់​វិញ​ព្រមទាំង​អោយធ្វើ​កិច្ចសន្យា​និង​មានច្បាប់​អោយបាន​ត្រឹមត្រូវ​។​ ​ ​ប៊ុន រិទ្ធី​ ​Image9 Image10 Image11