ចោរប្លន់​ប្រដាប់អាវុធ ២​នាក់ ប្លន់​យក​ម៉ូតូ​ឌ្រី​ម​សង់ ០១៤ មួយគ្រឿង ហើយ​បាញ់​ជនរងគ្រោះ​ត្រូវ​មួយគ្រា​ប់រង​របួសធ្ងន់​ធ្ង​រ រួច​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព​

0

​ភ្នំពេញ ៖ ចោរប្លន់​ប្រដាប់អាវុធ ២​នាក់ បាន​ជិះ​ម៉ូតូ ១​គ្រឿង​ដេញតាម​ធ្វើ​សកម្មភាព​បាញ់​ប្លន់​បុរស​ម្នាក់ យក​ម៉ូតូ​ឌ្រី​ម​C125 ស៊េរី​០១៤​បានសម្រេច​ហើយ​ជិះ​រត់គេច​បាត់​ដោយ​សុវត្ថិភាព​ហើយ​បាញ់ ជនរងគ្រោះ​ត្រូវ​មួយ​គ្រាប់​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ត្រូវបាន​ដឹកយក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​ ​ហេតុការណ៍​ប្លន់​ប្រដាប់អាវុធ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២០​និង​២០​នាទី​យប់​ថ្ងៃទី​១២ ខែកុម្ភៈ​ឆ្នាំ​២០១៤ ស្ថិតក្នុង​ចំណុច​ផ្លូវ​៩៦BT ចំណុច​មុខផ្ទះ​2A ក្នុង​សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ នៅក្បែរ​របង​វត្ថ​ដំបូក​ខ្ពស់​។​ ​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​

ជនសង្ស័យ​មាន​គ្នា ២​នាក់ ជិះ​ម៉ូតូ​ម៉ា​កនិច ១​គ្រឿង​តាម​ជនរងគ្រោះ​តាំងពី​ផ្លូវ​៣៧១ និង​បាញ់​គំរាម ១​គ្រាប់​លុះ​ជិះ​ដេញ​រហូតមកដល់​ចំណុច​ក្បែរ​របង​វត្ត​ដំបូក​ខ្ពស់ ក៏​ក្រុមចោរប្លន់​នោះ​បាញ់​ជនរងគ្រោះ​ចំនួន ៤ ទៅ ៥ គ្រាប់ ត្រូវចំ​ជនរងគ្រោះ ១​គ្រាប់ ដួល​ពីលើ​ម៉ូតូ​ទើប​ក្រុមចោរ​នោះ​

ក៏បាន​លើក​ម៉ូតូ​ជនរងគ្រោះ​ជិះ​គេចខ្លួន​បាត់ស្រមោល ហើយ​ចំណែក​ជនរងគ្រោះ​ខាងលើ​ត្រូវបាន​គេ​ដឹង​យកទៅ​មន្ទីរពេទ្យ​ខ្មែរ​សូ​វៀត​ភ្លាមៗ​ដើម្បី​សង្គ្រោះបន្ទាន់​។​ ​ក្រោយ​កើតហេតុ​ប្រហែលជា​១០​នាទី​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​មានបាន​ចុះ​មកដល់​កន្លែងកើតហេតុ​បានឃើញ​សំបក​គ្រាប់​

របស់​ជនល្មើស​គឺ​ម៉ាក​K54 ដែល​បានធ្វើ​សកម្មភាព​បាញ់​ប្លន់​ជនរងគ្រោះ​ខាងលើនេះ​។​សមត្ថកិច្ច​បានអោយដឹង​ទៀតថា​ជនរងគ្រោះ​ខាងលើ​ឈ្មោះ បេ រស្មី អាយុ​២៧​ឆ្នាំមាន​ទីលំនៅ​ក្នុង​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន​។​ ​ចំពោះ​ករណី​ប្លន់​ប្រដាប់អាវុធ​ខាងលើនេះ ត្រូវបាន​

ប្រជាពលរដ្ឋ​ដែល​ស្នាក់​នៅក្បែរ​កន្លែងកើតហេតុ​បានអោយដឹង​ដែរ​ថា គាត់​សំណូមពរ​អោយ​សមត្ថកិច្ច​មេត្តា​ត្រួតពិនិត្យ​នៅ​ចំណុចកើតហេតុ​ខាងលើនេះ​ផង​ព្រោះថា ម្ដុំ​កន្លែង​នេះ​ជា​កន្លែង​ស្ងាត់​ស្រួល​ណាស់​ដល់​ក្រុមចោរ​ធ្វើ​សកម្មភាព​គ្រាប់​បែបយ៉ាង ដោយសារ​ផ្លូវ​ងងឹត​ផងដែរ​ដូច្នេះ​ក្នុងនាម​គាត់​ជា​ប្រជាពលរដ្ឋ​គាត់​ពិតជា​មានការ​ភ័យខ្លាច​ចំពោះ​សុ​វត្តិភាព​ខ្លួនឯង​៕ ​Image1 Image2 Image3