ស្ទឹងត្រែង៖ក្នុងកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ជលផលជូនដល់ប្រជាពលរដ្ឋនៅស្រុកសៀមបូក ថ្ងៃទី២៣ខែវិច្ចិកាឆ្នាំ២០១៥ ថ្នាក់ដឹកនាំក្រសួងទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធាសភានិងអធិការកិច្ច ផ្សព្វផ្សាយច្បាប់ជលផលដើម្បី មានវិធាន ការលុបបំបាតបទល្មើសនេសាទខុសច្បាប់ក្នុងពេលដែលជនសង្ស័យលួចលាក់ឧបករណ៍ហាមឃាត ធ្វើឲ្យបាត់បង់ពូជត្រីសំខាន់ៗ ។
លោក ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធាសភា និងអធិការកិច្ចមានប្រសាសន៍ថា៖ ច្បាប់ជលផលកម្ពុជាពលរដ្ឋទូទៅពិសេសប្រជាអ្នកនេសាទត្រូវតែនាំគ្នាអនុវត្តពីព្រោះ ពិនិត្យឃើញថាបច្ចុប្បន្នមនុស្សចិញ្ចឹមត្រីទៅហើយ មិនមែនត្រីចញ្ចឹមមនុស្សទេ ដោយសារកំណើនប្រជាពលរដ្ឋ មានការកើនឡើង ហើយធនធានធម្មជាតិគ្រប់បែបយ៉ាង កាន់តែមានការបាត់បង់បន្តិចម្តងៗ ដូចនេះទាំងអស់គ្នាពិសេសយុវវ័យជំនាន់ក្រោយមានតួនាទីសំខាន់ ក្នុងការអភិរក្សធនធានទាំងនោះ ។
លោកអនុរដ្ឋលេខាធិការចាត់ទុកថាក្មួយៗអាចក្លាយទៅជាគ្រូបង្កោល ក្នុងការជួយផ្សព្វផ្សាយច្បាប់ និង ធ្វើការតាមដានត្រួតពិនិត្យ មិនឲ្យជនណាមួយប្រព្រឹត្តអំពើក្លែងបន្លំ ដែលទាក់ទង់ទៅនិងវិស័យជលផលយើងត្រូវផ្លាស់ប្តូអកប្បកិរិយាហ្នឹងឡើងវិញ ហើយធ្វើយ៉ាងណាអនុវត្តច្បាប់ ឲ្យបានត្រឹមត្រូវ ក្មួយៗមកទីនេះចេះច្បាប់ ក្មួយអាចផ្ទៀងផ្ទាត់ទៅលើការអនុវត្ត ទៅលើភ្នាក់ងារសមត្ថកិច្ចរបស់យើង ទៅលើវិស័យហ្នឹងបាន នេះច្បាប់ក្មួយៗអាចជាភ្នាក់ងារភ្នែកច្រមុះរបស់រាជរដ្ឋាភិបាល ហើយពិនិត្យមើលការអនុវត្តច្បាប់ អានេះដែលយើងទាំងអស់គ្នាត្រូវចូលរួមបើយើងមិបចូលរួមទេ វាច្បាស់ជាហិនហោច ពីព្រោះហ្នឹងជារបស់យើងទាំងអស់គ្នាមិនមែនជារបស់អ្នកនេសាទ អ្នកឯងអីណា អញ្ចឹងយើងទាំងអស់គ្នាចូលរួមថែរក្សា ចូលរួមឃ្លាំមើលអ្នកណាអនុវត្តបំពាន់លើកច្បាប់ ។
លោក ទូច ឃីម ក្រុមប្រឹក្សាស្រែក្រសាំងបានបញ្ជាក់ថាៈ ប្រជាពលរដ្ឋរស់នៅតាមដងទន្លេមេគង្គលើ ក្រៅពីការងារដាំដុះ រកឈើវល្លី៍ពួកគាត់តែងតែចុះធ្វើនេសាទ ជាលក្ខៈគ្រួសារ តែបុគ្គលខ្លះគាត់មិនបានយល់ ច្បាប់ ហើយចេះតែលួចលាក់ ប្រើឧបករណ៍នេសាទខុសច្បាប់ នៅក្នុងរដូវបិទក៏ដូចក្នុងរដូវបើកនេសាទដែរ ។
ក្នុងនាមក្រុមប្រឹក្សាឃុំលោកប្តេជ្ញាថា៖ បន្ទាប់ពីទទួលបានចំណេះដឹងពីវគ្គផ្សព្វផ្សាយច្បាប់ជលផលនេះ លោកជួយប្រឹងប្រែងអប់រំដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យចូលរួមគោរពច្បាប់ជលផល ដើម្យីថែក្សាធនធានមច្ឆាជាតិឲ្យសំបូបែបឡើងវិញ ទន្ទឹងនឹងនេះខ្ញុំក៏បានយល់ថា ក្រោយពីទទួលការផ្សព្វផ្សាយនេះហើយ ខ្ញុំទៅពន្យល់ប្រជាពលរដ្ឋខ្ញុំ ប្រជាពលរដ្ឋខ្ញុំក៏យល់ភាគច្រើនហើយខ្ញុំក៏អាចមានវិធានការថាហ្នឹងជូនដំណឹងហ្នឹងផ្សព្វ ផ្សាយបន្ត ដើម្បីអត្ថប្រយៅជន៍ជលផលហ្នឹងតើយើងរក្សាយ៉ាងម៉េចឲ្យបានគង់វង្យ ដើម្បីអនាគត់របស់កូនចៅយើងខាងមុខហ្នឹងរៀបចំថែមខាងមុខទៀតឲ្យគាត់យល់ជ្រាប់ជាងនេះទៀត ។
លោកយៀម សាវុន មន្ត្រីជលផលបានបញ្ជាក់ថាៈ កន្លងមកអាជ្ញាធរពាក់ពន្ធ័បានធ្វើការផ្សព្វផ្សាយច្បាប់ជលផលកម្ពុជាឆ្នាំ២០០៦ ជូនប្រជាអ្នកនេសាទ ក៏ដូចជាប្រជាពលរដ្ឋទូទៅ បានទូលំទូលាយរួចមកហើយ តែការ អនុវត្តពុំទាន់មានប្រសិទ្ធភាព នៅតែមានជនល្មើសលួចលាក់ ប្រើឧបករណ៍ឆក់ គប់គ្រាប់បែក នឹងឧបករណ៍ហាមឃាត់ផ្សេងៗទៀត ។
លោកថា នៅក្នុងឆ្នាំ២០១៥នេះ ខណ្ឌ័រដ្ឋបាលជលផល បង្ក្រាប់បទល្មើសបានចំនួន ៨ករណីឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់បញ្ជូនទៅតុលាការ ជាមួយនឹងវត្ថុតាំងមាន មង ដាយ ឧបករណ៍ឆក់ ទូក ម៉ាស៊ីន គ្រាប់បែក នឹងឧបករណ៍ប្រើប្រាស់ខុសច្បាប់ផ្សេងៗមួយចំនួនទៀត ត្រូបានដុតកំទេចចោល ។
សូមបញ្ជាក់ថា៖ ច្បាប់ជលផលកម្ពុជាមាន ១៧ជំពូក និង ១០៩មាត្រា ត្រូវបានប្រកាសឲ្យអនុវត្តចាប់តាំងពីឆ្នាំ ២០០៦មក ដោយឡែកខេត្តស្ទឹងត្រែងត្រូវបានធ្វើការបិទនេសាទចាប់ពីខែ ឧសភា មុនច្បាប់ជាសកល មួយខែមុន ពីព្រោះតំបន់ទន្លេមេអង្គលើជាកន្លែងប្រភពត្រីពងកូន ៕