ខេត្តព្រះសីហនុ៖រហូតមកដល់ពេលនេះសំណង់ការ៉ាស សាំងរបស់សាខាក្រុមហ៊ុន (LHR) បានដំណើរ ការសាងសង់ លើដីតំបន់ព្រែកទប់ (បឹងស្តុបទឹកស្អាតប្រើប្រាស់) យ៉ាងរលូនសម្រេចបានប្រមាណ ៥០ ភាគ រយហើយ បើទោះជាម្ចាស់សំណង់មួយនេះមិនទាន់មានច្បាប់អនុញាត្តិត្រឹមត្រូវ ក្នុងការសាង សង់ ពីរអាជ្ញាធរក្រុង .ខេត្តព្រះសីហនុ ក៍ដោយ ហើយសំរាប់មន្ត្រីអនុវត្តន៍ច្បាប់មន្ទីរ អង្គភាព ពាក់ពន្ធ័ហាក់ ដូចជាល្វើយ មិនមានវិធានទប់ស្កាត់អ្វីទល់តែសោះ ។ចំណុចនេះត្រូវបានគេសង្ស័យ ថាវាជាអំពើឃុប ឃិតគ្នា។
លោក គៀត ចំរើន នាយករងការិយាល័យអន្តរវិស័យ សាលាខេត្តព្រះសីហនុ ជុំវិញបញ្ហា រសំ ណង់ ខាង លើនេះ បានប្រាប់ឲ្យដឹងថា សំណង់នេះ ក្រុមការងារមន្ត្រីរបស់លោកបានចុះធ្វើការសិក្សា រូច ហើយជាមួយនិងមន្ត្រីជំនាញពាក់ពន្ធ័ ដូចជា មន្ទីរបរិស្ថាន មន្ទីរ រៀបចំដែនដីនគរូបនីយកម្មសុរិ យោដីនិងសំណង់ខេត្ត .មន្ទីរឧស្សាហកម្មនិងសប្បកម្ម រូមនិងមន្ត្រីអាជ្ញាធរមូលដ្ឋាន ស្តីពីរផលប៉ះ ពាល់ បរិស្ថានបឹងព្រែកទប់ ព្រមទាំងបានធ្វើរបាយ ការណ៍ដាក់ជូនទៅលោក យន្ត មីន អភិបាល នែ គណៈ អភិបាល ខេត្តព្រះសីហនុរូចហើយ នៅព្រឹកថ្ងៃទី០៤ខែមករាឆ្នាំ២០១៦នេះ ដើម្បីបានជ្រាប់ និងមាន វិធានការណ៍តាមផ្លូវច្បាប់ ។ហើយចំពោះចំណាត់ការយ៉ាងណានោះលោកមិនទាន់បាន ដឹង ទេ ហើយសំណង់នេះក៍មិនបានធ្វើការហាមឃាត់នោះដែរ។
.សំណង់ការ៉ាសសាំងក្រុមហ៊ុន(LHR)ខាងលើនេះ បើតាមការបញ្ជាក់របស់ លោក ប្រាក់ ប្រាកដ ប្រធាន មន្ទីរ ឧស្សាហកម្មនិងសប្បកម្មខេត្តព្រះសីហនុ បានឲ្យដឹងថាវត្ត មាន សំណង់នេះគឺជា ការប្រ ឈម ការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរទឹកបឹងព្រែកទប់ ដែលជាបឹង ស្តុប ទឹក ស្អាតសំរាប់ប្រជាពលរដ្ឋ ទូទៅ ក្នុងក្រុងព្រះសីហនុប្រើប្រាស់ ពីព្រោះកាកសំណល់ប្រេង ឥទ្ទនៈគ្រប់ ប្រភេទនិងហូរចេញពីរ ទីតាំងសំណង់នេះហើយហូរបន្តទៅចាក់ ចូល ក្នុងទឹកបឹងយ៉ាងពេញបន្ទុក ហើយ ទឹក បឹងនៅពេល នោះក៍ មិនអាច ប្រើប្រាស់បានតទៅទៀតដែរ។ដូចនេះបើអាជ្ញាធរក្រុង ក៍ដូចជាអាជ្ញាធរខេត្តមុននិង សម្រេច ចេញ ច្បាប់អនុញាត្តិឲ្យ សំណង់ខាងលើនេះ សូមមេត្តាពិនិត្យផង។
គួររំលិកផងដែថាដីក្នុងតំបន់បឹងព្រែកទប់ថ្មីៗនេះត្រូវបានរដ្ឋមន្ត្រីក្រសូងរៀបចំដែនដីនគរូបនីយកម្មសុរិយោដីនិងសំណង់ ចេញ(សជណ)ស្តីពីរការហាមឃាត់ ជាបណ្តោះអាសន្ន នៅការចេញ ប្លង់កម្ម សិទ្ទិក៍ដូចជាការអនុញាត្តិការសាងសង់សំណង់ផ្សេងៗនៅលើដីជុំវិញបឹងព្រែកទប់ បន្ទាប់ពីរ មានការ ស្នើរសុំពីររដ្ឋមន្ត្រីក្រសូង ឧស្សាហកម្មនិងសិប្បកម្ម ដោយខ្លឹមសារនោះ បានបញ្ជាក់យ៉ាងច្បាស់ថាការ ចេញប្លង់កម្មសិទ្ធិនៅលើដីតំបន់បឹងព្រែកទប់អាច ដំណើរការ ឡើងវិញបានលុះត្រាតែអាជ្ញាធរខេត្តព្រះ សីហនុអនុវត្តន៍ឲ្យរូចរាល់នៅខ្លឹមសារ (ស.ជ.ណ) លេខ៤៩៨ចុះថ្ងៃទី១១ខែឧសភាឆ្នាំ២០១២ របស់ទីស្តី ការ គណៈរដ្ឋមន្ត្រីឲ្យ ហើយរូចរាល់ ជាមុនសិន៕