​ក​សិ​-​ទេសចរណ៍ គឺជា​ផលិតផល​ទេសចរណ៍​មួយ​ដ៏​មាន​សក្តានុពល​បន្ទាប់ពី​អេកូ​ទេសចរណ៍​

0

ខេត្តបន្ទាយមានជ័យ៖ ​ថ្លែង​នៅក្នុង​ពិធី​បើក​បុណ្យ​បុណ្យ​ចំបើង​លើក​ទី​២​និង​ស្រូវ​លើក​ទី​១​កាលពី​ល្ងាច​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៥ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មានប្រសាសន៍ថា ក​សិ​-​ទេសចរណ៍ គឺជា​ផលិតផល​ទេសចរណ៍​មួយ​ដ៏​មាន​សក្តានុពលFullSizeRender (2)​បន្ទាប់ពី​អេកូ​ទេសចរណ៍ ជាសេស​សម្រាប់​បណ្តា​ប្រទេស​ដែល​សេដ្ឋកិច្ច​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ដូចជា​ប្រទេស​កម្ពុជា​ជាដើម​។​ ពី​ធី​នេះ​មានការ​ចូលរួម​ពី​សំណាក់​លោក ជំទាវ សម្តេច​ក្រឡាហោម សខេង លោក ជំទាវ ម៉ៅ​​ម៉ាឡៃ កែ​គឹមយ៉ាន ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​ជាច្រើន​។​​ឯកឧត្តម គោ​ស៊ុំ សារឿ​ត អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​លើកឡើងថា ពិធីបុណ្យ​ចំបើង​លើក​ទី​២​និង​ស្រូវ​លើក​ទី​១​ក្រោម​ប្រធានបទ «​ស្រូវ ជីវិត វប្ប​ធ​ម៍ ទេសចរណ៍​»​មាន​ភាព​គគ្រឹកគគ្រេង​ជាង​ឆ្នាំមុន​ដោយមាន​ការប្រគុំ​តន្ត្រី​ខ្នាត់​ធំ​និង​អ្នកចម្រៀង​ការសម្តែង​សិ​ល្បះ​ល្បីៗ​ពី​រាជធានី​ភ្នុំពេញ​រៀបរាប់​ពី​ទេសភាព​នានា​តាម​ស្រុក​ក្រុង​របស់​ខេត្ត​និង​ការដាក់​តាំង​ពិ​ព័រ​មិនមែន​គ្រាន់តែ​ជា​ក្តីសប្បាយ​រីករាយ​ដែល​មិន​ធ្លាប់មាន​សម្រាប់​កសិករ និង​ប្រជាពលរដ្ឋ​នោះទេ តែ​វា​មាន​ខ្លឹមសារ និង​អត្ថប្រយោជន៍​ជាច្រើន​ដូចជា សង់​ជា​ផ្ទះ ជា​គ្រឿង​លំអ ជា​វត្ថុធាតុដើម​ក្នុង​រោងចក្រ​ក្រដាស់ កិន​ជា​ជីធម្មជាតិ សម្រាប់​ការបណ្តុះ​ផ្សិត និង ជា​ចំណី​សត្វ​ជាដើម​។ ឯកឧត្តម​អោយដឹងទៀតថា ទន្ទឹម​នោះ វិស័យ​កសិកម្ម​កំពុង​ត្រូវបាន​យកចិត្តទុកដាក់​លើ​ការកែលំអ​នូវ​ប្រព័ន្ធធារាសាស្ត្រ ការស្តារ និង​ជួសជុល​ភ្លឺ​អាង ការប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ការធ្វើ​ស្រែ​តាមបែប​ប្រពលវប្បកម្ម​ជាដើម ជាពិសេស​ពិធីបុណ្យ​ស្រូវ​នេះ គឺជា​ឱកាស​ផ្សព្វផ្សាយ​ពី​ផលិតផល​សក្តានុពល​ក​សិ​កម្ម​របស់​ខេត្តបន្ទាយមានជ័យ ទៅកាន់​ទេសចរ​អន្តរជាតិ​។​

​លោក Jon Miho អគ្គនាយក​ទីភ្នាក់ងារ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ KOTRA បានអោយដឹងថា កិច្ចសហការ​ក្នុងការ​គាំទ្រ​រៀបចំ​ពិធីបុណ្យ​ស្រូវ​នេះ ពី​សំណាក់​ទីភ្នាក់ងារ​វិនិយោគ​ពាណិជ្ជកម្ម​កូរ៉េ KOTRA ក្នុង​ទ្រង់ទ្រាយ​តូច​ក៏ពិតមែន តែ​នៅពេល​អនាគត​យើង​នឹង​បង្កើន​នូវ​ទំហំ​ពិធីបុណ្យ​នេះ​ដើម្បី​បង្កើន​នូវ​ការទាក់ទាញ​ភ្ញៀវទេសចរ​ណ៏​តាមរយៈ​ការបង្កើត​នូវ​សួ​នវ​ង្វែ​ង​ដែល​ធ្វើ​ពី​ចំបើង បរិវេន​សិល្បៈ​រូបភាព​ធ្វើ​អំពី​ស្រូវ និង​សួន​រូបចំលាក់ ដើម្បី​ធ្វើអោយ​តំបន់​នេះ​ក្លាយជា​តំបន់​ក​សិ​-​ទេសចរ​ណ៏ នៅក្នុង​ប្រទេស​កម្ពុជា​។ តាមរយៈ​កិច្ចសហប្រតិបត្តិការ​នេះ និង​ជួយ​ទ្រទ្រង់​ផងដែរ ក្នុងការ​ទាក់ទាញ​អោយមាន​ការទទួលស្គាល់​កាន់តែច្រើន​នូវ​អង្ករ​របស់​ប្រទេស​កម្ពុជា​ដែលជា​អង្ករ​មួយ​មាន​គុណភាព ដែល​នេះ​ជា​កត្តា​មួយ​ក្នុងការ​ទទួលបាន​នូវ​ទីផ្សារ​បរទេស​ថ្មីៗ​សំរាប់​អង្ករ​របស់​កម្ពុជា​។ លើសពីនេះ​វា​នឹង​ផ្តល់​ប្រភព​ចំណូល​ដ៏​ទៀងទាត់​មួយ​ពី​ការបង្កើត​សួន​វង្វេង កសិដ្ឋាន​ស្ទូចត្រី​ទ្រង់ទ្រាយ​តូច សំរាប់​ប្រជាជន​ដែល​ស្ថិតនៅក្នុង​តំបន់​គម្រោង ដែល​ប្រភព​ចំណូល​នេះ​ក៏​ទាក់ទង​ផងដែរ​ទៅនឹង​គម្រោង​ការពារ​ទឹកជំនន់​ឧស្សាហ កម្ម​ទេសចរ​ណ៏ និង​អាជីវកម្ម​គ្រឿងយន្ត​កសិកម្ម ដែល​ទាំងនេះ​គឺជា​វិភាគទាន​មួយ ក្នុងការ​អភិវឌ្ឍ​ន៏​នៅក្នុង​ខេត្ត​។ នៅ​ក្នុងន័យនេះ​មានបំណង​ចង់​ធ្វើអោយ​ប្រសើរឡើង​នូវ​ការទាក់ទាញ​ទេសចរ​ណ៏ តាមរយៈ​ការធ្វើអោយ​សម្បូរបែប​នូវ​ប្រភព​ទេសចរ​ណ៏​នៅក្នុង​ខេត្ត​ដែល​ស្ថិត​នៅក្បែរ​អង្គរវត្ត​មួយ​នេះ​ក៏ដូចជា​ការ​ទ្រទ្រង់​នូវ​ការអភិវឌ្ឍ​ន៏​តាមរយៈ​ការបង្កើន​នូវ​ចំណូល​របស់​ប្រជាជន​ក្នុង​ខេត្ត​។​

​ឯកឧត្តម បណ្ឌិត ថោង ខុន មានប្រសាសន៍ថា ការរៀបចំ​ព្រឹត្តិការណ៍​បុណ្យ​ស្រូវ និង​បុណ្យ​ចំបើង​នេះ​មិន​ត្រឹមតែ​អាចជួយ​ផ្សព្វផ្សាយ​សក្ដានុពល​ក​សិ​-​ទេសចរណ៍​នៅ​កម្ពុជា និង​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​ក៏​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យ​យកចិត្តទុកដាក់​កាន់តែ​ខ្ពស់​ថែមទៀត​ក្នុងការ​ថែរក្សា​អភិរក្ស​ធនធានធម្មជាតិ​និង​វប្បធម៌​នៅ​កម្ពុជា​។ ឯកឧត្តម​បាន​បន្ថែមទៀតថា ផលិតផល​ទេសចរណ៍​អាច​ត្រូវបាន​បែង​ចែកជា​២​ប្រភេទ​គឺ ទេសចរណ៍​មហាជន (Mass Tourism) និង​ទេសចរណ៍​ពិសេស (Niche Tourismor Alternative tourism) ដែល​រួមមាន​ដូចជា អេកូ​ទេសចរណ៍ ទេសចរណ៍​ផ្សងព្រេង ទេសចរណ៍​ទីក្រុង និង​ក​សិ​-​ទេសចរណ៍ ជាដើម​។ ក្នុងន័យនេះ ក​សិ​-​ទេសចរណ៍ (Agritourism or Agrotourism) សំដៅ​ដល់​ការប្រើប្រាស់​សកម្មភាព​ក​សិ​កម្ម​ដើម្បី​បម្រើ​ជូន​ភ្ញៀវទេសចរ ដែលមាន​ដូចជា​ការ​ស្នា​ក់នៅ​តាម​កសិដ្ឋាន (Farm Stay) ការរស់នៅ​ដោយផ្ទាល់​ជាមួយ​ប្រជាកសិករ​ក្នុង​រយៈពេល​ខ្លី (Field Stay) តាមរយៈ​ការរៀបចំ​ឲ្យ​មាន​ជា​ផ្ទះ​ស្នាក់ (Homestay ឬ Chambre d’Hôtes) ការទិញ​ប្រើប្រាស់​នូវ​កសិផល ឬ​ផលិតផល​ដោយផ្ទាល់​ពី​កសិករ ការចុះ​កម្មសិក្សា​ស្វែងយល់​ពី​បច្ចេកទេស​ដាំ​ដំណាំ​ជាដើម ដែល​គោលបំណង​សំខាន់​គឺ​ផ្តល់​ប្រាក់ចំណូល​ដោយផ្ទាល់​ទៅ​ដល់ដៃ​ប្រជាកសិករ​។ លើសពីនេះ​ទៀត ការអភិវឌ្ឍ​ក​សិ​-​ទេសចរណ៍​នឹង​ជម្រុញ​ទាក់ទាញ​អោយមាន​សកម្មភាព​ទេសចរណ៍​ដូចជា ទេសចរណ៍​យុវជន ទេសចរណ៍​ស្ម​គ្រ​ចិត្ត និង​ទេសចរណ៍​ផ្សងព្រេង​ជាដើម​។​

​ឯកឧត្តម​បានបញ្ជាក់​ទៀតថា ព្រឹត្តិការណ៍​នេះ​ក៏​រួមចំណែក​យ៉ាងសំខាន់​ដល់​ការពង្រឹង​សមត្ថភាព​ការកែលម្អ​គុណភាព​សេវាកម្ម​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ និង​ការលើកកម្ពស់​ការយល់​ដឹង​ជា​សាធារណៈ​អំពី​អច្ឆរិយៈ​ភាព​នៃ​វប្បធម៌​ដ៏​ចំណាស់​នៃ​ការដាំ​ដំណាំ​ស្រូវ​របស់​បុព្វបុរស​ខ្មែរ ដែលជា​ការចូលរួម​បង្កើន​នូវ​កិត្យានុភាព​និង​ភាព​ទាក់ទាញ​បន្ថែមទៀត​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា​។​គួរ​បញ្ជាក់ថា សម្រាប់​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៥ មាន​បរិមាណ​ស្រូវ​នាំចេញ​ប្រហាក់ប្រហែល​ឆ្នាំ​២០១៤ ទោះបីជា​ប្រឈម​និង​បញ្ហា​គ្រោះរាំងស្ងួត​តំបន់​មួយចំនួន​ក៏ដោយ​៕FullSizeRender (1)