កិច្ចប្រជុំ​ត្រួតពិនិត្យ​ជម្រុញ​ការចុះបញ្ជី​គ្រប់គ្រង​ស្ថិតិ​ពលរដ្ឋ​

0

​កំពង់ធំ​៖​នៅ​សាលប្រជុំ​គណៈ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​កាលពី​រសៀល​ថ្ងៃទី​១៣ ខែ​គុ​ម្ភៈ ឆ្នាំ ២០១៤​មាន​រៀបចំ​កិច្ចប្រជុំ​ត្រួតពិនិត្យ​ជម្រុញ​ការចុះបញ្ជី​គ្រប់គ្រង​ស្ថិតិ​ពលរដ្ឋ ការផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​ពិធី​ប្រគល់​ម៉ាស៊ីនភ្លើង ដល់​អធិការដ្ឋាន​ក្រុង ស្រុក​ទាំង​៨​ទូរ​ទាំង​ខេត្ត ក្រោម​អធិបតីភាព​ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ត្រី ផាន់ សុ​ផេង ទី​ប្រ​ក្សា​ឯកឧត្តម បណ្ឌិត ងួន ញ៉ិល អនុប្រធាន​ទី​១​រដ្ឋសភា និង​ជា​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ ដោយមាន​ចូលរួម​ពី​ម​ន្ទ្រី​នគរបាល​ជាច្រើន​នាក់​! ​ ​លោក​វរៈ​សេនី​យ៏​ទោ យឿន សេរី​វុ​ទ​ឌ្ឍី នាយការិយាល័យ​ស្ថិតិ និង អត្តសញ្ញាណប័ណ្ណ បាន​ឡើង​អាន​របាយ​ការ​ណ៏​បូកសរុប​លទ្ធផល​ការងារ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ

ពង្រឹង​ការចុះបញ្ជី​គ្រប់​ ​គ្រង​ស្ថិតិ​ពលរដ្ឋ ជំរុញ​ណែនាំ​ការងារ​ជំនាញ​បច្ចេកទេស​និង ការថែរក្សា​ឧ​បករ​សម្ភារៈ​ការងារ​អត្តសញ្ញាណប័ណ្ណ​!​ការិយាល័យ​ជំនាញ​សូម​សំនូមពរ​ដល់​លោក​អធិការ អធិការរង​គ្រប់​ក្រុង​-​ស្រុក​! ទី​១.​ធ្វើយ៉ាងណា​ជម្រុញ​ការងារ​ចុះបញ្ជី​គ្រប់គ្រង​ស្ថិតិ​ពលរដ្ឋ ត្រូវ​ត្រួតពិនិត្យ ធ្វើ​របាយ​ការ​ណ៏​រៀងរាល់ខែ​និ​មួយៗ​ឲ្យ​បាន​ត្រិ​ម​ត្រូវ ប្រគល់​មក​ការិយាល័យ​ជំនាញ ទី​២.​ការផ្តល់​សៀវភៅ​ស្នាក់នៅ និង​

សៀវភៅ​គ្រួសារ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានធ្វើ​សេចក្តី​ជំរាប​លេខ​១២២៤​ស​.​ជ​.​រ ចុះ​ថ្ងៃទី​១៩ ខែតុលា​ឆ្នាំ​២០១២​ស្តីពី​ ​ផ្តល់​សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ គឺ​មិន​ត្រូវយក​កម្រៃ​ពី​ប្រជាពលរដ្ឋ​នោះឡើយ និង​ទី​៣.​ការ​ ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​ស​ញ្ជា​តិ​ខ្មែរ មិនទាន់បាន​ត្រឹមត្រូវ​និង​សុ​ក្រិ​ត្យ សូម​ឲ្យ​លោក​អធិការ អធិការរង ពង្រឹង​ណែនាំ​ដល់​នាយប៉ុស្តិ​នគរបាល​រដ្ឋ​បាល​ការចុះបញ្ជី​ស្នាក់នៅ ការ​ស្រង់​ចំនួន​

ប្រជាពលរដ្ឋ​ដែលមាន​អាយុ​ចាប់ពី​១៥​ឡើងទៅ​ត្រូវ​ផ្តល់​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​(​សំរង់​៣០)​ឲ្យ​បានច្បាស់លាស់ ត្រឹមត្រូវ​! ​ឯកឧត្តម ឧ​ត្ត​ម​សេនី​យ៏​ត្រី ផាន់ សុ​ផេង បាន​អញ្ជើញ​មាន​ប្រសា​ស​ន៏​ថា​!​ចំពោះ​សេ​វ៉ា​ផ្តល់​សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ​និង​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ រួមទាំង​សេ​វ៉ា​ផ្សេងៗ​ទៀត​ហាម​ដាច់ខាត​ទារលុយ​ពី​ប្រជាពលរដ្ឋ​!​លើ​លែង​តែ​គាត់​ឲ្យ​ដោយ​សុចិ​ត្ត​!​ឲ្យ​ប៉ុន្មាន​យក​ប៉ុ​ណ្នឹ​ង​!​ចំពោះ​

មន្ត្រីនគរបាល​ចុះបញ្ជី​គ្រប់គ្រង​ស្ថិតិ​ពលរដ្ឋ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់បំផុត​ចំពោះ​ឈ្មោះ នាម​ត្រ​គោល និង​ភេទ​ប្រុស​-​ស្រី​!​បើ​បុគ្គល​ណា​ម្នាក់​ប្រព្រឹត្ត​ខុស​ជំរិត​ទា​ប្រាក់​ពី​ប្រជាពលរដ្ឋ !​ហើយ​ពួកគាត់​ប្តឹង​នឹងត្រូវ​មានទោស​តាមច្បាប់​!​ត្រូវអនុវត្ត​ឲ្យ​បានល្អ​នូវ​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំនុច ដែល​ថ្នាក់លើ​ដាក់ជូន​ឲ្យ​បានល្អ​ប្រសើរ​បំផុត​! ដើម្បី​ជា​សក្ខីភាព​ឆ្លើយតប​ចំពោះ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥ ក្រោម​

ការដឹកនាំ​ប្រទេសជាតិ​ប្រកបដោយ​គតិ បណ្ឌិត​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី ដែល​លោក​តែងតែ​គិតគូរ​ដល់​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​និង ការអភិវឌ្ឍ​ន៏​ជាតិ​មាតុភូមិ !​ចុងក្រោយ​ឯកឧត្តម​ស្នងការ​បានប្រគល់​ម៉ាស៊ីនភ្លើង​ដល់​លោក​អធិការ​ក្នុង​១​ស្រុក​-​ក្រុង​ទទួលបាន​ម៉ាស៊ីនភ្លើង​២​គ្រឿង​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ដោយ ឆាយ រក្សា​ ​unnamed (1) unnamed (2) unnamed (3)