ខេត្តព្រះសីហនុ៖ ប្រជាពលរដ្ឋដែលជាអាជិវករលក់ដូរនៅតាមបណ្តោយឆ្នេរសមុទ្រតំបន់អូរត្រេះ និងតំបន់អូរឈើទាលចំណុចខាងមុខដីក្រុមហ៊ុន លោកសុខ គង់(អតីតក្រុមហ៊ុនអារីស្តុន)និងដីឆ្នេរ ខាងមុខដីព្រះរាជតំណាក់ចាស់ ចំនូន ប្រមាណជិត១០០នាក់ដោយក្នុងនោះគេឃើញមាន ជន បរទេស ជាច្រើននាក់ផងដែរនោះ នៅព្រឹកថ្ងៃទិ១៥ខែគុម្ភៈឆ្នាំ២០១ ៦នេះបាននាំគ្នាទៅធ្វើ ការតវ៉ានៅ ខាង មុខសាលាខេត្ត ព្រះសីហនុ ប្រឆាំងនិងសេចក្តីជូនដំណឹងរបស់ អាជ្ញាធរ ខេត្តដែលតំរ៉ូវឲ្យ ធ្វើកា រុះរើ តូបលក់ដូររបស់ពូកគាត់ចេញឲ្យអស់ពីរដីតំបន់ឆ្នេរសមុទ្រក្នុង រយៈពេល៣០ថ្ងៃជាកំណត់។
.ក្នុងខ្លឹមសារនែ(សជណ)លេខ០៦៤ចុះថ្ងៃទី១២គុម្ភៈឆ្នាំ២០១៦របស់អាជ្ញាធរខេត្តព្រះសីហនុបានបញ្ជាក់ថាគណៈកម្មាធិកាជាតិគ្រប់គ្រង់និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជានិងគណៈបញ្ជាការឯកភាពរដ្ឋាខេត្តព្រះសីហនុនិងរៀបចំកែលំម្អនិងអភិវឌ្ឍន៍តំបន់ឆ្នេរច្សាច់ក្នុងខេត្តព្រះសីហនុដើម្បីធានាបាននៅការគ្រប់គ្រង់និងរក្សាបរិស្ថានប្រកបដោយនិរន្តភាពស្រប់ទៅតាមខ្លឹមសារនែចរាចរណែនាំលេខ០១(សរណន)ចុះថ្ងៃទី០៣ខែគុម្ភៈឆ្នាំ២០១២ស្តីពីរការអនុវត្តន៍តំបន់សមុទ្រកម្ពុជាដូចច្នេះរាល់សំណង់ទាំងអស់ដែលសាងសង់នៅលើដីឆ្នេរតំបន់ខាងលើត្រូវតែធ្វើការរុះដោយខ្លូនឯងចាកចេញឲ្យអស់ក្នុងរយៈពេល៣០ថ្ងៃ គឺចាប់គីតពីថ្ងៃជូនដំណឹងរហូតទៅដល់ថ្ងៃទី១៣ ខែមិនាឆ្នាំ ២០១៦ជាកំណត់ដោយគ្មាន ការតវ៉ា។ផុតកំណត់នែការបរិច្ឆេទនេះគណៈបញ្ជាការឯកភាពរដ្ឋាខេត្តនិងចាត់វិធានការចុះរុះរើដោយមិនទទូលខុសត្រូវរាល់ការខូចខាតនោះឡើយ។
.បងស្រី ផានី ជាអាជីវករម្នាក់ក្នុងចំណោមអាជីវករជាច្រើនដែលមកធ្វើការតវ៉ាខាងលើ បាន និយាយប្រាប់ឲ្យដឹងថា គោលបំណង់នែកាមកធ្វើការតវ៉ានៅខាងមុខសាលាខេត្តនាពេលនេះគឺ មាន សំណូមពរចង់ឲ្យអាជ្ញាធរខេត្តជូយដល់ពូកគាត់ កុំឲ្យពូកគាត់ធ្វើការុះរើ តូបលក់ដូរ អី ពីព្រោះបើពូក គាត់រុះ រើចេញពីរដីនេះពូកគាត់គ្មានកន្លៃងណាដែលអាចរកស៊ីលក់ដូរបានតទៅទៀតទេ ហើយជីវភាព ក្រុម គ្រូសារពូក គាត់ទាំងអស់ដែលសព្វថ្ងៃពឹងផ្អែកលើការរកស៊ីលក់ដូរនៅតាមបណ្តោយ ឆ្នេរសមុទ្រ នេះនិងរងការលំបាក់វេតនាជាក់ជាមិនខានឡើយ។ប៉ុន្តែរការតវ៉ានោះដូចជាមិនទទូលនៅលទ្ធផលអ្វីនោះទេ ពីព្រោះជំហររបស់អាជ្ញាធរខេត្តព្រះសីហនុ បានបង្ហាញនៅចំណាតការរបស់ខ្លូន យ៉ាង ច្បាស់ លាស់និងដាច់ខាត ទោះស្ថិតនៅក្នុងហេតុផលបែបណាក៍ដោយគឺត្រូវតែធ្វើការបោសសំអាតឲ្យ នៅសំណង់នៅតាមឆ្នេរសមុទ្រទូទាំងខេត្តព្រះសីហនុគឺអនុវត្តន៍តាមខ្លឹមសារចរាចរណែនាំលេខ០១(សរណន)ចុះថ្ងៃទី០៣ខែគុម្ភៈឆ្នាំ២០១២ស្តីពីរការអនុវត្តន៍តំបន់សមុទ្រកម្ពុជា ហើយគណៈកម្មាធិការដែល ត្រូវចុះអនុវត្តន៍កិច្ចការរៀបចំឆ្នេរនេះត្រូវបានបង្កើតឡើងដោយអនុក្រិត្យ ដែលមានរដ្ឋមន្ត្រីក្រសូង ដែនដី ជាប្រធាន . រដ្ឋមន្ត្រីក្រសូងទេសចរណ៍ជាអនុប្រធានអចិន្ត្រែ .និងរដ្ឋមន្ត្រីក្រសូង បរិសា្ថន ជា អនុប្រធានរូមនិងមន្ត្រីជាក់ខ្ពស់ដែលជាថ្នាក់ដឹកនាំរបសរាជរដ្ឋាភិបាលជាច្រើនរូបទៀតជាសមាជិកផងដែរ។
.គួរបញ្ជាក់ថាឆ្នេរតំបន់អូរត្រេះខាងលើនេះបច្ចុប្បន្ន នៅលើដីឆ្នេរទាំងមូល ពោរពេញទៅ ដោយ សំណង់ រឹងមាំគ្រប់ប្រភេទដោយខ្លះម្ចាស់សំណង់ជាជនបរទេស និងខ្លះជាជនជាតិខ្មែរ សាងសង់ជា ភោជនីដ្ឋាន ផ្ទះសំណាក់សំរាប់ជូលឲ្យភ្ញៀវទេសចរណ៍ស្នាក់យ៉ាងអានាអិបតេយ្យ ដូចនេះការអនុវត្តន៍ ការរុះរើអជ្ញាធរខេត្តអាចជូបបញ្ហារច្រើន ចំណែកឯដីឆ្នេរសមុទ្រតំបន់អូរឈើទាលខាងមុខក្រុមហ៊ុន សុខគង់និងដីឆ្នេរនៅខាងមុខដីព្រះរាជដំណាក់ចាស់ ដូចជាពិបាកក្នុងការុះរើអ្វីនោះទេ ពីរព្រោះនៅលើ ដីឆ្នេរចំណុចនោះមិនមានសំណង់រឹងមាំដូចជាឆ្នេរងូរត្រេះនោះទេ គឺមានតែសំណង់ប្រកស្បូវនិង ប្រកតង់ តូចតាចតែប៉ុណ្ណុះ៕