​ ​ឃុបឃិត​គ្នា​ចាក់ដី​លុប​ព្រែ​លិច​ទឹក​(​កោង​កាង​)​ក្រោមរូបភាព​ស្តារ​អូរ​ធម្មជាតិ​ ​រំដោះ​ទឹក​នៅក្នុង​រដូវវស្សា​

0

​ខេត្ត​ព្រះសីហនុ​៖​ព្រែ​លិច​ទឹក​(​ដើម​កោង​កាង​និង​ដើមកា​ញឹម​)​ដែលជា​ជំរក​បន្ត​ពូជ​ជិ​វ​ចំរុះ​ជាច្រើន​ហិកតា​ស្ថិតនៅ​ក្នុងភូមិ​លេខ​៦​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ កំពង់​ប្រឈម​និង​ការវិនាសហិនហោច ខណៈពេល​រថយន្ត​ធន់​ធំ​ជាច្រើន​គ្រឿង​ដឹក​ដី​យកទៅ​ចាក់​លុប​យ៉ាងសកម្ម​។​ដោយ​ការចាក់ដី​លុប​ព្រែ​លិ​ស​ទឹក​បែបនេះ ត្រូវបាន​គេ​អះអាងថា នេះ​ជាការ​អនុវត្តន៍​តាម​គោល​ការ​របស់​អាជ្ញាធរខេត្ត​ក្នុងការ ស្តារ​អូរ​ធម្មជាតិ ដែល​កំពង់​គោក​រាក់​ដើម្បី​រំដោះ​ទឹកភ្លៀង​ជន​លិច​ក្នុង​រដូវវស្សារ​។​
​ ​.​លោក ញ៉ា​ញ ស៊ីថន ដែលជា​ម្ចាស់​រថយន្ត​ដឹក​ដី​និង​គ្រឿងចក្រ​(​អា​ប៊ុល​) បាន​និយាយប្រាប់​ឲ្យ ដឹងថា ការចាក់ដី​លុប​ព្រែ​លិច​ទឹក​បែបនេះ​វា​ជា​និ​តី​វិធី​ក្នុង​ស្តារ​អូរ​ខាងលើ​តែ​ប៉ុ​ណ្ណុះ ពីព្រោះ ដើម្បី នាំយក​គ្រឿងចក្រ​ចូលទៅ​ការ​ដី​អូរ​បាន មានតែ​ធ្វើបែបនេះ​ទេ គឺ​ត្រូវ​ចាក់​លុប​ដី​ព្រែ​លិច​ទឹក​អស់ រូ​ច​ហើយ​ចាំ​ធ្វើ​ការជីក​ស្តារ​ដី​អូរ​តាម​ក្រោយ​និង​តាម​ទំហំ​ដី​អូរ​ដែល​បានកំណត់​។ លោក ញ៉ា​ញ ស៊ីថន បានធ្វើការ​បញ្ជាក់​យ៉ាងច្បាស់​ថា​ការចាក់ដី​លុប​ព្រែ​បែបនេះ​មានច្បាប់​អនុ​ញា​ត្តិ​ត្រឹមត្រូវ​ពីរ​សាលាខេត្ត​។​
​ ​.​លោក នេន ចំរើន នាយ​ខណ្ឌ​រដ្ឋា​ល​ជលផល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ឲ្យ​ដឹងថា សកម្មភាព ចាក់ដី​លុប​ព្រែ​លិច​ទឹក​និង​ឈុ​ស​ឆាយ បំផ្លាញ​ព្រែ​លិច​ទឹក​ខាងលើនេះ ត្រូវបាន​មន្ត្រី​ក្រុម​កា​របស់លោក ចុះទៅ​ធ្វើការ​ហាមឃាត់​រូ​ច​ហើយ​មិន​អនុ​ញា​ត្តិ​ឲ្យ​ចាក់​លុប​ព្រែ​លិច​ទឹក​បន្តទៀត​ទេ ។​ដោយ​ការ ហាម ឃាត់​នេះ ធ្វើឡើង​បន្ទាប់ពីរ​មើលឃើញថា​ក្រុម​អ្នក​ទ​ទូល​បន្ទុក​ស្តារ​ដី​អូរ​ខាងលើ អនុវត្តន៍​ផ្ទុយ​ពីរ​ខ្លឹមសារ ណែនាំ​របស់​សាលាខេត្ត​ព្រះសីហនុ ពីព្រោះ​សាលាខេត្ត​តំ​រ៉ូ​វ​ឲ្យ​ធ្វើការ​ស្តារ​អូរ​មិនមែន​អនុ​ញា​ត្តិ​ឲ្យ​ចាក់ដី លុប​និង​បំផ្លាញ់​ព្រែ​លិច​ទឹក​នោះទេ​។​ការចុះ​ធ្វើការ​ហាមឃាត់​សកម្មភាប​ចាក់ដី​លុប​អូរ​ខាងលើនេះ​មន្ត្រីជលផល បានធ្វើការ ចាប់​ឃាត់​រថយន្ត​ដឹក​ដី​ចំនូ​ន​២​គ្រឿង​និង​អា​ប៊ុល​ឈុ​ស​ឆាយដី​ចំនូ​ន​២​គ្រឿង ផង ដែរ​ទុក​ជាវ​ត្តុ​តាង ដើម្បី​បំពេញ​និ​តី​វិធី ។​លោក នេន ចំរើន បាន​បន្តទៀតថា​ជុំវិញ​បញ្ហារ​នេះ លោក និង​ធ្វើ របាយការណ៍​លំអិត​ដាក់ជូនទៅ​ថ្នាក់ដឹកនាំ​ខេត្ត​ឲ្យ​បាន​ជ្រាប ដើម្បី​មាន​វិធានការ​តាម ផ្លូវច្បាប់ ហើយ​ចំពោះ ដី​ដែល​ប្លង់​កម្មសិទ្ធិ​ស្ថិតនៅ​ចំណុច​នោះ​ទាំងអស់​បើ​ពិនិត្យឃើញថា​ធ្វើ​រំលោភ​លើដី ព្រែ លិច​ទឹក លោក និង​រៀបចំ​ឯកសារ​ពាក់​ព​ន្ធ័​ប្តឹងទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​សុំ​លុប​ប​ណ្ណ័ កម្មសិទ្ធិ ទាំងនោះ​ចោល​ឲ្យ​អស់ ក្នុង​គោលដៅ​ប្រមូលយក​ព្រែ​លិ​ទឹក​ទាំង​នោះមក​ថែរក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​ឲ្យ ខាន​តែ​បាន​។​20160220_142250
​ ​.​ដោយឡែក​សំរាប់ លោក មុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ បានធ្វើការ​បញ្ជាក់ ថា​ការស្តារ​អូរ បែប​បំផ្លាញ​ព្រែ​លិច​ទឹក​ដូចនេះ​វា​ជា​រឿង​មិន​ត្រឹមត្រូវ​នោះទេ ពីព្រោះ​បច្ចេកទេស​ក្នុង ការស្តារ​អូរ គេ​អាច​ជ្រើ​រើស​នៅ​វិធី​ផ្សេងៗ ដែល​មិន​បង្ករ​ផលប៉ះពាល់​ដល់​ព្រែ​លិច​ទឹក​និង ជីវចំរុះ​ដែល កំពង់ កកើត​មាននៅ​ក្នុង​ព្រែ​លិច​ទឹក ដូចជា​ប្រើប្រាស់​សា​ឡង់​ឬ ម៉ាស៊ីន​បូម ដីល្បាប់​ភក់​ជាដើម ដូច នេះ​សូម​ឲ្យ អ្នក​ដែល​ពាក់​ព​ន្ធ័​ក្នុង​ស្តារ​អូរ​នេះ​ពិនិត្យ​ឡើយ​វិញ​ធ្វើយ៉ាងណា​ជាស​ឲ្យ​ផុត​ការបំផ្លាញ​ព្រែ លិច​ទឹក​តទៅទៀត​។​20160220_143039 (1)
​ ​.​ជាមួយគ្នានេះ​ក៍មាន​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​រស់នៅ​តំបន់​នោះបាន​ធ្វើការ​រិះគន់ថា​ដី​ព្រែ​លិច តឹក​តំបន់​នេះ​តាំងពីរ​ដើម​មក​មិនដែល​ផ្តល់​ភាព​ការស្ទះ​នៅ​ចរន្តទឹក​ហូរ​នោះទេ​ជាពិសេស​គឺ​រដូវរ​ស្សារ​ដែលមាន​ភ្លៀង​ធ្លាក់ ពីព្រោះ​វិសាលភាព​ព្រែ​លិច​ទឹក​នេះ​មាន​ទំហំ​ធំ​ទូលាយ អាច​ទ​ទូល​នៅ​លំហូរ​ទឹក ពីរ គ្រប់ ទិស​ទី​នាំយកទៅ​ចាក់​ចូល​សមុទ្រ ដូចនេះ អាជ្ញាធរខេត្ត​គួរ​រ​ពិនិត្យមើល​ឡើងវិញ​និង​បញ្ឈប់ ការ ស្តារ​អូរ​និង​ចាក់ដី​លុប​ព្រែ​លិច​ទឹក​តំបន់​នេះ​តទៅទៀត ដោយ​ទុក​ឲ្យ​អូរ​នេះ​នៅ​បែប​ធម្មជាតិ​ដូចដើម​វិញ ប្រយោជន៍​ដើម្បី​ការពារ​ធន់​ធាន​ធម្មជាតិ​ព្រែ​លិច​ទឹក​ដែលមាន​ស្រាប់ រក្សា​ទុកជា​សម្បត្តិ​រដ្ឋ​វិញ ។​តែបើ បន្ត​ឲ្យ​មានការ​ស្តារ​អូរ​តទៅទៀត ច្បាស់​ជា​វិ​វរហើយ ពីព្រោះ​នេះ​ជា​វិធីសាស្ត្រ​របស់​ជនខិលខូច​ក្នុងការ រំលោភ យក ដី​ព្រែ​លិច​ទឹក​និង​ដូ​ចំណី​អូរ​តែ​ប៉ុ​ណ្ណុះ ។​
​ ​គួរបញ្ជាក់​ផងដែរ​ថា​នេះ​ជា​លើក​ទី​២​ហើយ​ដែល​មន្ត្រី​ជំនាញ​ជល់ផល​បានធ្វើ​ការហាម ឃាត់ ក្រុម​អ្នក ស្តារ​ដី​អូរ​ព្យា​ដែល​ព្យាយាម​ប្រើ​រូបមន្ត​ចាក់​លុប ព្រែ កោង​កាង​វាទី​យក​ដី​ព្រែ​លិច​ទឹក ក្រោយ រូបភាព (​ស្តារ​ដី​អូរ​) ដោយ​កាល​ចាក់ដី​លុប​ព្រែ​លិច​ទឹក​លើកទីមួយ​ត្រូវបាន​មន្ត្រី​ជំនាញ​ជល់ផល និង មន្ត្រី​បរិស្ថាន​ធ្វើការ​ព្រមាន​ម្តង​រូ​ចមក​ហើយដោយ​មិន​អនុ​ញា​ត្តិ​ចាក់ដី​លុប​ព្រែ​លិច​ទឹក​នោះទេ​ប៉ុន្តែរ​ពូកគេ នៅតែ ព្យាយាម ម្តង​ហើយ​ម្តងទៀត​បង្ករ​ភាពស្មុកស្មាញ​ដល់​ការអនុវត្តន៍​ច្បាប់ ៕​20160220_141723