កម្ពុជា​សង្ឃឹមថា​និង​ទ​ទួទ​ល​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​ជា ៧,៥ លាន​នាក់ ទៅ ៨​លាន​នាក់​ ​នៅ​ឆ្នាំ​២០២០ ហើយ​ទីផ្សារ​ធំជាងគេ​របស់​ប្រទេស​កម្ពុជា គឺ​ភ្ញៀវ​ទេសចរណ៍​ចិន​

0

ខេត្តសៀមរាប លោក.ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍បានបញ្ជាក់នៅក្នុង
កិច្ចប្រជុំផ្សព្វផ្សាយស្តីពីយន្តការវាយតម្លៃទទួលស្គាល់គុណវឌ្ឍន៍អ្នកជំនាញទេសចរណ៍ជាតិនិងអាស៊ាន ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី ៣ ឧសភា២០១៦ នាទីក្រុងសៀមរាបអង្ករថា៖ ជារៀងរាល់ឆ្នាំ វិស័យទេសចរណ៍កម្ពុជាបានរួមចំណែកប្រមាណជា១៦%នៃផលិតផលក្នុងស្រុក (GDP)។ជាក់ស្តែង នៅឆ្នាំ២០១៥កន្លងមកនេះ វិស័យទេសចរណ៍កម្ពុជាសម្រេចបាន ៦,១% ជាមួយនិងការមកដល់នៃទេសចរណ៍អន្តរជាតិប្រមាណជា ៤លាន ៨សែននាក់ ដែលក្នុងនោះមកពីតំបន់អាស៊ីប៉ាស៊ីហ្វិកតំណាងឲ្យ៧៤.១%(អាស៊ានប្រមាណ៤៤.៣%)ទ្វីបអ៊ឺរ៉ុបតំណាងឲ្យ ១៨.៣% ទ្វីបអាមេរិកតំណាងឲ្យ៧.២%  ទ្វីអាហ្វ្រិកនិងតំបន់មជ្ឈឹមបូព៌ាreceived_1090265734367535 received_1090265754367533
តំណាងឲ្យ ០.៥% ។ហើយរយៈពេល២ខែដើមឆ្នាំ២០១៦នេះ កម្ពុជាទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជា ៩១ម៉ឺន ៤ពាន់នាក់ ជាមួយនិងកំណើន២.៧% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៥។ហើយកម្ពុជាក៍សង្ឃឹមផងដែរថានិងទទួលបានភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជា ៧,៥ ទៅ ៨លាននាក់នៅឆ្នាំ២០២០ និងនាំមកនូវចំណូលសេដ្ឋកិច្ចជាតិប្រមាណជា ៥ពាន់លានដុល្លាអាមេរិក និងបង្កើនការងារធ្វើដោយផ្ទាល់ប្រមាណជា ១លាននាក់ ។ឯឧ.ប៉ាក់ សុខុមក៍បានបញ្ជាក់ផងដែរថា៖តាមការព្យាករណ៍របស់អង្គការទេសចរណ៍ពិភពលោក(UNWTO) ប្រទេសចិននិងក្លាយជាប្រទេសដែលទទួលភ្ញៀវទេសចរណ៍អន្តរជាតិច្រើនជាងគេ ហើយនិងមានភ្ញៀវទេសចរណ៍ចេញក្រៅប្រទេសច្រើ
ន ជាងគេលើពិភពលោក ប្រមាណជា (២០០លាននាក់ ឬ អាចច្រើនជាងនេះ )
ដែលនិងបានផ្តល់កាលានុវត្តភាពដល់វិស័យទេសចរណ៍កម្ពុជាក្នុងការចាប់យកភ្ញៀវទេសចរណ៍ចិន ដ៍ច្រើនសន្ធឹកសន្ធាប់។ហើយក្នុងនោះដែរក្រសួងទេសចរណ៍បានរៀបចំឯកសារយុទ្ធសាស្ត្រទីផ្សារទេសចរណ៍កម្ពុជា សម្រាប់ឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ដែលយុទ្ធសាស្ត្រទាំងនេះ គឺទីផ្សារទេសចរណ៍ចិន និង សៀវភៅ( ស ស្តីពី( China Ready ) សម្រាប់ទេសចរណ៍កម្ពុជា ហើយរំពឹងថានិងទទួលបាន ទេសចរណ៍ចិន ប្រមាណជា២លាននាក់ នៅឆ្នាំ២០២០ ខណៈពេលកម្ពុជា ត្រៀមអនុវត្តការផ្តល់ទិដ្ឋាការរយៈពេលវែង 3Yer Multi
ple Visa ដើម្បីសម្រួលការធ្វើដំណើរនិងទាក់ទាញភ្ញៀវទេសចរណ៍ចិន មកទស្សនាកម្ពុជាកាន់តែច្រើនថែមទៀតនៅឆ្នាំ ២០១៦នេះ។ ហើយដើម្បីទ្រទ្រង់នូវសេចក្តីត្រូវការខាងលើ
អ្នកជំនាញទេសចរណ៍ដែលមានសមត្ថភាពប្រកបដោយវិជ្ជាជីវៈ ធានាបាននូវឧត្តមភាពប្រគួតប្រជែងទីផ្សារការងារក្រសួងទេសចរណ៍និងគណៈកម្មការជាតិជំនាញទេសចរណ៍បានរៀបចំយន្តការវាយតម្លៃទទួលស្គាល់គុណវឌ្ឍន៍អ្នកជំនាញទេសចរណ៍ជាតិនិងអាស៊ាន ដែលយន្តការនេះ និង ជំរុញ ឲ្យមានការទទួលស្គាល់គុណវឌ្ឍន៍ទេសចរណ៍កម្ពុជា ក្នុងកម្រិតជាតិនិងអាស៊ាន ក្នុងការលើកទឹកចិត្តឲ្យអ្នកជំនាញជ្រើសរើសវិថីសិក្សាសមស្របដើម្បីអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន និងផ្សព្វផ្សាយដល់គ្រប់ភាគីពាក់ព័ន្ធ ឲ្យមានការយល់ដឹងកាន់តែច្បាស់ អំពីជំនាញវិជ្ជាជីវៈទេសចរណ៍ សំដៅអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕received_1090265731034202 received_1090265757700866