ខេត្តព្រះសីហនុ៖ មន្ត្រីជំនាញសុរិយោដីស្រុកព្រែបន់មួយរូប សូមមិនបញ្ជេញឈ្មោះ បានលូបបង្ហើប ប្រាប់ឲ្យដឹងថាស្របពេលទទូលបានពត៏មានថាមន្ត្រីរដ្ឋាលជលផលប្រកាស់ដាក់ការស្នើរសុំឲ្យមានការបំភ្លឺជាក់លាក់ជុំវិញការចេញប្លង់កម្មសិទ្ធិលើដីព្រៃលិចទឹកក្នុងស្រុកព្រែបន់ជាង១០០០ហិកតារូចមក។ថ្មីៗនេះ គេសង្កេតឃើញក្រុមមនុស្សដែលមានការពាក់ពន្ធ័ ក្នុងរឿងមិនប្រក្រតីខាងលើ ដែលរាប់ ចាប់តាំងពីរ មន្ត្រីអាជ្ញាធរមួលដ្ឋាន ភូមិ ឃុំ អាជ្ញាធរស្រុក រូមនឹងមន្ត្រី ជំនាញមន្ទីរ អង្គភាព ពាក់ពន្ធ័មួយចំនួនទៀត ជាពិសេសគឺមន្ត្រីជំនាញសុរិយោដីតែម្តង ពួកគេកំពង់ ជួបពិភាក្សាគ្នា រិះរកវិធីសាស្ត្រធ្វើយ៉ាងណាឆ្លើយឲ្យត្រូវគ្នា ដើម្បីគេចឲ្យផុតនៅការចោទប្រកាន់ តាម ផ្លូវច្បាប់ ហើយ អ្វីដែលពួកគេ គ្រោងនឹងលើយកធ្វើជាវិធានបទសំរាប់ទប់ទល់នោះគឺ (តំបន់ព្រៃលិចទឹកទាំងអស់ខាងលើ ជាតំបន់ អតីតៈស្រែបារាំង) បានន័យថា ជាតំបន់ដែលប្រជាពលរដ្ឋធ្វើស្រែចំការនៅសម័យអានានិគមន៏បារាំង ។
.មន្ត្រីភូមិបាលស្រុកព្រៃនប់ដ៏ដែលបានបន្តទៀតថា រាប់ការចេញប្លង់លើតំបន់ដីព្រៃលិចទឹក ខាង លើនេះគឺគេធ្វើឡើង ឃុបឃិតជាលក្ខណៈប្រពន្ធ័ ក្រោមរូបភាព ធ្វើឯកសារពាក់ពន្ធ័បញ្ជាក់ថា ជាដីប្រជា ពលរដ្ឋ ធ្វើស្រែចំការអាស្រ័យផល តាំងពីរសម័យ អានានិគមន៏មកម្លេះ ។ប៉ុន្តែរតាមធាតុពិត ដីតំបន់ នេះគឺជាដីព្រៃលិចទឹក មិនដែលមានការធ្វើស្រែចំការអ្វីនោះទេ គឺអាចធ្វើបានតែផ្នែកខាងលើ ៗខ្លះតែ ប៉ុណ្ណោះ ចំណែកដីផ្នែកខាងក្រោម គឺសុទ្ធសឹងជាព្រៃលិចទឹកអស់ ដូចនេះរាល់ការចេញប្លង់កម្មសិទ្ធិ ក្នុងតំបន់ព្រែលិចទឹកខាងលើ វាជាទង្វើផ្ទុយពីរផ្លូវច្បាប់ ទាំងស្រុងតែម្តង។ មន្ត្រីភូមិបាលដ៏ដែលបាន បញ្ជាក់បន្ថែមទៀតថា ជុំវិញបញ្ហាររឿងដីព្រៃលិចទឹកខាងលើនេះ បើរដ្ឋបាលលជលផល ក៏ដូចជា អាជ្ញា ធរខេត្តចង់ធ្វើការសើររើឡើងវិញវាជាការងាយបំផុត ពីព្រោះច្បាប់ភូមិបាលបានបញ្ជាក់យ៉ាងច្បាស់ថា ដីព្រែឈើ ដីព្រៃលិចទឹក ដីបឹង.បួរ ដីអូរធម្មជាតិ ដីភ្នំ គឺជាដីសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចផ្តល់ កម្មសិទ្ធិឲ្យបុគ្គលឯកជនបាននោះទេ ហើយក៏គ្មាននណាម្នាក់អាច យកដីទាំងនោះធ្វើជា កម្មសិទ្ធិ ផ្ទាល់ខ្លូនបាននោះដែរ។
.លោក នេន ចំរើន នាយខណ្ឌរដ្ឋាលជលផលខេត្តព្រះសីហនុបានប្រាប់ឲ្យដឹងថាជំហររបស់ រដ្ឋបាលជល ផលមិន ថយក្រោយទេចំពោះការទាមទា យកដីព្រៃលិចទឹកខាងលើទាំងអស់មក រក្សាទុក ជា សម្បត្តិធន់ធានធម្មជាតិរបស់រដ្ឋវិញ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋទូទៅដែល អស្រ័យ ជីវិភាព រស់ នៅ ប្រចាំថ្ងៃក្នុង ការរក .ត្រី .បង្គា .ក្តាម ។ល។ក្នុងតំន់ព្រៃលិចទឹកខាងលើ ។ដូចនេះ រាល់អ្វីដែលមិនប្រក្រតី ក្នុងការចេញប្លង់កម្មសិទ្ធិលើដីព្រៃលិចទឹក ទាំងអស់ខាងលើ រដ្ឋបាលជលផល នឹងធ្វើការពិនិត្យពីរផ្លូវ ច្បាប់ ជាពិសេសគឺច្បាប់ភូមិបាល ហើយនឹងមានវិធានការផ្លូវច្បាប់ផងដែរចំពោះ ជនដែលមានការពាក់ពន្ធ័មិនឲ្យរូចខ្លូនបាននោះទេ៕