កូរ៉េខាងជើង​ទាមទា​ឲ្យ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​តំឡើង​ប្រាក់ខែ​ដល់ក​ម្មករ​

0

កូរ៉េខាងជើង​បានស្នើ​ដល់​ក្រុង​ហ៊ុន​កូរ៉េខាងត្បូង​នៅ​តំបន់ឧស្សាហកម្ម​រួម​គេ​ស៊ុ​ង ត្រូវតែ​បង្កើន​ប្រាក់ខែ​ប​ន្ថេ​ម​៣០​ដុល្លារ​ទៀត​។ ប្រាក់​បៀ​វត្ត​គោល​របស់​កម្មករ​នៅ​ទីនោះ​ទាប​បំផុត​៦៧​ដុល្លារ​ក្នុង​មួយខែ​។​ ​បណ្តា​ក្រុមហ៊ុន​កូរ៉េខាងត្បូង​នៅ​គេ​ស៊ុ​ង​ស្ថិតក្នុង​ទឹកដី​កូ​រ៉​ខាងជើង​ជាប់​ព្រំដែន​ប្រទេស​ទាំងពីរ បាន​បង្កើន​ប្រាក់ខែ​ជាប្រចាំ​គឺ​៥​ភាគរយ ហើយ​ក្រុមហ៊ុន​ក៏បាន​ផ្តា​ល់​ប្រាក់​បន្ថែម​ម៉ោង​ដល់ក​ម្មករ ដែលមាន​ពេលវេលា​អាចធ្វើ​ការបន្ថែម​បាន​តាម​តា​មល​ទ្ថ​ភាព​។​

​សារព័ត៌មាន​យុន​ហាប់​របស់​កូរ៉េខាងត្បូង​បាន​ផ្សព្វ​ផ្សា​ថា រដ្ឋាភិបាល​កូរ៉េ​ខា​ជើង បានស្នើ​ត​បង្កើន​ប្រាក់ខែ​បន្ថែម​៣០​ទៀត​ទៅលើ​ប្រាក់ខែ​គោល ហើយ​ទីក្រុង​ព្យុងយ៉ាង​និង​ប​ញ្ចូ​ន​កម្មករ​បន្ថែម​មកកាន់​ទីនេះ​។ ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​បាន​និយាយ​រិះគន់​ដល់​សំណើរ​របស់​ទីក្រុង​ព្យុ​យ៉ាង ហើយ​បង្ហាញ​ការព្រួយបារម្ភ​ណ៍​ថា នឹងមាន​សំណើរ​នាពេលខាងមុខ​ទៀត​ប្រសិនបើ​ម្ចាស់​ក្រុមហ៊ុន​ឯកភាព​ដំឡើង​ប្រាក់​បៀ​វ​ត្តិ​។ បច្ចុប្បន្ន​ក្រុមហ៊ុន កូរ៉េខាងត្បូង​ប្រមាណ​១២០​ក្រុមហ៊ុន និង​ប្រើប្រាស់​កម្មករ​កូរ៉េខាងជើង​ជាង​៤៤៦០០​នាក់​។​ ​

នៅក្នុង​ព្រិ​ត្តិ​ការ​មួយ​ផ្សេងទៀត នៅ​ទី​១២ កុម្ភៈ​នេះ កូរ៉េខាងជើង និង​កូរ៉េខាងត្បូង​បាន​បើក​កិច្ចប្រជុំ​ថ្នាក់​កំពូល​មួយ​ជាមួយ​កូរ៉េខាងជើង​នៅក្នុង ស្រុក (Panmunjom)​។ ជំនួប​ថ្នាក់​កំពូល​ប្រទេស​ទាំងពីរ​ថ្ងៃនោះ គឺជា​លើកទីមួយ ហើយ​ចាប់តាំងពី​ឆ្នាំ ២០០៧​មកទល់ពេលនេះ​។ ទោះបីជា​សង្គ្រាម​កូរ៉េ​ត្រូវបាន​បិទ​បញ្ចប់​ជាង ៦០​ឆ្នាំ​កន្លងទៅ​ក៏ដោយ ក៏​ភាគី​ជម្លោះ​ទាំងពីរ​នៅ​មិនបាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ គ្នា​នៅឡើយ​ទេ​។​ ​1 (1) 2 (1) 3 (1) 4 (1)