​ប្រាសាទ​បា​សែត ឬ “​ជ័យ​ក្សេត្រ​”​ត្រូវ បានធ្វើ​ការជួសជុល​ជាថ្មី​បន្តទៀត​ក្នុង​ ​ជំហាន​ទី​២​ដោយ​ក្រុមមន្ត្រី​ជំនាញ​នៃ​ ​នាយកដ្ឋាន​គាំពារ​និង​អភិរក្ស​សំណង់​ ​បុរាណ របស់ ក្រសួង​វប្បធម៌​និង​វិចិត្រ សិល្បៈ ….

0

ប្រាសាទបាសែតឬ”ជ័យក្សេត្រ”បានកសាងឡើងក្រោមរាជ្យរបស់ព្រះបាទសូរ្យរិយៈវរ្ម័នទី១. ក្នុងសតវត្សរ៍ទី១១។ ប្រាសាទនេះ សាងសង់ឡើង ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិតាប៉ុន ឃុំ តាប៉ុន ស្រុកសង្កែ នៃ ខេត្តបាត់ដំបង និងមានលំនាំរចនាបថ០២ប្រភេទគឺ៖ ១.រចនាបទ ឃ្លាំង,២.រចនាបថបាពួន និង មានកំពែង ហ៊ុព័ទ្ធជុំវិញប្រាសាទ ប្រមាណជា ៣០០ម៉ែត្រ។លោកស្រី កែវ សុភាព ប្រធានមន្ទីរវប្បធម៌ និង វិចិត្រសិល្បៈ ខេត្តបាត់ដំ បង បានគូសបញ្ជាក់នៅក្នុងពិធីសែន ក្រុងពាលីបារមីម្ចាស់ទឹកដីនិងថែរក្សាប្រាសាទមុនធ្វើការគាស់កកាយ រើរុះ
និងស្ទូចដុំថ្មប្រាសាទដើម្បីសុំធ្វើការជួសជុលប្រាសាទនេះ ក្នុងជំហ៊ានទី២ ជាថ្មីបន្តទៀតឲ្យដឹងថាៈប្រាសាទជ័យ ក្សេត្របានបើកការដ្ឋានជួសជុលជាថ្មី ឡើងវិញជំហាន២ដោយក្រុមជំនាញគាំពារអភិរក្សសំណង់បូរាណមកពីក្រសួង។បន្ទាប់ពីបានបញ្ចប់ជំហានទី១ កាលពីចុងឆ្នាំ២០១៥កន្លងមកនេះ។លោក គឹម សុធិន ជាមន្ដ្រីជំនាញ នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ និងជាអ្នកទទួលបន្ទុកការងារជួសជុលប្រាសាទបាសែត របស់ខេត្ត
បាត់ដំបង បានអោយដឹងថា៖នៅក្នុង ជំហានទី២ការជួសជុលនិងសង្គ្រោះ បន្ទាន់ប្រាសាទបាសែតនេះគឺត្រូវប្រើប្រាស់នូវថវិកាជាតិប្រចាំឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាលទាំងស្រុងដោយបានចាប់ផ្ដើមពី ខែឧសភានេះ រហូត ដល់បំណាច់ខែធ្នូ ឆ្នាំ២០១៦។photo_2016-06-22_14-44-02
លោក គឹម សុធិន បានឲ្យដឹងទៀតថា៖គម្រោងថ្មីនេះត្រូវបានក្រសួង ជ្រើ សរើសធ្វើការជួសជុលតែប្រាសាទបាសែតមួយប៉ុណ្ណោះ។ពីព្រោះប្រាសាទ នេះ មានសភាពទ្រុឌទ្រោម ជាងប្រា សាទដទៃទៀត។ហើយក៏មិនសូវមានភ្ញៀវចូលមកទស្សនានៅទីនេះឡើយ។ម្យ៉ាងវិញទៀតគម្រោងស្ដារឡើងវិញរបស់រាជរដ្ឋាភិបាលចាំបាច់បើកជួសជុលនិងសង្គ្រោះជំហានឆ្នាំ២០១៦នេះគឺមានច្រើនគំរោងនៅទូទាំងប្រទេសខុសពីជំហានទី១ការជួសជុលលើប្រាង្គប្រាសាទធំៗចំនួន៣កន្លែងក្នុងខេត្តបាត់ដំបងដែលក្នុងនោះរួមមានប្រាសាទបាណន់,ប្រាសាទឯកភ្នំ,និង ប្រាសាទបាសែត ផ្ទាល់តែម្ដង។photo_2016-06-22_14-43-53 photo_2016-06-22_14-43-58
លោក គឹម សុភ័ណ អនុប្រធានមន្ទីរ វប្បធម៌ និង វិចិត្រសិល្បៈខេត្ត ទទួល បន្ទុកបេតិកភណ្ឌ័និងបុរាណវិទ្យាខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ ប្រា សាទបាសែតនិងប្រាសាទផ្សេងទៀតរងការប៉ះពាល់ខ្លាំង ដោយកត្តាចំនួន ០៣គឺៈកត្តាធម្មជាតិ,កត្តាអាយុកាល,និងកត្តាមនុស្ស។ ជាពិសេសក្នុងរបប ប្រល័យពូជសាសន៍ប៉ុលពតខ្មែរក្រហម និងពីក្រុមមនុស្សទុច្ចរឹត មួយចំនួន តូច ដែលបានវាយបំផ្លាញចោល និង វាយទំលាក់យកថ្មប្រាសាទ ធ្វើជាសំ ណង់នានានិងការជីកកកាយរុករកនូវវត្ថុមានតម្លៃដែលខុសពីគោលការណ៍ ថែទាំ។
មន្ដ្រីជំនាញនៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណបានអោយ ដឹងបន្ដទៀតថា៖ ការង្គ្រោះ និង ជួស ជុលឡើងវិញនូវ ប្រាសាទបាសែត ឬ ហៅថា “ប្រាសាទជ័យក្សេត្រ”នេះគឺ៖ ដើម្បីអភិរក្សនូវមរតកនិងកេរ្តិ៍ដំណែលរបស់ដូនតាអោយបានគង់វង្សប្រសើរឡើងវិញនិងក្រោយពីការជួសជុលរួចរាល់នោះ.ប្រាសាទមួយនេះអាចទាក់ទាញបាន និងស្រូបយកភ្ញៀវទេសចរ ណ៍ជាតិ-អន្តរជាតិចូលមកទស្សនាទី នេះ បានកាន់តែច្រើនឡើងថែមទៀត ។ ម្យ៉ាងវិញទៀត ការរៀបចំគំនរថ្មប្រា សាទលើកបន្តុបទុកដាក់ឲ្យមានរបៀបរៀបរយនិងប្រសើរឡើងវិញ ឲ្យបានរឹងមាំ ជៀសវាងការបាក់ដួលរលំ ទៅ លើភ្ញៀវដែលមកទស្សនា។ហើយការ ជួសជុលនេះ គឺបែងចែកជាច្រើនក្រុមរួមមាន៖ ក្រុមតថ្ម,ក្រុមរើថ្ម,ក្រុមគូរនិង ក្រុមកំណាយបុរាណវិទ្យា។លោក គឹម សុធិន ក៏បានសង្កត់ ធ្ងន់ទៀតថា៖ ផែនការលើការសង្គ្រោះ បន្ទាន់នៃគម្រោងដដែលនេះគឺៈពង្រឹង លើតួប្រាសាទដែលកំពុងទទួលរងនូវការខូចខាតធ្ងន់ធ្ងរដោយការបែកបាក់ ការបាក់ស្រុត និង ស្រុតផ្អៀង ហែកតួ ប្រាសាទ… ដោយធ្វើការជួសជុល ឲ្យ រឹងមាំ ប្រសើរឡើងវិញ.៕/.