សាលាខេត្ត​មណ្ឌលគិរី បើក​កិច្ចប្រជំ​ុ​ស្តីពី​ការផ្ទេរ​សម្បទាន​ដី​សេដ្ឋកិច្ច​ជូន​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ និង​ផ្ទេរ​តំបន់​ព្រៃ​ការពារ​ធនធានធម្មជាតិ​ជូន​ក្រសួងបរិស្ថាន​គ្រប់គ្រង​បន្ត​វិញ

0

មណ្ឌលគិរី៖ នៅរសៀលថ្ងៃទី៣០ខែឧសភាឆ្នាំ២០១៦នេះ នៅសាលាខេត្តមណ្ឌលគិរី បានបេីកកិច្ចប្រជំុ ស្តីពីការផ្ទេរសម្បទានដីសេដ្ឋកិច្ចជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងផ្ទេរតំបន់ព្រៃការពារធនធានធម្មជាតិជូនក្រសួងបរិស្ថានគ្រប់គ្រងបន្តវិញ ក្រោមអធិបតីយphoto_2016-05-31_05-58-16ភាព ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន ដំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម ហាក់ សារេត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី។នៅក្នុងកិច្ចប្រជំុនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដោយមានការអនុញ្ញាតិពីរាជរដ្ឋាភិបាល ក្រុមហ៊ុនដែលធ្វេីការវិនិយោគសម្បទានដីសេដ្ឋកិច្ច នៅក្នុងខេត្តមណ្ឌលគិរី មានចំនួន៣២ក្រុមហ៊ុន ប៉ុន្តែមកដល់បច្ខុប្បន្ននេះ រាជរដ្ឋាភិបាលបានលុបចំនួន០៦ក្រុមហ៊ុន នៅសល់២៦ក្រុមហ៊ុន មានផ្ទៃដីចំនួន ១៦២,៧៦៨ហិកតា ក្នុងនោះគ្រប់គ្រងដោយក្រសួងបរិស្ថានចំនួន០៨ក្រុមហ៊ុនមានផ្ទៃដីចំនួន ៤៦,១៧១ហិកតា គ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចំនួន១៨ក្រុមហ៊ុនមានផ្ទៃដីចំនួន១១៦,៦០៧ហិកតា ចំនែកតំបន់ការពារធនធានធម្មជាតិមានចំនួន០៥កន្លែងមានផ្ទៃដី៩៣៣,១៧២ ហិកតា ក្នុងនោះដែនជំរកសត្វព្រៃភ្នំព្រេចចំនួន១៩៧,១០៤ហិកតា ដែនជំរកសត្វព្រៃណាំលៀរចំនួន២១,៩៣៣ហិកតា ដែនជំរកសត្វព្រៃលំផាត់ចំនួន៤៨,៤៧៤ហិកតា តំបន់ព្រៃការពារមណ្ឌលគិរីធនធានធម្មជាតិស្រែពកចំនួន៣៧២,៩៦១ហិកតា និងតំបន់អភិរក្សជីវៈចម្រុះសីមាចំនួន២៩២,៦៩០ហិកតា។ឯកឧត្តម ហាក់ សារេត រដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍បញ្ជាក់ សូមសំណូមពរអោយក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រសួងបរិស្ថានពីមុន និងក្រុមហ៊ុនដែលគ្រប់គ្រងដោយក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដែលមិនទាន់ចុះបញ្ជីកិច្ចសន្យា ត្រូវអនុវត្តការងារនេះអោយបានឆាប់រហ័ស។ក្នុងឱកាសនោះដែរឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា ដោយអនុវត្តទៅតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៦៩ ចុះនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០១៦ស្តីពីការផ្ទេរដីសម្បទានសេដ្ឋកិច្ច ក៏ដូចព្រៃការពារមណ្ឌលគិរី ក្រុមហ៊ុនទាំងអស់ រាល់ទំនាក់ទំនងការភិវឌ្ឍទៅលើវិស័យកសិឧស្សាហកម្មនៅក្នុងតំបន់នេះត្រូវទំនាក់ទំនងជាមួយមន្ទីរកសិកម្មខេត្ត អាជ្ញាធរខេត្ត និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ចំណែកដីព្រៃការពារសត្វព្រៃស្រែពក និងដីព្រៃការពារសត្វព្រៃសីមា ត្រូវបានក្រសួងបរិស្ថានជាអ្នកគ្រប់គ្រងបន្ត៕photo_2016-05-31_05-57-20 photo_2016-05-31_05-58-11 photo_2016-05-31_05-57-39 photo_2016-05-31_05-57-33 photo_2016-05-31_05-57-55 photo_2016-05-31_05-58-03 ដោយប៊ូស្រា