​ប្រធាន​សហគមន៍​អភិរក្ស​ធនធាន​ជលផល​កន្លែង​ភេ​ថា​៖ មាន​ជនល្មើស​នេសាទ​បាន​គុំ​គួ​ន​គំរៀម​សហគមន៍​នេសាទ​ក្រោយពេល​បង្ក្រាប​បទល្មើស​​

0

ខេត្តកំពង់ឆ្នាំង៖ « អ្នកប្រព្រឹត្តបទល្មើសនេសាទកន្លងមក គឺជាអ្នកនៅក្រៅសហគមនេសាទ និងពួកគេមិនព្រមចូលចួមជាសមាជិកក្នុងសហគមន៍នេសាទឡើយ ដើម្បីងាយស្រួលប្រព្រឹត្តបទល្មើស តែសហគមន៍និងពុះពារបង្ក្រាបមិនខ្លាចជនល្មើសឡើយ » លោក ឈឹម ឈឿន ប្រធានសហគមន៍អភិរក្សធនធា នជលផលកន្លែងភេ បានលើកឡើងបែបនេះនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នៅក្នុងពិធីដាំកូនឈើលិចទឹក នៅក្នុងសហគមន៍នេសាទកន្លែងភេ ស្ថិតក្នុងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ។
លោក ឈឹម ឈឿន ប្រធានសហគមន៍អភិរក្សធនធានជលផលកន្លែងភេ បានបន្តអោយដឹងទៀតថា៖ ប្រជាពលរដ្ឋនៅក្នុងភូមិកន្លែងភេសរុបមាន១៧៥គ្រួសារ ស្មើនិង៩២០នាក់ តែអ្នកបានចូលជាសមា ជិកសហគមន៍មានតែ២៥០នាក់ ប៉ុណ្ណោះ។ក្នុងឆ្នាំចាស់កន្លងមកអ្នកប្រព្រឹត្តបទល្មើសនេសាទទាំងនោះបានគំរៀមកាប់សម្លាប់គណកម្មការក្នុងសហគមន៍តាមទូរសព្ទ៍ ក្រោយពីសហគមន៍បានបង្ក្រាបឧបករណ៍នេសាទខុសច្បាប់របស់ពួកគេ។ ករណីនេះគណកម្មការក្នុងសហគមន៍ ក៏មានការព្រួយបារម្មណ៍ផងដែរអំពីសុវត្តិភាពផ្ទាល់ខ្លួន គឺស្នើសុំលោកនាយខណ្ណរដ្ឋបាលជលផលកំពង់ឆ្នាំង ជួយមានវិធានការណ៍ផង ព្រោះថាករណីជនល្មើសដុតនិងកាប់បំផ្លាញទូកកាណូតចំនួន៣គ្រឿង របស់សហគមន៍នេសាទឃុំពាមឆ្កោក កាលពីឆ្នាំ២០១៣ សមត្ថកិច្ចនគរបាលស្រាវជ្រាវចាប់មុខសញ្ញាជនល្មើសមិនទាន់បាននៅឡើយ។
ទាក់ទងនិងករណីនេះ លោក សោម ភិរុណ នាយខណ្ណរដ្ឋបាលជលផលកំពង់ឆ្នាំង ដែលបានចូលរួមដាំកូនព្រៃលិចនៅក្នុងសហគមន៍នេសាទកន្លែងភេបានលើកឡើងថា៖ ក្នុងពេលបង្ក្រាបបទល្មើសនេ សាទ កម្លាំងសហគមន៍ត្រូវតែសហការជាមួយសមត្ថកិច្ចជំនាញ និងសមត្ថកិច្ចនគរបាលមូលដ្ឋានមិនត្រូវធ្វើការបង្ក្រាបតែឯងនោះទេ ទើបអាចការពារសុវត្តិភាពខ្លួនបាន ហើយក៏មិនត្រូវខ្លាចការគំរៀមកំហែងរបស់ជនល្មើសទាំងនោះដែរ។ ករណីមានការគំរៀមកំហែងតាមទូរសព្ទ័ ឬចំពោះមុខ សហគមន៍ត្រូវប្តឹងទៅសមត្ថកិច្ចមូលដ្ឋាន ឬប្តឹងសារទុកទៅតុលាការ ដោយត្រូវស្គាល់លេខទូរសព្ទ័ ឬអត្តសញ្ញាណ អ្នកគំរៀមកាប់សម្លាប់នោះអោយបានច្បាស់ ដើម្បីងាយស្រួលដល់សមត្ថកិច្ច និងតុលាការ បើមានហេតុការ
ណ៍កើតឡើងដោយប្រការណាមួយនោះ នឹងអាចកំណត់បានមុខសញ្ញាបានច្បាស់ចាត់ការតាមច្បាប់ ព្រោះថាការគំរៀមកំហែងកាប់សម្លាប់គឺជាបទល្មើសព្រហ្មទណ្ណ ត្រូវមានទោសជាប់គុក។P1130827 DSC00004 P1130822 P1130805 DSC00006
ដោយឡែកការកសាងនិងពង្រឹងសហគមន៍ គណកម្មការសហគមន៍ត្រូវយកចិត្តទុកដាក់ អប់រំសមាជិក និងប្រជាពលរដ្ឋនៅក្នុងភូមិឃុំ អោយពួកគាត់បានយល់ច្បាស់អំពីផលប្រយោជន៍ក្នុងការបង្កើតសហគមន៍ តួនាទីសមាជិកសហគមន៍ និងតួនាទីរបស់គណកម្មការសហគមន៍។ ព្រោះថាការបង្កើតសហគមន៍នេសាទ គឺដើម្បីអោយប្រជាពលរដ្ឋនៅក្នុងសហគមន៍នេសាទ ចេះការពារធនធានជលផលស្ថិតនៅក្នុងមូលដ្ឋានភូមិឃុំរបស់ខ្លួន និងត្រូវធ្វើការនេសាទដោយឧបរណ៍នេសាទស្របច្បាប់។ ចំណែកអ្នកនៅក្រៅសហគមន៍ ក្រៅភូមិឃុំ ពេលចូលនេសាទក្នុងដែនគ្រប់គ្រងដោយសហគមន៍ត្រូវបង់វិភាគទានជូនសហគមន៍។
លោក សោម ភិរុណ បានបញ្ជាក់អោយដឹងថា៖ នៅក្នុងឆ្នាំ២០១៣ មានករណីជនល្មើសសាទបានលួចកាប់និងដុតទូកកាណូតសហគមន៍នេសាទពាមឆ្កោកចំនួន៣គ្រឿង ករណីនេះសមត្ថកិច្ចជលផលក៏បានកសាងសំណុំរឿងនោះដាក់ជូនសមត្ថកិច្ចនគរបាល ស្រុកនិងខេត្ត ជាសមត្ថកិច្ចជំនាញធ្វើការស្រាវ ជ្រាវរួចហើយ ប៉ុន្តែមកដល់ពេលនេះ ពុំទាន់មានលទ្ធផលនៅឡើយ។ ព្រោះតែហេតុនេះហើយទើបសហគមន៍នេសាទមួយចំនួន មានការភ័យខ្លាចពេលបង្ក្រាបទល្មើស ខ្លាចជនល្មើសនេសាទគុំគួនកាប់សម្លាប់ពួកគាត់៕ កំពង់ឆ្នាំង, ថ្ងៃទី១៥.០៦.២០១៦ ( ឈៀង ថារិទ្ធ )