​ការលើកកម្ពស់​ការយ​ល់​ដឹង​អំពី​ការពាក់​មួកសុវត្ថិភាព និង​មិន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ជា​កក្តា​ដ៏​សម្ខាន់​

0

​សៀមរាប : ដើម្បី​ចូលរួម​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា មួកសុវត្ថិភាព​ចំនួន ១៦០​មួក ដែល​បានការ​ឧបត្ថម​ពី​អង្គការ​សុខភាព​ពិភពលោក និង អង្គការ​ដៃគូ​សុវត្ថិភាព​ចរាចរណ៍​សកល បានរៀបចំ​ធ្វើ​សិក្ខាសាលា ស្តីពី​ការលើកកម្ពស់​ការយល់​ដឹង​អំពី​ការពាក់​មួកសុវត្ថិភាព និង​មិន​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​នៅក្នុង​ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៤ ក្រោម​អធិបតីភាព​លោកជំទាវ គួ​យ ណា​លីន អនុប្រធាន​គណៈ​ក​ម្មា​ធិ ការ​សាខា​

កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប លោក ស្ទី​វិ​ន អ៊ី​ឌី​ន តំណាង​អង្គការ​សុខភាព​ពិភពលោក បាន​ចូលរួម​ផងដែរ​។​ ​ក្នុង​បទ​បង្ហាញ​របស់លោក ខឹម សុផល ប្រធាន​គម្រោង​សុវត្ថិភាព​ចរាចរណ៍​កាកបាទក្រហម​កម្ពុជា បាន​ឲ្យ​ដឹងថា សិក្ខាសាលា​នេះ​មានការ​ដ​ង្ហើ​រ​ក្បូន​នៅតាម​ដងផ្លូវ​ទីសាធារណៈ ដោយ​យុវជន និង​អ្នកស្ម័គ្រចិត្ត​នៃ​សាខា​កាកបាទក្រហម ក្នុង​គោលបំណង​បង្កើន​ការយល់ដឹង​អំពី​ការគោរព​ច្បាប់​ចរាចរណ៍ សុវត្ថិភាព​ចរាចរណ៍ ដោយ​ផ្តោតលើ​សារៈ ប្រយោជន៍ នៃ​ការពាក់​មួកសុវត្ថិភាព​ចំពោះ​អ្នកបើកបរ​ម៉ូតូ និង​អ្នករួមដំណើរ ហើយ​និង​ការបើកបរ​មិន​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​ចំពោះ​អ្នកប្រើប្រាស់​យានយន្ត​គ្រប់រូប​។ ​

ក្នុង​ចំណាប់អារម្មណ៍​របស់លោក ស្ទី​វិ​ន អ៊ី​ឌី​ន តំណាង​អង្គការ​សុខភាព​ពិភពលោក បាន​ឲ្យ​ដឹងថា ការរង​របួស ពិការភាព និង​ការស្លាប់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​បញ្ហា​សុខភាព​សាធារណៈ​ដែល​កំពុងតែ​កើនឡើង​គួរ​ឲ្យ​ចាប់អារម្មណ៍​។ យោងតាម​របាយការណ៍​បឋម​នៃ​ប្រព័ន្ធ​ព័​ត៍​មាន​ជនរងគ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឆ្នាំ​២០១៣ គឹ​មាន​អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​១៩៥០​នាក់ ហើយ​ក្នុងនោះ​អ្នកស្លាប់​ចំនួន​១៣៧២​នាក់ ស្មើនឹង​៧០% នៃ​អ្នកស្លាប់​សរុប​គឺជា​អ្នកប្រើប្រាស់​ម៉ូតូ ដោយ​មិនមាន​ពាក់មួក​សុវត្ថិភាព​។

ហើយ​ខេត្តសៀមរាប ក្នុង​ឆ្នាំ​២០១៣ អ្នកស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​មាន​៩២​នាក់ ក្នុងនោះ​៥៧​នាក់ ជា​អ្នកធ្វើដំណើរ​តាម​ម៉ូតូ​។ ​មានប្រសាសន៍​ក្នុង​សិក្ខាសាលា​នេះ​លោកជំទាវ គួ​យ ណា​លីន ជា​អនុប្រធាន​គណៈកម្មាធិកា​រ​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​គូសបញ្ជាក់ថា ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី ដែល​ដា​ក់ប​ញ្ផូ​ល​មាត្រា​តម្រូវ​ឲ្យ​អ្នករួមដំណើរ​ជាមួយ ត្រូវ​ពាក់មួក​សុវត្ថិភាព ហើយនឹង​ការបង្កើន​ការផាកពិន័យ ការដាក់ទោសទណ្ឌ​ចំពោះ​អ្នកបើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង ត្រូវបាន​រំពឹងថា និង​ត្រូវ​បានអនុម័ត​ក្នុងពេល​ឆាប់ៗ​នេះ​។

ការអនុវត្ត​ច្បាប់ ការផ្សព្វផ្សាយ​អប់រំ​សាធារណៈ​រួមផ្សំ​ជាមួយនិង​ការចុះ​ប្រតិបត្តិការ​រឹតបន្តឹង​ច្បាប់​ជាប្រចាំ ដែល​ធ្វើឡើង​ដោយ​កំលាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក និង​ចូលរួមចំណែក​ក្នុងការ​ការពារ និង​សង្គ្រោះ​អាយុជីវិត​របស់​ប្រជាជន​ពី​សោកនាដកម្ម​ដែល​អាច​ការពារ​បាន​នេះ​។ លោកជំទាវ បា​នប​ញ្ផា​ក់ថា ជា​លទ្ធផល​ចំពោះ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​នេះ

ហើយ​ជាពិសេស​ដោយមាន​ការចូល​រួម​យ៉ាងសកម្ម​ពី​យុវជន និង​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា និង​ពី​ដៃគូរ​ពាក់ព័ន្ធ​នានា យើង​នឹង​អាច​ឈានទៅ​សំរេចបាន​នូវ​គោលបំណង​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ក្នុងការ​កាត់បន្ថយ​ការស្លាប់​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​បាន​៥០%​នៅ​ឆ្នាំ​២០២០​ខាងមុខនេះ ស្របតាម​ទស្សនវិស័យ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន (​ថ្ងៃនេះ ថ្ងៃស្អែក កុំ​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​)​។

បន្ទាប់ពី​ការប្រគល់​មួកសុវត្ថិភាព និង បង្ហាញ​នូវ​របៀបការ​ពាក់មួក​សុវត្ថិភាព​រួចមក ក្បួន​ដង្ហែ ដោយ​ប្រើប្រាស់​ម៉ូតូ បាន​ដង្ហែ​ទៅតាម​ដង​វិថី​នានា​ក្នុង​ក្រុង​សៀមរាប ព្រមទាំង​មានការ​ឃោសនា​ផ្សព្វផ្សាយ អប់រំ នូវ​ខ្លឹមសារ អត្ថន័យ និង ចែក​ខិតប័ណ្ណ​អប់រំ ផ្សព្វផ្សាយ ពី​ការប្រើប្រាស់​មួកសុវត្ថិភាព និង ពេល​បើក បរ​យានយន្ត គ្មាន​ជាតិ​ស្រវឹង​ទៀតផង ៕ ដោយ លោក ខេង ខេមរា​Sequence 01.Still006 (1) Sequence 01.Still006 Sequence 01.Still004