ដោយ:ឃិន គន្ធា
បន្ទាយមានជ័យ៖ គូបូតា(Kubota)ដាក់បង្ហាញម្ដងទៀតនៅបន្ទាយមានជ័យ មន្ត្រីអាជ្ញាធរដែនដីបានសាទរនិងជម្រុញអោយកសិករអោយបន្តធ្វើទំនើបកម្ម ពិពិធកម្មកម្ម(ធ្វើអោយចម្រុះ ច្រើន)កសិកម្មដើម្បីបង្កើនលទ្ធផល ផលិតភាព គុណភាពខ្ពស់ ។ប៉ុន្តែបានសុំទោសជាសាធារណ:នូវករណីស្រូវខ្វះទីផ្សារឬមានតែតម្លៃចុះថោកនាបច្ចប្បន្ននេះដែរ។
នេះបើតាមលោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យថ្លែងកាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០១៦ក្នុងពិធីតាំងពិព័រណ៍គ្រឿងយន្តកសិកម្មមា៉កគូបូតាលើកទី៣នៅខេត្តបន្ទាយមានជ័យធ្វើនៅផ្លូវជាតិលេខ៦នៅក្នុងភូមិ១ សង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណ។
លោកឆាឡឺមឆៃ គិតទិបាន់ថន អគ្គនាយកក្រុមហ៊ុនគូបូតាកម្ពុជា(Siam Kubota Cambodia),លោកឈើយ ចាន់ណា អភិបាលរងខេត្ត លោកប៉ាង វណ្ណសេដ្ឋប្រធានមន្ទីរកសិកម្មខេត្ត,លោកអឹុងសៀងហីុ ប្រធានក្រុមហ៊ុនអឹុងសៀងហុីអន្តរជាតិ(ទទួលចែកចែកគ្រឿងយន្តកសិកម្មគូបូតាប្រចាំខេត្តបន្ទាយមានជ័យ ),តំណាងចែកចាយផលិតលនេះពីគ្រប់ខេត្ត រាជធានី និងប្រជាកសិករមកពីខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជិត១.០០០នាក់បានចូលរួម។
លោកឆាឡឺមឆៃ គិតទិបាន់ថន បាននិយាយថា:ការដាក់តាំងពិព័រណ៍គ្រឿងយន្តកសិកម្មគូបូតាលើកទី៣របស់ក្រុមហ៊ុនគ្រឿងយន្តកសិកម្មស្យាមគូបូតាខបភើរេសិន មកពីផលិតផលក្រុមហ៊ុននៅតែនាំមុខគេផ្នែកបច្ចេកវិទ្យាក្នុងការផលិតគ្រឿងយន្តកសិកម្មក្នុងតំបន់អាសីុអាគ្នេយ៍។
ហើយក្រុមហ៊ុនមានគោលការណ៍ក្នុងការអភិវឌ្ឍន៍ ធ្វើទំនើបកម្មបច្ចេកវិទ្យានេះដើម្បីវឌ្ឍនៈភាពលើវិស័យកសិកម្មបែបសម័យថ្មី។
លោកឆាឡឺមឆៃ គិតទិបាន់ថនបាននិយាយបន្តថា:ក្រុមហ៊ុនបាននាំមកនូវគ្រឿងយន្តគូបូតាមកចែកចាយដល់ប្រជាកសិករនៅតាមបណ្តាប្រទេសជាច្រើន ក្នុងនោះមានប្រទេសថៃ កម្ពុជា ឡាវនិងមីយ៉ាន់ម៉ាផងដែរ។ជ.
ហើយបំណងនៃការតាំងពិព័រណ៍គឺដើម្បីឲ្យពួកគេអាចបានឃើញគ្រឿងយន្តនេះក៏ដូចយកចំណេះដឹង ចំណាញទាក់ទងបច្ចេកវិទ្យាដែលទាន់សម័យទាំងនេះយកទៅប្រើប្រាស់ដើម្បីកាត់បន្ថយការចំនាយ ហើយបង្កើនចំណេញទិន្នផលក្នុងការធ្វើកសិកម្មផ្សេងៗ។
សូមរំលឹកថា ក្រុមហ៊ុននេះបានរៀបចំកម្មវិធីពិព័រណ៍គ្រឿងយន្តកសិកម្មគូបូតាក្នុងប្រទេសកម្ពុជានេះជាលើកដំបូងនៅក្នុងឆ្នាំ២០១៤នៅខេត្តត្បូងឃ្មុំ ។បន្តលើកទី២នៅខេត្តបាត់ដំបង និងលើកទី៣នៅខេត្តបន្ទាយមានជ័យនេះតែម្តង។
កម្មវិធីពិព៌ណនេះ ក្រុមហ៊ុនក៏បានអញ្ជើញប្រជាកសិករទូទាំងប្រទេសឲ្យមកចូលរួមទស្សនាការសម្តែង បង្ហាញសម្ពោធនូវផលិតផលគូបូតាស៊េរីថ្មីៗ ក្នុងនោះបានបង្ហាញជាក់ស្តែងនូវការសាកល្បងប្រើត្រាក់ទ័រL ៤០១៨កម្លាំង៤០សេះ,L៣២១៨ កម្លាំង៣២សេះដែលមានសមត្ថភាពនិងសកម្មភាពចម្រុះដ៏ទំនើប។ក៏បានតាំងបង្ហាញ តាំងលក់ ចាប់ឆ្នោត..នូវគ្រឿងចក្រម៉ាសីុនច្រូតស្រូវ ម៉ាសីុនស្ទូង អេស្កាវេទ័រខ្នាតតូច ត្រាក់ទ័រ/ម៉ាសីនភ្ជួរ ម៉ាសីុនរាស់ ម៉ាសីុន/ត្រាក់ទ័របាញ់ថ្នាំ ម៉ាសុីនដាំដំឡូង ម៉ាសីុនកាប់ដី ម៉ាសីុនបាចជីនិងម៉ាសីនដាំអំពៅជាដើម។
លោកសួន បវរ អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា: លោកសប្បាយចិត្ត គាំទ្រនិងកោតសរសើរដល់ក្រុមហ៊ុនគ្រឿងចក្រកសិកម្មគូបូតាដែលបានចុះមកធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករទូទាំងប្រទេសនិងដោយឡែកក្នុងខេត្តបន្ទាយមានជ័យ ។
ពោលគឺឲ្យកសិករយល់កាន់តែយល់ដឹងច្បាស់អំពីការធ្វើបច្ចេកទេសកសិកម្មដោយប្រើគ្រឿងចក្រសម័យថ្មីៗក៏ដូចយកចំណេះដឹង ចំណេះជំនាញទាំងអស់នេះយកទៅអនុវត្តន៍ក្នុងការធ្វើ កសិកម្មដើម្បីកាត់បន្ថយចំណាយនិងបង្កើនទិន្នផល។
លោកអភិបាលខេត្តជម្រុញអោយមន្ត្រីជំនាញនិងកសិករទំនើបកម្មនិងកសិកម្មចម្រុះដើម្បីផលិតភាពខ្ពស់ ឲ្យបានចំណូលកាន់តែខ្ពស់ដែលធ្វើឲ្យជីវិតនិងជីវភាពរបស់ប្រជាកសិករកាន់តែល្អប្រសើរឡើងទ្វេដងទៀត។
ឆ្លៀតឱកាសនោះ លោកក៏សុំទោសជាសាធារណ:ចំពោះប្រជាកសិករដែលឆ្នាំនេះស្រូវស្រាលដើមរដូវមានពូជសែនក្រអូប ពូជអ៊ីអ៊ែរ៥០៤..ដែលខ្វះទីផ្សាឬមានដែរតែតម្លៃចុះថោក។
តែលោកបានផ្តល់កម្លាំងចិត្ត លើកទឺកចិត្ត ហើយសុំកសិករបន្តអត់ធ្មត់ម្តងទៀត ហើយនៅតែខិតខំផលិតគឺថែទាំស្រូវវស្សា ធ្វើស្រែប្រាំងចុងរដូវវស្សាអោយបានផលច្រើនបន្តទៀតព្រោះកត្តាទីផ្សារនឹងប្រែប្រួលវិជ្ជមានមិនខាន។
សូមបញ្ជាក់ដែរថាខេតហតនេះឆ្នាំនេះធ្វើស្រូវរដូវវស្សាឆ្នាំ២០១៦នេះ បានជាង២៤៧.៥០០ហិចតាស្មើ១០៨%នៃផែនការ។រីឯស្រូវប្រាំងដើមរដូវវស្សាធ្វើបានជាង៣៩.០០០ហិចតា(នៅស្រុកមង្គលបូរីច្រើនជាងគេ) ហើយត្រឹមដើមខែតុលានេះ ប្រមូលផល បានជាង៨០%។
ឯទិន្នផលកើនខ្ពស់ជាងឆ្នាំមុនគឺមធ្យមពី៤,៥តោនទៅ៥តោន/១ហិចតា។ប៉ុន្តែក៏រងផលប៉ះពាល់ពីគ្រោះរាំងស្ងួតជាង២៣.០០០ហិចតា,ទីកជំនន់ ជាង៤.៥០០ហិចតា៕