ទារក​ពិការ​ម្នាក់​អង្វរ​សុំ​ការជួយ​សង្គ្រោះ​ពី​សប្បរ​សជន​ព្រោះ​ចង់​មាន​ជីវិត​រស់រាន​នឹង​គេ​

​កំពង់ឆ្នាំង​៖​ទារក​អាយុ​៦​ខែ​ម្នាក់​កើត​មក​មាន​កាយសម្បទា​ខុស​ប្រក្រតី ព្រោះ​តែ​រូបគេ មាន ក្បាល​ធំ និង ជើងដៃ​ខ្លួនប្រាណ​ទន់  ថែមទាំង​មាន​ដុំ​ពក​ពី​ខាង​ខ្នង​ដ៏​ធំ​១​ដុំ​ទៀតផង ដែល ធ្វើអោយ​គេ​ពិបាក​ដេក  មើលទៅ​គួរអោយ​អាណិត​។​


​    ​ស្ត្រី​ឈ្មោះ ចេង សុ​ម៉ាលី អាយុ ៣៤ ឆ្នាំ ដែល​ត្រូវជា​ម្តាយ​ទារក​អា​ភ័ព​ខាងលើ បាន រៀបរាប់​ប្រាប់​អោយដឹងថា​៖​រូបគាត់​មាន​ប្តី​ឈ្មោះ យូ យ៉ុម អាយុ ៣៤ ឆ្នាំ បច្ចុប្បន្ន​ពូក គាត់ រស់នៅ​ក្នុង​ភូមិ​អណ្តូងប្រេង ឃុំ​គ្រាំង​លា​វ  ស្រុករ​លារ​ប្អៀ​រ ខេត្ត​កំពង់ឆ្នាំង​។​ហើយ​បាន រៀប ការ​នៅ​ឆ្នាំ​១៩៩៩​និង​មានកូន​ចំនួន​៥​នាក់​ស្រី​៣​នាក់  រីឯ​កូន​ដែល​ពិការភាព​នេះ​គឺជា កូនពៅ ហើយ​គេ ទើបតែ​មាន​អាយុ​៦​ខែ​ប៉ុណ្ណោះ   ។​
​    ​បងស្រី​បន្តថា​៖​សព្វថ្ងៃ​ពួកគាត់​មាន​ជីវភាព​ក្រីក្រ​ណាស់​ព្រោះ​តែ​គ្មាន​មុខរបរ​អ្វី​ក្រៅ​តែ​អំពី​ធ្វើស្រែ​ចំកា​បន្តិច​បន្ទួ​ច  និង​ឆ្លៀត​ពេល​ខ្លះ​ប្តី​ទៅ​រក​កាប់​អុស​យក​មក​លក់​ដើម្បី​យកប្រាក់​មក​ចិញ្ចឹម​កូនៗ​នោះទេ ចំណែក​បងស្រី​ជាច្រើន​ខែ​ហើយ​មិន​ដែល​បាន​ជួយ​ធ្វើ​ការរកស៊ី​ប្តី​ទេ​គឺ រវល់​តែ​នៅ​មើល​កូន​តូច​ដែល​ពិកា​នេះ ព្រោះ​គេ​ពិកា​តាំងពី​កំណើត​មក សព្វថ្ងៃ​ក្បាល របស់ គេ​គឺ​ចេះ​តែ​រីកធំឡើងៗ​ឯ​ពក​ខ្នង​របស់គេ​ក៏​ដូច​ឆ្នោះ​ដែរ គឺ​មួយ​ថ្ងៃ​ធំ​បន្តិចៗ និង​មាន​អាកា​រះ ទន់​ខ្លួនប្រាណ​កំរើក​បាន​តែ​ដៃ​ទេ គាត់​អាណិតកូន​នេះ​ណាស់​បើ​គាត់​មាន​ប្រាក់​គាត់ និង យក គេ​ទៅ​អោយ​គ្រូពេទ្យ​ជួយ​ព្យាបាល​ហើយ ។ 
​    ​ជា​ចុងក្រោយ​នេះ​បងស្រី​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​ដែល​លោក​មានចិត្ត​សប្បុរស​ធ​ម៏​ទាំងអស់ សូម​លោក​មេត្តា​ជួយ​សង្គ្រោះ​ដល់​ជីវិត​កូនប្រុស​របស់​ពួកគាត់​ដែល​កំពុង​មាន ជម្ងឺ​នេះ  អោយ​មាន​ជីវិត​រស់រាន​និង​គេ​ផង  ៕​

DCIM100MEDIA snapshot20140603152338 snapshot20140603153021