បន្ទាយមានជ៏យ :តើមានចំណុចសកម្ម ចំណុចខ្វះខាតនិងបញហាប្រឈមអ្វីខ្លះនៃការងារនៅមន្ទិររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យនាឆ្នាំ២០១៦កន្លងមក ហើយត្រូវផ្តល់អនុសាសន៍សំខាន់ៗអ្វីខ្លះដើម្បីអនុវត្តបន្តនៅក្នុងទិសដៅការងារឆ្នាំ២០១៧នេះ?
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យនិយាយក្នុងសន្និបាតបូលសរុបលទ្ធផលការងារឆ្នាំ២០១៦និងទិសដៅការងារឆ្នៃ២០១៧របស់មន្ទិររៀបចំដែនដីនគរោបនីយកម្ម សំណង់និងសុរិយោដីខេត្ត កាលពីថ្ងៃទី១៣កុម្ភ:នាសាលប្រជុំមន្ទិរខេត្តនេះថា:រដ្ឋាបាលខេត្តសហការនឹងក្រសួង ស្ថាប័ន ពិសេសក្រសួងរៀបចំដែនដីនគរោបនីយកម្ម និងសំណង់បានរៀបចំប្លង់គោលនៃក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតដើម្បីធានាដល់ការប្រើប្រាសដីធ្លីនិងសក្តានុពលមានស្រាប់។ក្នុងខេត្តមានការរីកចម្រើនខ្លាំងខាងសំណង់ តែការសម្គាល់គឺត្រូវបង្កើនការទប់ស្កាត់សំណង់គ្មានច្បាប់ សំណង់ខុសប្លង់ សំណង់លើចំណីដីសាធារណ:។
លោក លី សារី ក៏បង្ហាញពីវិធានការក្តៅលើការគ្រប់គ្រង់ដីធ្លីរដ្ឋដើម្បីលុបបំបាត់ការចូលទន្ទ្រាន កាន់កាប់ដីដោយខុសច្បាប់។ក៏បង្កើននិងបានលទ្ធផលល្អដែរលើការងាររៀបចំដែនដី ការងារចុះបញ្ជីដីធ្លីទាំងលក្ខណ:ជាប្រព័ន្ធនិងលក្ខណ:ដាច់ដោយដុំ ការសម្រួលបច្ចេកទេសដើម្បីបានបង់ពន្ធប្រដាប់ត្រាលើដីធ្លី។ការងារដោះស្រាយវិវាទដីធ្លី។ប៉ុន្តែបញ្ហាប្រឈមក៏នៅមានខ្លះៗដូចជា:ពលរដ្ឋខ្លះមិនទាន់បង់ពន្ធលើដីមិនបានប្រើប្រាស និងការទិញលក់ ផ្ទេរដី។សំណង់ខ្លះអត់សុំច្បាប់សាងសង់ ព្រោះមានអន្តរាគមន៍ពីមន្ត្រីអាជ្ញាធរនិងអ្នកមានអំណាចដែលខុសនិតិវិធី។ពលរដ្ឋខ្លះនៅរំលោភដីរដ្ឋ ។ទំនាស់ដីធ្លីនៅតែមានច្រើន។
លោកប្រាក់ ប៉ូលី ប្រធានមន្ទិររៀបចំដែនដីនគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យនិយាយថា:ក្នុងឆ្នាំ២០១៦កន្លងមក អាចថាមន្ទីរបញ្ជូនមន្ត្រីទៅបណ្តុះបណ្តាលដើម្បីកសាងធនធានមនុស្សបានច្រើន។ការចុះបញ្ការចុះបញ្ជីដីធ្លីដើម្បីបានវិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ(ប្លង់រឹង)គឺ:ប្រមូលទិន្នន័យ និងបញ្ចូលទិន្នន័យបាន១០.៨២៩ក្បាលដី គូរក្បាលដីបាន ១១.៥៦០ក្បាលដី បិទផ្សាយ
ជាសាធារណ:នូវឯកសារនៃការវិបិច្ឆ័យ ២១.៣៧៤ក្បាលដី ប័ណ្ណចុះហត្ងលេខារួច ១៩.៧៦៥ប័ណ្ណ។ចែកប័ណ្ណបាន ១៨.៨៨៨ប័ណ្ណ។ចំណែកឯ ការផ្តល់សេវាតាមការិយាល័យច្រកចេញចូលតែមួយ ការងាររៀបចំដែនដីនិងនគរោបនីយកម្ម ការងារសំណង់ ការងារលំនៅឋាន ការដោះស្រាយវិវាទដីធ្លី ការងារចំណូលពីសេវាសុរិយោដីនិងសំណង់ក៏ដំណើរការល្អដែរ។ប៉ុន្តែបញ្ហាប្រឈមគឺមន្ទិរនិងការិយាល័យជំនាញខ្វះឧបករណ៍ មធ្យោបាយ សម្ភារ: ថវិកាបម្រើការងារ។ការចុះបញ្ជីលក្ខណ:ជាប្រព័ន្ធជួបលំបាកព្រោះម្ចាស់ក្បាលដីបានចំណាក់ស្រុក។សំណង់ខុសច្បាប់មិនអាចទប់ស្កាត់បាន។ល។
លោក សេង ថានី អនុរដ្ឋលេខាធិការនិងជាតំណាងលោកជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនិយាយថា:ទន្ទឹមនឹងចំណុចសកម្ម ចំណុចខ្វះខាតនិងបញហាប្រឈមអ្វីខ្លះនៃការងារនៅមន្ទិររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្តបន្ទាយមានជ័យនាឆ្នាំ២០១៦កន្លងមក ក្រសួងសូមផ្តល់អនុសាសន៍សំខាន់ៗខ្លះដើម្បីអនុវត្តបន្តនៅក្នុងទិសដៅការងារឆ្នាំ២០១៧នេះ។ទី១-ពេលវេលានិងតម្លៃសោហ៊ុយសេវា តើប្រឈមអ្វីខ្លះ ធ្វើបានកម្រឹតណា?ទី២-បង្កើនប្រមូលពន្ធប្រថាប់ត្រា។ទី៣-បង្កើនការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធ។ទី៤-ពង្រឹងពង្រីកលទ្ធផលនិងប្រសិទ្ធភាពដោះស្រាយវិវាទដីធ្លី។ទី៥-ទប់ស្កាត់ បង្ក្រាបបទល្មើសសំណង់។ទី៦-ដីសម្បទានសង្គមកិច្ច ក្នុងខេត្តនេះមានតែតួលេខ តែដីត្រូវគេរំលោភយកដូចជានៅស្រុកម៉ាឡៃ ភ្នំស្រុក។តហរូវរកគន្លឺះដោះស្រាយ។ទី៧-ប្រមូលទិន្នន័យថីលំនៅឋានដែលធម់នឹងគ្រោះធម្មជាតិ។ទី៨-លើកកម្ពស់គុណភាព លទ្ធផលការងារដោយមន្ត្រីពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុង។
សូមបញ្ជាក់ដែរថា ក្នុងសន្និបាតនោះមានបទអន្តរាគមន៍ពីថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជំនាញនិងពាក់ព័ន្ធនៃមន្ទិរដើម្បីបង្ហាញចំណុចខ្លាំង បទពិសោធនិងរកដំណោះស្រាយ៕ដោយ:ឃិន គន្ធា