ក្លិបបាល់ទាត់ Galatasaray ជិតឈានដល់កិច្ចព្រមព្រៀងនាំយកខ្សែការពារស្លាបស្តាំរបស់ក្លិប Arsenal កីឡាករ Bacary Sagna ហើយស្របពេលដែលកិច្ចសន្យារបស់កីឡាកររូបនេះនៅទឹកដី អេមីរ៉េត ស្តេឌៀម (Emirates Stadium) នឹងត្រូវបញ្ចប់ នៅរដូវក្តៅនេះ ។ គេហទំព័រ Daily Star Sunday បានឲ្យដឹងថា ក្លិបយក្សទួរគីមួយនេះបានអះអាងថា ពួកគេហ៊ានផ្តល់សំណើរ ក្នុងតម្លៃខ្លួន ១៦.៤ លានផោនជាមួយនឹងកិច្ចសន្យារយៈពេល ៤ ឆ្នាំដល់ Sagna ។ ស្របពេលជាមួយគ្នានោះ ថ្វីបើ Galatasaray កំពុងតែ
ត្រៀមសំណើរទិញ Sagna ក៏ដោយ តំណាងរបស់ កីឡាកររូបនេះគឺលោក Laurent Gutsmuth បានបង្ហាញឲ្យដឹងថា Sagna ក៏កំពុងត្រូវបានក្លិបអ្នកមានបារាំង Paris Saint-Germain តាមទាក់ទងផងដែរ ។
គួរបញ្ជាក់ថា មកដល់ពេលនេះ Sagna ចូលលេងបានចំនួន ២៦១ លើកហើយឲ្យក្លិបកាំភ្លើងធំចាប់តាំងពី ផ្លាស់មកពី អកស៊ែរ (Auxerre) ក្នុងឆ្នាំ ២០០៧ ៕