បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ​បណ្ដាលអោយ​ដួល​រងរបួស​ធ្ងន់​ម្នាក់ឯង​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​បាន​ជិះ​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹង​ជោកជាំ​បាន​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ​ខណៈ​មកដល់​ចំណុច​ផ្លូវ​កោង​ក៏​ជ្រុល​ទៅបុក​និង​ចិញ្ចើមផ្លូវ យ៉ាង​ពេញទំហឹង​បណ្ដាលអោយ​អ្នកជិះ​ម៉ូតូ​បោក​ក្បាល​នៅ​និង​ថ្នល់ រងរបួស​ធ្ងន់​បែកក្បាល​ហូរឈាម​ស្រោ​យ​ចេញ​ខ្លួន កាលពី​វេលា​ម៉ោង​១​និង​១០​នាទី​យប់​ឈានចូល​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៤ ស្ថិត​ត្រង់ចំនុច​ផ្លូវ​លេខ​២៧១​កែង​និង​ផ្លូវ​១៨២ ស្ថិតក្នុង​សង្កាត់​ទឹកល្អក់​២​ខណ្ឌទួលគោក​។​ ​បើតាម​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនដំបូង​គេ​

សង្កេតឃើញ​បុរស​ម្នាក់​ជិះ​ស្មាស់​រ៉េ​វ៉ូ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ ភ្នំពេញ 1AD-9150 បានធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​១៨២ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច ខណៈ​មកដល់​ផ្លូវ​កោង​លេខ​២៧១ បុរស​នោះ​មិន​ព្រម​បន្ថយល្បឿន​ម៉ូតូ​ក៏​ជ្រុល​ទៅបុក​និង​

ចិញ្ចើមផ្លូវ​យ៉ាង​ពេញទំហឹង បណ្ដាលអោយ​អ្នកជិះ​ម៉ូតូ​ហោះ​ផ្លោង​ទៅបុក​និង​ថ្នល់​បោក​ក្បាល​បែក​ហូរឈាម​រងរបួស​ធ្ងន់​ធ្ង​រ​ត្រូវបាន​រថយន្ត​សាមុយ​របស់​មន្ទីរពេទ្យ​ឯកជន​មក​ដឹក​យកទៅ​សង្គ្រោះ​ភ្លាមៗ​ហើយ​ចំណែក​ម៉ូតូ​វិញ​បាន​រង​ការខូចខាត​ផងដែរ​

។​បន្ទាប់ពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​វាស់វែង​យក​ម៉ូតូ​បុរស​ខាង​យកទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​ទឹកល្អក់​២​រងចាំ​ក្រុមគ្រួសារ​មក​ទទួលយក​វិញ​៕ ​Image1 Image2