មុខសញ្ញា​ចែកចាយ​គ្រឿងញៀន ត្រូវបាន​ក្របួច​ខណៈ​ធ្វើ​សកម្មភាព

0

​កំពង់ធំ ៖ ជនសង្ស័យ​ម្នាក់ បានធ្វើ​សកម្មភាព ចែកចាយ​គ្រឿងញៀន នៅក្នុង​ភូមិសាស្ត្រ ភូមិ តា​ត្រាវ ឃុំ បា​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំត្រូវបាន​លោក អនុ​សេនីយ៍​សេង សំ សហការ​ជាមួយ កំលាំង​ជំនាញ កងរាជអាវុធហត្ថ​ខេត្ត ចុះបង្ក្រាប និង​ក្រ​ចួ​ច​បាន​ទាំង​មនុស្ស ទាំង​វត្ថុតាង កាលពី​វេលា​ម៉ោង ១៣.០០​នាទី ថ្ងៃទី ៣ ខែ​កុ​ម្ភះ ឆ្នាំ ២០១៤ ។​ ​

ជនសង្ស័យ​ត្រូវបាន​ស្គាល់ឈ្មោះ ជឹម ស្រស់ ភេទ ប្រុស អាយុ ២០​ឆ្នាំ មាន​ស្រុកកំណើត ភូមិ​ត្រស់ ឃុំ បា​ល្ល័​ង្គ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ទីលំនៅ​បច្ចុប្បន្ន​រស់​ស្ថិតនៅ​ភូមិ ថ្នល់កែង ឃុំ រុងរឿង ស្រុក​រវៀង ខេត្តព្រះវិហារ នៅ​ថ្ងៃ​ចាប់ខ្លួន ជនសង្ស័យ​បាន​នាំយក គ្រឿងញៀន មក​ចែកចាយ​នៅ​ភូមិ ឃុំ ខាងលើ ក៏ត្រូវ បាន​សមត្ថកិច្ច​ឃាត់ ខ្លួន​រួច​នាំមក​កាន់ ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តកំពង់ធំ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់ តុលាការ ។​ ​

តាម​ការដាក់​បង្ហាញ​នូវ​វត្ថុតាង ដែល​សមត្ថកិច្ច​រឹបអូស​បាន រួមមាន ថ្នាំញៀន ប្រភេទ មេ​តម​ហ្វេ​តា​ម៉ី​ន មាន ទំ​ម្ង​ន់ ២,៣​ក្រាម ៣​កញ្ចប់​តូច ទូរស័ព្ទ​អ៊ិន​ចុច​ពិល​១​គ្រឿង លុយ​១៣០០​ដុល្លា​សហរដ្ឋអាមេរិក ម៉ូតូ​គុប​៥០ ពណ៌ ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AT-4955 មួយគ្រឿង ដែលជា​មធ្យោបាយ ជនសង្ស័យ​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន ។

​តាម​ការ​អោយដឹងពី លោក​វរៈសេនីយ៍ត្រី ប៊ុន ឃី អនុប្រធាន​មន្ទីរ​ស្រាវជ្រាវ យុត្តិធម៌ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ត្រូវបាន​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ នៅ​ល្ងាច​ថ្ងៃទី ៤ ខែ កុ​ម្ភះ ឆ្នាំ ២០១៤​ដើម្បី​ឲ្យ​ស្ថាប័ន​ច្បាប់ ចាត់ការ​តាម​ដាក់ទោស​តាមច្បាប់ ។​ ​ដោយ ប៊ុន រដ្ឋា​