Bubba Watson ប្រជែងយកឈ្នះថ្ងៃចុងក្រោយ 7 under par ក្លាយជាជើងឯកកម្មវិធី Northern Trust Open ក្នុងសហរដ្ឋអាមេរិក ហ្គោល៖ កីឡាករម្ចាស់ស្រុក Bubba Watson គឺជាបុគ្គលម្នាក់ប៉ុណ្ណោះដែលធ្វើបានល្អជាងគេបំផុត ពោលគឺរូបគេធ្វើបានដល់ទៅ7 under par 64 នៅក្នុងថ្ងៃចុងក្រោយ ហើយយកឈ្នះចំនួន 2 stroke ទៅលើកីឡាករលំដាប់ទី ២ កីឡាករមិត្តរួមជាតិ Dustin Johnson ដែលកម្មវិធីនេះធ្វើឡើងនៅ Pacific Palisades រដ្ឋ Carlifornia សហរដ្ឋអាមេរិក ។
បើសរុបទាំង ៤ ថ្ងៃនេះគឺ Bubba Watson ធ្វើបានសរុបគឺ 15 under par 269 លេខ ២ ក្នុងកម្មវិធី Dustin Johnson ធ្វើបាន 13 under par 271 ហើយលេខ ៣ រួមមាន ២ នាក់គឺ Jason Allred នឹង Brian Harman ដែលធ្វើបាន 12 under par 272 ស្រប
ពេលដែលកីឡាករ Charl Schwartzel មកពីអាហ្វ្រិកខាងត្បូង ស្ថិតនៅលំដាប់ទី ៥ នឹងលេខ ៦ រួមមាន ៤ រូបគឺ William McBirt, Matthew Every, Bryce Molder នឹង George McNeill ដែលទាំងអស់គ្នាធ្វើបាន 10 under par 274 ផងដែរ ៕