ឯកឧត្ដម លន់ លឹម​ថៃ នាំយក​អំណោយ​កាកបាទក្រហម ចែកជូន​ប្រជាពលរដ្ឋ ៣​គ្រួសារ ដែល​អគ្គិ​ស​ភ័យ​បាន​ស្ថិត​សង្កាត់​បឹង​កុក​ក្រុង​កំពង់ចាម​ខេត្តកំពង់ចាម​

0

​ឯកឧត្ដម លន់ លឹម​ថៃ អភិបាលខេត្ត និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម រួម​ដំណើរ​ជាមួយ​សមាជិក មា​ជិ​ក​កា សាខា​កាកបាទក្រហម គ្រប់លំដាប់​ថ្នាក់ និង​សប្បុរសជន បាន​ពាំនាំ អំណោយ​កាកបាទក្រហមកម្ពុជា និង​អំណោយ​របស់​សប្បុរសជន ទៅ​ចែកជូន​

ដល់​គ្រួសារ​រងគ្រោះ​ទាំង​៣ គ្រួសារ ក្នុង​១​គ្រួសារៗ ទទួលបាន​អង្ករ​១២២​គ​.​ក្រ សម្ភារៈប្រើប្រាស់

គ្រឿងឧបភោគ​បរិភោគ ព្រមទាំង ថវិកា​ចំនួន​១​លាន ១​សែន ៧​ម៉ឺន​រៀល និង​ប្រាក់​ដុល្លារ​១៦០​ដុល្លារ​ផងដែរ ។​ ​ឯកឧត្តម លន់ លឹម​ថៃ បាន​មានប្រសាសន៍ថា អំណោយ​ទាំងអស់នេះ គឺ​បានមកពី​កាកបាទក្រហមកម្ពុជា ដែលមាន​សម្ដេច​កិត្តិ​ព្រឹ​ត្ត​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ក្នុងការ​រួមចំណែក​ទុក្ខលំបាក ជាពិសេស បងប្អូន​ដែល​រងគ្រោះ​ដោយសារ​អគ្គិ​ស​ភ័យ​នាពេលនេះ ពោលគឺ​ទីណា​មានការ​លំបាក ទីនោះ​មាន​កាកបាទក្រហម ។ ​

ឯកឧត្តម លន់ លឹម​ថៃ មានប្រសាសន៍​ដែរ​ថា ក្រៅពី​អំណោយ​មនុស្សធម៌ ជា​គ្រឿង​ប​ភោគ​បរិភោគ ក៏ដូចជា​សំណូមពរ និង​តម្រូវ​ការចាំបាច់ ក្នុងស្ថានភាព​ជាក់ស្ដែង កាកបាទក្រហមកម្ពុជា បានផ្ដល់​អំណោយ​ជា​លំនៅដ្ឋាន ចំនួន​៣​ខ្នង មាន​ទំហំ​៤​ម គុណ​៥​ម សាងសង់​អំពី​ឈើ ប្រក់​ស័ង្កសី និង​ជញ្ជាំង​ស័ង្កសី សម្រាប់​បងប្អូន​រងគ្រោះ​ទាំង​៣​គ្រួសារ​ផងដែរ ។​ ​ ​គួរ​បញ្ជាក់ដែរថា កាលពី​វេលា​ម៉ោង​១២​យប់ ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៤ ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន​៣​ខ្នង ដោយ​បន្សល់​នូវតែ​គ្រោងឆ្អឹង និង​ផេះផង់ នៅក្នុង​ភូមិ​បឹង​កុក​១ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម ។

ក្នុងការ​យកចិត្តទុកដាក់ ពី​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ស្នងការ​រដ្ឋា​ន​នគរបាល​ខេត្ត បាន​បញ្ជូន​រថយន្ត​អគ្គីភ័យ​៤​គ្រឿង បានធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់ មិន​ឲ្យ​រាលដាល​ឆ្លង​ដល់ផ្ទះ​ផ្សេងៗ​ទៀត​។​ ​តាម​ប្រភព​ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា មូលហេតុ​បណ្តាលមកពី​ឆ្លង​ប្រព័ន្ធ​អគ្គីសនី ឬ​គេ​ហៅថា ទូ​សេ​ខ្សែភ្លើង ពី​ផ្ទះ​អ្នកស្រី សុខ សុ​ម៉ន់​ថុ​ន ហៅ​ណែ​ត ជា​អតីត​អ្នកគ្រូ​បង្រៀន ។

បណ្ដាល​ឲ្យ​ខូចខាត​សម្ភារៈ​ផ្ទះ​ឈើ ប្រក​សង្ក​សី​ចំនួន​៣​ខ្នង ៖ ១.​ជា​ផ្ទះ​អ្នកស្រី សុខ សុ​ម៉ន់​ថុ​ន ចំនួន​១​ខ្នង ម៉ូតូ​១​គ្រឿង កង់​ចំនួន​២​គ្រឿង និង​ថវិកា​មួយចំនួន ២.​ផ្ទះ​របស់​អ្នកស្រី សុខ សុ​ផា​រី ហៅ​ពៅ មន្ត្រីនគរបាល​ខេត្ត ឆេះ​អស់ ផ្ទះ​១​ខ្នង ម៉ូតូ​២​គ្រឿង កំ​ព្យូ​ទ័​រ​១​គ្រឿង និង​៣.​ផ្ទះ​ឈ្មោះ សុ ភ័​ក្រ ផ្ទះ​១​ខ្នង ចាក់សោ​ចោល​ទៅរក​ស៊ី ៕4 8 9 10 (1)