កាលពីថ្ងៃទី២៤ ខែមិថុនា រដ្ឋាភិបាល អ៊ុយក្រែនបានឯកភាពនឹងក្រុមទាមទារ ផ្ដាច់ខ្លួនទឹកដីនៅភាគខាងកើតអ៊ុយក្រែន បានឯកភាពទៅលើបទឈប់បាញ់ដល់ថ្ងៃ ទី២៧ ខែមិថុនា តាមពេលវេលាដែល ប្រធានាធិបតីអ៊ុយក្រែន លោកប៉េត្រូ ប៉ូរ៉ូសេនកូ ដាក់ចេញ ។ មានប្រសាសន៍ទៅកាន់បណ្ដាញព័ត៌ មានរុស្ស៊ី មេដឹកនាំក្រុមផ្ដាច់ខ្លួននៅ ភាគខាងកើតអ៊ុយក្រែនបង្ហាញក្ដីសង្ឃឹម ដល់កិច្ចពិភាក្សាស្វែងរកដំណោះស្រាយ ដោយសន្ដិភាពបញ្ចប់វិបត្ដិនៅក្នុង ប្រទេសនេះ ដោយចាប់ផ្ដើមពិភាក្សា នៅថ្ងៃទី២៧ នោះដែរ ។
ក្នុងពេលជាមួយគ្នានោះ ក្រសួងការ បរទេសរុស្ស៊ីក៏បានប្រកាសផងដែរថា ការឈប់បាញ់យូរអង្វែងនៅភាគខាង កើតអ៊ុយក្រែនជាការចាំបាច់ដើម្បីជំរុញ ឱ្យមានការពិភាក្សាជាបន្ដបន្ទាប់ បញ្ចប់ អំពើហិង្សា ។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅ អ៊ុយក្រែនក៏បានបង្ហាញក្ដីសង្ឃឹមថា ក្រុមទាមទារផ្ដាច់ខ្លួននៅភាគខាងកើត នឹងជំរុញឱ្យមានកិច្ចពិភាក្សាជាមួយរដ្ឋា ភិបាលជាបន្ដទៀត ។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ប្រធានាធិបតីអ៊ុយក្រែន លោកប៉េត្រូ ប៉ូរ៉ូសេនកូ (Petro Poroshenko) បាន ប្រកាសជាឯកតោភាគីឈប់បាញ់រយៈ ពេលមួយសបា្ដហ៍ជាមួយក្រុមបះបោរ គាំទ្រប្រទេសរុស្ស៊ីស្ថិតនៅភាគខាងកើត ប្រទេសមួយនេះ ។ ការប្រយុទ្ធគ្នាដោយកាំភ្លើងធុនធ្ងន់ នៅតែបន្ដកើតមានរវាងទាហានរដ្ឋាភិ បាលអ៊ុយក្រែន នឹងក្រុមបះបោរគាំទ្រ ប្រទេសរុស្ស៊ីជាមួយនឹងសេចក្ដីរាយ ការណ៍ថា អាវុធយុទ្ធភ័ណ្ឌទំនើបៗកំពុង តែបញ្ជូនចូលទៅកាន់ទឹកដីអ៊ុយក្រែន ។
បទឈប់បាញ់របស់ប្រធានាធិបតី អ៊ុយក្រែនខាងលើនេះធ្វើឡើងនៅមុន គម្រោងសន្ដិភាពចាប់ផ្ដើមកើតមាន។ ប៉ុន្ដែទោះបែបណា ក្រុមបះបោរហាក់ មិនបានបង្ហាញសញ្ញាណាមួយដែល អាចឈានដល់ការទម្លាក់អាវុធនោះទេ។ ប្រធានាធិបតីអ៊ុយក្រែនលោក ប៉ូរ៉ូ សេនកូ កាលពីថ្ងៃសុក្របានធ្វើដំណើរ ទស្សនកិច្ចជាលើកដំបូងទៅកាន់តំបន់ ដែលមានការប៉ះប្រយុទ្ធគ្នា។
លោកបាន ទៅជួបកងទ័ពឈរជើងនៅទីនោះ និង ថ្លែងទៅកាន់ពលរដ្ឋក្នុងទីក្រុងSviatohirsk ស្ថិតនៅភាគខាងជើងទីក្រុងSloviansk ដែលកំពុងគ្រប់គ្រងដោយពួកបះបោរ។ លោកប៉ូរ៉ូសេនកូបានថ្លែងថា បទឈប់ បាញ់ មិនមែនមានន័យថា យើងឈប់ វាយបកប្រឆាំងការឈ្លានពានណាមួយ លើកងកម្លាំងរបស់យើងនោះឡើយ។ ប៉ុន្ដែនេះជាពេលវេលាមួយដើម្បីឱ្យក្រុម ឧទ្ទាមទម្លាក់អាវុធ។
លោកបន្ដថា ប្រសិនបើបទឈប់បាញ់នេះមិនអាច កើតឡើងក្នុងមួយសបា្ដហ៍ទេនោះ ស្ថាន ការណ៍កាន់តែស្មុគស្មាញថែមទៀត ដោយសារតែបទឈប់បាញ់មិនត្រូវបានគោរព។ លោកបន្ដថា លោកនឹងស្នើ ឱ្យអង្គការសន្ដិសុខ និងសហប្រតិបត្ដិការ សហគមន៍អឺរ៉ុបជួយពិនិត្យមើលបទ ឈប់បាញ់នេះ ។