ជន​មិន​ស្គាល់មុខ​បាញ់​បី​គ្រាប់​នៅមុខ​ហាង​បឹងត្របែក​ជុំ​មិត្ត​សង្ស័យ​រឿង ខឹង​ស្រី​ស្នេហ៍​មិន​ទៅ​ដេក​ជាមួយ​

0

​ ​ភ្នំពេញ​៖ ស្នូរ​ផ្ទុះអាវុធ​បាន​បន្លឺឡើង​ទាំង​កណ្តាលរាត្រី​នៅមុខ​ភោ​ជនី​ដ្ឋា​ន​បឹងត្របែក​ជុំ​មិត្ត ស្ថិតនៅតាម​បណ្តោយ ផ្លូវ​លេខ​១០៥ ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ដោយសារតែ​ជន​មិន​ស្គាល់មុខ​ម្នាក់​សង្ស័យ​បបួល​ស្រី​ស្នេហ៍​មិន បាន​ទៅ​ដេក បាន​ដក​កាំភ្លើង​បាញ់​ឡើងលើ​មេឃ​ចំនួន​បី​គ្រាប់​ដើម្បី​គំរាម​ស្រី​ស្នេហ៍​របស់ខ្លួន​រួច​ជិះ​ម៉ូតូ​គេចខ្លួនបាត់​កាល ពី​វេលា​ម៉ោង​១២ និង​២០​នាទី​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​១៨ កុ​ម្ភះ ឆ្នាំ​២០១៤​។​ ​ ​យោងតាម​ប្រភពព័ត៌មាន​ពី​សាក្សី​ដែល​បានឃើញ​ហេតុការណ៍​ខាងលើនេះ បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេលលឺ សូរ​ស្នូរ​ផ្ទុះអាវុធ​ខាងលើនេះ មាន​បុរស​ម្នា​ក់បាន​ជិះ​

ម៉ូតូ​សេ​១២៥ សេរី​ឆ្នាំ​២០១២ ពណ៌​ខ្មៅ មិន​ចាំ​ស្លាក​លេខ ឌុប​ស្រី​ម្នាក់ មក​ឈប់​មុខ​ភោជនីយដ្ឋាន​យីហោ​បឹងត្របែក​ជុំ​មិត្ត​ហើយ គេ​លឺ​សូរបុរស​ខាងលើ​នឹង ស្រី​ស្នេហ៍​របស់គេ​ឈ្លោះប្រកែក​គ្នា ខ្លាំងៗ ដោយ​មិនដឹងថា​មានរឿង​អ្វី​ឲ្យ​ច្បាស់​នោះទេ​រួច បាន​ប្រហែលជា​១០​នាទី​ស្រាប់តែ​លឺស្នូរ​ផ្ទុះអាវុធ​ផ្ទួនៗ​គ្នា ចំនួន​បី គ្រាប់​រួច​បុរស​ខាងលើ​បាន​ជិះ​ម៉ូតូ​ចេញទៅ​បាត់​ចោល​ស្រី​

ស្នេហ៍​របស់ខ្លួន​ឲ្យ​ឈរ​យំ​ម្នាក់ឯង​នៅ​កន្លែងកើតហេតុ​។ បន្ទាប់ពី​មានការ​ផ្ទុះអាវុធ​នេះ​នារី​ជា​ស្រី​ស្នេហ៍​បាន​ដើរ​ចេញពី​កន្លែងកើតហេតុ​បាត់ស្រមោល​ភ្លាមៗ​ផងដែរ​។ ហើយ​សមត្ថកិច្ច​មូលដ្ឋាន​ក៏បាន​ចុះមក​អន្តរាគមន៍​ដល់​កន្លែងកើតហេតុ​នឹង ដើររក​សម្បក​កំ​ទុះ​គ្រាប់កាំភ្លើង​បាន​ចំនួន​មួយ គ្រាប់​និង ពីរ​គ្រាប់​ទៀត​រក​មិនឃើញ​ឡើយ​។ ដូច្នេះ​ការផ្ទុះអាវុធ​នេះ​

សមត្ថកិច្ច​មិនអាច​បញ្ជាក់ថា បង្កឡើង​ដោយសារ បញ្ហា​អ្វី​ឲ្យ​ច្បាស់​នោះទេ​តែបើ​តាម​ការរៀបរាប់រ​បស់​សាក្សី សន្និដ្ឋានថា ការផ្ទុះអាវុធ​នេះ​បង្កឡើង​ដោយសារតែ​ជ​នង​បង្ក ខឹង​ស្រី​ស្នេហ៍​របស់ខ្លួន​មិន​ទៅ​ឡើង​ឋាន​សួ​គ៍ជា​មួយ​ទើប​បញ្ចេញ​កំហឹង​ដោយ​ដក​កាំភ្លើង​បាញ់​ឡើងលើ​តែម្តងទៅ​។​ ​

​នគរបាល​មូលដ្ឋាន​ប៉ុស្តិ៍​ផ្សារ​ដើមថ្កូវ​បាន​ចុះមក​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ និង​សាកសួរ​សាក្សី​ជុំវិញ កន្លែងកើតហេតុ​ដើម្បី​ស្រាវជ្រាវ​តាម​ចាប់​ជនបង្ក​យកមក​ផ្តន្ទាទោស តាម​នីតិវិធី​ច្បាប់​៕​Image1 Image2 Image3