ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ទេសចរណ៍​ឆមាស​ទី​១ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆមាស​ទី​២​ក្នុង​ឆ្នាំ​២០១៤​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​

  

​មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌល បាន​បើក​ពិធី​សន្និបាត​បូក​សរុប​លទ្ធ ផល​ការងារ​ទេសចរណ៍​ឆមាស​ទី​១  និង​លើក​ទិសដៅ​អនុវត្ត​បន្ត​ឆមាស​ទី​២ ឆ្នាំ​២០១៤​នៅ​សាលប្រជុំ​សាលា​ខេត្តមណ្ឌលគិរី កាលពី​ព្រឹក​ថ្ងៃទី​០១ កក្កដា ២០១៤ ។ ពី​ធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព  ឯកឧត្ដម ស្ដើង

សុខុម អនុរដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍ និង​ឯកឧត្ដម យឹម លុច្ស អភិបាល រង​ខេត្ត​មណ្ឌលគិរី ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​មន្ត្រីរាជការ និង​សិស្សានុសិស្ស​ផងដែរ ។​
​តាម​របាយការណ៍​របស់លោក ងិន សុ​វិមាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​អោយដឹងថា  ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៤​នេះ ភ្ញៀវ​ទេសចរណ៍​ដែល​បាន​មក​លេង​ខេត្ត​មណ្ឌលគិរី  មាន​ការកើនឡើង បើ​ធៀប​ទៅ នឹង ឆមាស​ទី​១​ក្នុង​ឆ្នាំ​២០១៣​កន្លងទៅ ដោយ​ក្នុង​នោះ​ទាំង​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​គឺ​មាន​ការកើនឡើង​ចំនួន​៧៥៩៥​នាក់   ស្មើនឹង​១១,៥០% ។ 
​ឯកឧត្ដម យឹម លុច្ស បាន​មានប្រសាសន៍ថា ដោយ​ខេត្តមណ្ឌលគិរី​មាន​សក្ដានុពល​ទេសចរណ៍​វប្បធម៌ និង​ធម្ម​ជា តិដ៏​សបូរ​បែប ផង​នោះ​ទើប​រាជរដ្ឋាភិបាល​បាន​កំណត់​ថា មណ្ឌលគិរី​គឺជា​តំបន់​អេកូ​ទេសចរណ៍ ពិតជា​ត្រឹមត្រូវ​ណាស់​។ ចំណែក​ចលនា​ប្រឡងប្រណាំង (​ទីក្រុង​ស្អាត រមណីយដ្ឋាន សេវា​ល្អ​) ក្រុង​សែន​មនោ​រ ម្យត្រូ​វ​បាន​គណៈកម្មាធិកា​រ​ជាតិ​វាយតម្លៃថា​ជា​ទីក្រុង​ស្អាត ទទួលបាន​ជ័យលាភី​ផ្កា​រំដួល​១​ទង​ផងដែរ​។​
​មានប្រសាសន៍​ចូលរួម​នា​ឳ​កាស​នោះ ឯកឧត្ដម ស្ដើង សុខុម បាន​លើកឡើង​ថា វិស័យ​ទេសចរណ៍​ត្រូវបាន​គេ​ចាត់ទុក​ជា​ឧស្សាហកម្ម​គ្មាន​ផ្សែង ដោយ​វិស័យ​មួយ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការជំរុញ​វិស័យ​ផ្សេងៗ ដូច​ជា​ឧស្សាហកម្ម ពាណិជ្ជកម្ម គមនាគមន៍ និង​សេវាកម្ម ឲ្យក្លាយ​ជា​ប្រព័ន្ធ​មួយ​ដែល​មាន​ឋាម​ពល និង​ជា​កម្លាំងចលករ​ដ៏​ធំ​ក្នុង​ការជំរុញ​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ ។ 
​ឯកឧត្ដម​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ព្រឹងប្រែង​យ៉ាង​សកម្ម​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់​របស់ មន្ទីរ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ក្នុង​ការបំពេញ​ភារកិច្ច និង​អនុវត្ត​សកម្មភាព​អាទិភាព​នានា ដើម្បី​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី ឲ្យ​ប្រែក្លាយជា​គោលដៅ​ទេសចរណ៍​ដ៏​ទាក់ទាញ ប្រកបដោយ​គុណភាព និង​សមត្ថភាព​ប្រកួតប្រជែង​ខ្ពស់​។​17 28 35