ពោធិ៍សាត់ ៖ ម៉ូតូបង្កមួយគ្រឿង បានបើកបត់ឡើងឆ្លងស្ពានទៅបុក និង ម៉ូតូមួយទៀត ដែលកំពុងធ្វើចរាចរណ៍លើផ្លូវអាទិភាពពេញទំហឹងបណ្ដាលអោយរបួសសងខាង ធ្ងន់ស្រាលចំនួន ០៤ នាក់ ឯម៉ូតូខូចខាតសងខាងមួយចំនួន។ ហេតុកានេះ បានកើតឡើងកាលពីវេលាម៉ោង០៩និង២៥ នាទី ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតត្រង់ចំណុចគល់ស្ពាន វត្តពោធិសុវណ្ណរង្សី ត្រើយខាងលិចក្នុងភូមិបឹងយា ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។
សាក្សីដែលនៅលក់ដូរម្ដុំទីកន្លែងកើតហែតុនោះបានឃើញនៃហែតុការណ៍នេះបាននិយាយថាដំបូងឃើញមានម៉ូតូC125ពណ៌ខ្មៅមួយគ្រឿងពាក់ស្លាក់លេខ កណ្ដាល 1E 70 69 បើកបរដោយឈ្មោះ នីត អាយុ21ឆ្នាំ ភេទប្រុសនៅឯឃុំស្រែស្ដុក ស្រុកកណ្ដៀងបានឌុបគ្នាជិះខាងក្រោយពីអ្នកធ្វើចរាចរណ៍ពីត្បូងទៅ ជើងប្របមាត់ស្ទឹងពោធិ៍សាត់ត្រើយខាងលិច
ខណៈពេលដែលមកដល់ចំនុចមុខក្បាលស្ពានខាងស្ដាំដៃចំនុចខាងលើក៏មាន អ្នកបើកម៉ូតូប្រភេទC125ពណ៌ខ្មៅដែរពាក់ស្លាកលេខ កំពង់ស្ពឺ 1B 52 62 ឈ្មោះ ឃុយ ភា អាយុ 42ឆ្នាំ ភេទប្រុសរស់នៅឃុំស្វាយលួង ស្រុកកណ្ដៀងនិងមានឌុបគ្នាម្នាក់ទៀតនៅខាងក្រោយបានធ្វើចរាចរណ៍ពី ជើងមកត្បូងច្រាស់ទិសគ្នាយ៉ាងលឿនហើយមកដល់ចំនុចក្បាលស្ពាននោះដែរ ក៏អ្នកបើកបរនោះបត់ទៅឆ្វេងដៃក្នុងគោលបំណងឆ្លងស្ពានវត្តពោធិទៅ ត្រើយខាងកើតស្ទឹងវិញដោយមិន
បន្ថយល្បឿនរងចាំម៉ូតូច្រាស់ទិសទៅផុត ក៏បុកពេញទំហឹងបណ្ដាលអោយមនុស្សសងខាងអ្នកបើក និង អ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាលចំនួន០៤នាក់ និង ខូចខាតម៉ូតូសងខាងអស់មួយចំនួនតែម្តង។ លោក ប៊ុត អាន ខាងនគរបាលចរាចរណ៍ស្រុកកណ្ដៀង បានអោយដឹងថាជនរងគ្រោះអ្នករបួសធ្ងន់បានបញ្ជូនទៅពេទ្យនៅ អ្នករបួសស្រាលហើយវត្តុតាងសងខាងនគរបាលលោកបានយកទៅរក្សាទុកនៅធ ធិការនគរបាលស្រុកដើម្បីដោះស្រាយគ្នាជាក្រោយបន្ទាប់ពីធ្វើការ វាស់វែងរួចរាល់៕