ប្រណាំងកង់៖ នេះជាឧកាសដ៏ធំមួយជាលើកដំបូង ក្នុងការប្រកួតប្រណាំងកង់តាមដងផ្លូវនារដូវកាលនេះ នាកម្មវិធី Tour of Oman ដែលចាប់ផ្ដើមការប្រកួតថ្ងៃអង្គារនេះ ។នេះជាការប្រកួតលើកទី ៥ នៃព្រឹត្តិការណ៍ Oman ដែលបានបែងចែកជា ៦ ដំណាក់ កាល ដោយ ៣ ដំណាក់កាលគឺប្រណាំងលើផ្លូវរាបចំងាយឆ្ងាយ ២ ដំណាក់ទៀតប្រណាំងឡើងជើងភ្នំ នឹងមួយដំណាក់កាលប្រណាំងលើផ្លូវរលកច្រើន ហើយក្នុងដំណាក់កាលទី ៥ នឹងបញ្ចប់នៅ Jabal Al Akhdhar (ស្ថិតនៅភ្នំបៃតង)ដែលវាងាយស្រួលក្នុងការចាប់ផ្ដើមការប្រកួតលើ ដំណាក់កាលចុងក្រោយដើម្បីស្វែងរកជ័យជំនះ ។
ម្ចាស់ជើងឯកនឹងជាបេក្ខជនការពារជើងឯកនៃក្រុមប្រណាំង Team Skys, Chris Froome សង្ឃឹមថាគេនឹងអាចធ្វើវាបានជាលើកទី ២ របស់គេ ៕