​​ពិធីបុណ្យ​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ ​ព្រះករុណា​ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហនុ ព្រះមហាវីរៈក្សត្រ​ ​ព្រះ​បរម​បី​តា​ឯករាជ្យ​

0

​បូរណភាព​ទឹកដី និង ឯកភាព​ជាតិខ្មែរ ព្រះករុណា ព្រះ​បរម​រតន​កោដ្ឋ​ ​រួម​នឹង​ពិធី​ ​វេរ​ទៀន ព្រះវស្សា​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន ១២ វត្ត​ សម្ភោ​ធ​ដាក់​ឲ្យ​ប្រើប្រាស់ អាគារ​មជ្ឈមណ្ឌល​វ​ឌ្ឍ​ន៏​ភាព​ស្ត្រី ១​ខ្នង និង​សម្ភោ​ធ ផ្លូវ​ដែល​បាន​ជួសជុល​រួច​ថ្មី​ចំនួន ៣​ខ្សែរ មាន​ប្រវែង ១៤.៦៦៩ ម៉ែត្រ​

ឆ្លងកាត់​ភូមិ ចំនួន​៣ នៃ​ឃុំ​សំឡូត​។​ កម្មវិធី​រួម​នេះ​បាន​រៀបចំឡើង​នៅ​ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ​២០១៤ នៅ​សា​ ​លា​ឃុំ​សំឡូត ស្រុក​សំឡូត ខេត្តបាត់ដំបង​។ បន្ទាប់ពី​ពិធី​គោរព​ព្រះ​វិញ្ញាណ​ក្ខ័​ន្ធ​ព្រះ​បរម​រតន​កោដ្ឋ​រួចមក លោក​ឥន សៅ​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល ស្រុក​សំឡូត ព្រមទាំង​ភ្ញៀវកិត្តិយស ប្រជាពលរដ្ឋ បាន​វេរ​ប្រគេន​ទៀនវស្សា ដល់​ព្រះសង្ឃ​ចំនួន ១២ វត្ត​ក្នុង​មួយ​វត្ត មាន​ទៀន វស្សា​ចំនួន​១​គូ ថវិការ​១៥​មុ​ឺ​ន​រៀល អង្ករ​១​បាវ ត្រីខ និង​ទ័យ​ទាន​ជាច្រើន​មុខ ទៀតផង​ដែរ​។​

លោក នួន សុគន្ធ មេឃុំ​សំឡូត បាន​មានមតិ​ស្វា​គម​ន៏ ទៅ​ភ្ញៀវកិត្តិយស និង​បញ្ញា​ក់​ជូន ភ្ញៀវកិត្តិយស​ថា ថវិការ​ដែល​ចំណាយ​ជួសជុល​ផ្លូវលំ ក្រាល គ្រួសធម្មជាតិ​ចំនួន ៣​ខ្សែរ​នេះ អស់ថ​វិការ​សរុប ២២​លាន​រៀល បានមកពី បុណ្យ​មហា​សាមគ្គី ដែលជា​ទឹកចិត្ត​ផ្តួចផ្តើម​របស់ ឧបាសក​ហួត ហាក់ និង​ឧ​បា សិ​កា​អ៊ុន សុផាត ព្រមទាំង​បុត្រ​ដែល​បាន​ផ្តើម​ធ្វើបុណ្យ មហា​សាមគ្គី​នេះ​ឡើង ដើម្បី ប្រមូល​ថវិការ ជួសជុល​ផ្លូវ ខាងលើនេះ​។​ ​

បន្ទាប់ពី​កាត់​ខ្សែរ​បូ​ឆ្លងផ្លូវ​ជួសជុល​ថ្មី និង​កាត់​ខ្សែរ​បូរ​ដាក់​ឲ្យ​ប្រើ​អាគារ មណ្ឌល​វ​ឌ្ឍ​ន៏​ភាព​ស្ត្រី​នេះ​រួច លោក​វន់ សំអែល ប្រធាន​អភិវឌ្ឍ​ន៏​សហគម​ន៏ នៃ​មូលនិធិ​ម៉ា​ដ​ក្ស ចូ​លី​ភី​ត ( MJP ) បាន​មាន​ប្រសា​ស​ន៏​ថា ការសាងសង់​អាគា វ​ឌ្ឍ​ន៏​ភាព​ស្ត្រី ១​ខ្នង​នេះ​គឺជា​ការស្នើសុំ​របស់លោក នួន សុគន្ធ មេឃុំ​សំឡូត និង ប្រជាពលរដ្ឋ ដែល​បាន​សាងសង់​រូ​ចរាល់​ចំណាយ​ថវិការ ៣០០០០ ដុល្លា ជា ថវិការ​ជំ​នួ​ួ​យ ពី​សហគម​ន៏ គ្រូបង្រៀន​នៅ Canada មិន​ត្រឹង​តែប៉ុណ្ណោះ សហ គម​ន៏​នៃ​មូលនិធិ​ម៉ា​ដ​ក្ស​ចូ​លី​ភី​ត ( MJP ) ក៏​ធ្លាប់បាន​ជួយ​អ​ភ​វ​ឌ្ឍ​ន៏​លើ​វិស័យ ផ្សេងៗ​ជាច្រើន​នៅក្នុង ឃុំ​សំឡូត​។​

លោក ឥន សៅ​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាលស្រុក សំឡូត បាន​ថ្លែង​អំ ណ​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឧបាសក ហួត ហាក់ និង​ឧបាសិកា អ៊ុន សុផាត ព្រមទាំង​បុត្រ បាន​ផ្តើម​ធ្វើបុណ្យ​មហា​សាមគ្គី​នេះ​ឡើង ដើម្បី​ប្រមូល​ថវិការ​យក មក​ជូ​ស​ជុល​ផ្លូវ​និង​ជាពិសេស សូម​ថ្លែង​អំណ​គុណ​ចំពោះ មូលនិធិ​សហគម​ន៏ MJP ដែលជា​អង្ការ​ដៃគូ​បាន​ជួយ​ក៏ សាង​នូវ​មជ្ឍមណ្ឌល​ស្ត្រី​នេះ​ឡើង និង​បាន ជួយ​កសាង​ស​មិ​ត្តិ​ផល​ជាច្រើន​ទៀត សំរាប់​ពលរដ្ឋ ឃុំ​សំឡូត ក៏ដូចជា​ពលរដ្ឋ នៃ​ស្រុក​សំឡូត​ទាំងមូល​។