បន្ទាយមានជ័យ៖គណះកម្មការរដ្ឋបាល ពីរឃុំ គីឃុំ កូបស្រុកអូរជ្រៅ និងឃុំរលួស នៃស្រុកស្វាយចេក ទទួលបានវគ្គបណ្ដុះបណ្ដាលសម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធបន្តនា ថ្ងៃទី0៤ ខែកុម្ភៈ ឆ្នាំ២០២០នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្ទាយមានជ័យ បន្ទាប់ពីស្រុកនេះទទួលបានការចុះបញ្ជីដីធ្លី តាមគោលនយោបាយចាស់សកម្មភាពថ្មី លេខ០០១ របស់រាជរដ្ឋាភិបាល ដែលអនុវត្តដោយ ក្រុមបច្ចេកទេស និងនិស្សិតស្ម័គ្រចិត្តរបស់សម្ដេចតេជោហ៊ុនសែន។
វគ្គបណ្តុះបណ្តាលស្តីពី តួនាទី និងភារកិច្ចរបស់ គណៈកម្មការរដ្ឋបាលក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅឃុំទាំង២នេះប្រព្រិត្តទៅក្រោមវត្តមាន លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្ទាយមានជ័យ លោក អភិបាលស្រុក អភិបាលស្រុករង មេឃុំនិងអ្នកពាក់ក្នងគណះកម្មការរដ្ឋបាលជាច្រើនរូបចូលរួម។
លោក អាង ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បន្ទាយមានជ័យមានបរសាសន៍ថា៖ គោលបំណងនៃវគ្គបណ្ដុះបណ្ដាលសម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធ គឺចង់អោយលោកលោកស្រីនៅក្នុងគណះកម្មការរដ្ឋបាល យល់ច្បាស់ពីនិតិវិធីច្បាប់ និងចរាចរណ៍ណែនាំ តួនាទីនិងភារកិច្ចរបស់ខ្លួន ក្នុងការចុះបញ្ជីជាលក្ខណប្រព័ន្ធ ដែលបែងចែកជាបីដំណាក់ ទី១កំណត់តំបន់វិនិច្ឆ័យ ក្នងមូលដ្នានដែលក្រុមវាលចុះវាស់វែង ទី២បិទផ្សាយជាសាធារណះលើតំបន់ដែលបានចុះវាស់វែងរួច និងទី៣បិតផ្សាយជាសាធារណះ លើការចុះបញ្ជីដីធ្លីជាលក្ខណះប្រព័ន្ធរួច ទុកឱកាសជូនពលរដ្ឋដើម្បីកែរតំរូវរស់ការខុសឆ្គងបច្ចេកទេសលើ ឈ្មោះ ទំហំដី ។ល។ ក្រោយបញ្ចប់ការកែតម្រូវនេះ ទី៤ ត្រូវប្រគល់ជូននូវប័ណ្ណកម្មសិទ្ធ(ប្លង់រឹង)ជូនពលរដ្ឋ។
លោកអាង ណារិទ្ធ មានប្រសាសន៍ថា៖ ដើម្បីអោយដំណើរការ ចុះបញ្ជីមានលក្ខណះជាប្រព័ន្ធ ប្រព្រឹត្តដោយរលូននិងជោគជ័យ ទាមទាអោយមានការចូលរួម អាជ្ញាធម៏មូលដ្ឋាននិងអ្នកពាក់ព័ន្ធ ពិសេសលោកមេភូមិនិងម្ចាស់ដីផ្ទាល់ ដូចជាការកំណត់ព្រំប្រទល់ (បោះបង្គោលអោយបានច្បាស់លាស់) បំបាត់រាល់ទំនាស់ រកឯកសាគតិយុទ្ធដូចជា អត្តសញ្ញាណប័ណ្ណ សំបុត្រកំណើត សំបុត្រអាពាហ៏ពិពាហ៏ និងសៀវភៅគ្រួសារជាដើម៕ដោយ៖ ឃិន គន្ធា





































