ភ្នំពេញ៖ នារីត្រូវបន្ដសហការបង្កើនសមត្ថភាពចូលរួមអភភិវឌ្ឍន៍សង្គមជាតិ ព្រោះនារីជាឆ្នឹងខ្នងសេដ្ឋកិច្ច រាជរដ្ឋាភិបាលផ្ដល់សិទ្ធិឲ្យនារីចូលរួមជាកំលាំងចលករសំខាន់មិនអាចខ្វះបានក្នុងការរួមចំណែកជម្រុញ ប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្ដរភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ការបញ្ជាក់បែបនេះពី លោកជំទាវម៉ែន សំអន ក្នុងឪកាសប្រកាសទទួលស្គាល់គណៈកម្មការសមាគមនារីកម្ពុជាដើម្បីសន្ដិភាពនិងអភិវឌ្ឍន៍ចំនួន៤៥៥រូបរបស់ក្រសួងរ៉ែនិងថាមពលកាលពីរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ នៅសណ្ឋាគារភ្នំពេញ ។
បន្តបពីឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង រ៉ែនិងថាមពលបានធ្វើរបាយការស្វាគមន៍រួចមកលោកជំទាវម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាពព្រឹទ្ធសភានិងអធិការកិច្ច និងប្រធានគណៈកម្មាធិការសមាគមន៍នារីកម្ពុជាដើម្បីសន្តិភាពនិងការអភិវឌ្ឍន៍ បានបញ្ជាក់ថា៖ អបអរសារនិងបំផុសឲ្យស្ត្រីប្រឹងប្រែងការងារសាកសមជាឆ្អឹងខ្នងដ៍រឹងមាំរបស់ប្រទេសជាតិ។ព្រោះស្ត្រីនៅក្នុងលោកត្រូវបានគេទទួលស្គាល់នូវសមិទ្ធផល របស់គេដោយមិនប្រកាន់មិនបែងចែកពូជសាសន៍ វប្បធម៌ សេដ្ឋកិច្ចឬនយោបាយ។ 
លោកជំទាវបន្តថា តួរនាទីស្ត្រីកម្ពុជាកាន់តែលេចធ្លោដោយក្នុងនោះមានស្ត្រីចំនួនប្រមាណ២០០នាក់និងតួរនាទីក្នុងក្រសួងមន្ទីរស្ថាប័ននានាតាំង ពីមូលដ្ឋានរហូតថ្នាក់រដ្ឋមន្ត្រីឧបនាយករដ្ឋមន្ត្រីក្រោយពី ប្រទេសកម្ពុជាទទួលបានមរតកដ៏ថ្លៃថ្លា គឺសន្តិភាពដែលជាមរតករបស់សម្តេចតេជោ ហ៊ុនសែនក្នុងការបញ្ចប់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃទាំងស្រុង។រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងអាណត្តិកន្លងមកក៏ដូចបច្ចុប្បន្ន បានយកចិត្តទុកដាក់ខ្ពស់ចំពោះនារីតាមរយៈការដាក់ចេញគោលនយោបាយយេនឌ័រ យុទ្ធសាស្ត្រ
ចតុកោណរបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងដំណាក់កាលទី១ទី២ទី៣បានកំណត់ថា"ស្ត្រីគឺជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់ប្រទេសជាតិ" ជាមួយនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានគាំទ្រនិងលើកកម្ពស់តួនាទីស្ត្រីឲ្យកាន់តែមានតម្លៃនិងសារៈសំខាន់ដើម្បីរួមចំណែកក្នុងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមជាតិ និងចាត់ទុកស្ត្រីជាត្បូងដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ លោកជំទាវម៉ែន សំអន បានផ្តលថវិកាចំនួន១០លានរៀលដល់គណៈកម្មការសមាគមនារីក្រសួងរ៉ែ និងថាមពល៕




































