​ការប្រយុទ្ធ​គ្នា​នៅ​នី​ហ្សេ​រី​យ៉ា​ស្លាប់​សកម្មប្រយុទ្ធ​៥០​នាក់ យោធា​៥​នាក់​

0

​ ​ក្រុង​ដាម​ប័​រៈ អ្ន​កា​ស្លាប់​បាន​កើនឡើង​នៅក្នុង​ការប្រយុទ្ធ​វាយឆ្មក់​នៅ​ក្រុង​មួយនា​ភាគ​ឧ​ត្ត​រ​ក្រុង​នី​ហ្សេ​រី​យ៉ា ដោយបាន​បណ្តាល​ឲ្យ​ពួក​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម​ស្លាប់​យ៉ាងហោចណាស់​៥០​នាក់ ទាហាន​៦​នាក់ និង​ជន​ស៊ីវិល​ជាច្រើន​នាក់​។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​។​សាក្សី​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​បាន​រាយការណ៍​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​អេ​ភី​ថា ក្រុម​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម បាន​ឆ្មក់​វាយប្រហារ​ចូល​ក្រុង​ដាម​ប័​រ​នាពេល​រៀប​ភ្លឺ​ថ្ងៃ​សុក្រ (​បច្ចូសសម័យ​) ដោយបាន​ដុត​ផ្ទះ និង​បាញ់ប្រហារ​លើ​ជន​ស៊ីវិល​បណ្តាល​ឲ្យ​ស្លាប់​យ៉ាងច្រើន​។nigeria3b

ពួក​បូ​កូ​ហា​រ៉ា​ម​ជា​ក្រុម​ប្រដាប់អាវុធ ដែល​ធ្វើ​សកម្មភាព​វាយប្រហារ​ដូចជា​រដ្ឋ​អ៊ីស្លាម​ដែល​ពួកគេ​បានប្រកាស​ពីមុនមក​នៅ​ភាគ​ខាងជើង​នី​ហ្សេ​រី​យ៉ា​។​ ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយថា ជន​ស៊ីវិល​ដែល​មិន​ព្រម​ចុះចាញ់ និង​ចុះចូល​ជាមួយ​ពួក គេ​ត្រូវបាន​ពួក​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម​បាញ់សម្លាប់​។ ពួកគេ​បានសម្លាប់​ប្រជាជន ចាប់ពង្រត់ ស្ត្រី និង​កុមារ​យកទៅ​លាក់ទុក​។​ ​ក្រសួងការពារជាតិ​នី​ហ្សេ​រី​យ៉ា​បាន​បញ្ជាក់ថា ពួក​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម​ស្លាប់​យ៉ាងហោចណាស់​៥០​នាក់ ទាហាន​៦​នាក់ និង​ជន​ស៊ីវិល​ជាច្រើន​នាក់​។

មិនមាន​ការបញ្ជាក់​ពី​ចំនួន ជន​ស៊ីវិល​ដែល​ស្លាប់​នោះទេ តែ​សាក្សី​ថា ស្លាប់​ច្រើន​។​ ​ក្រុង​ដាម​ប័​រ ត្រូវបាន​ឡោមព័ទ្ធ​ពីរ​សប្តាហ៍​មកហើយ បន្ទាប់ពី​ពួក​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម វាយប្រហារ​លើ​កងរថក្រោះ​នៃ​កងវរសេនាតូច ដែលមាន​មូលដ្ឋាន​នៅ​ជាយក្រុង​ទីនោះ កាលពី​ថ្ងៃទី​៤ កក្កដា ២០១៤​។ ជា​បន្តបន្ទាប់​ពួកគេ​វាយប្រហារ​លើ​ស្ថានីយ​ប៉ូលិស កាលពី​ថ្ងៃទី​៦ កក្កដា និង​ការប្រយុទ្ធ​គ្នា រប៉េះរប៉ោះ​ចេះតែ​បន្ត​កើតមានឡើង​។​ ​nigeria_1

សូមបញ្ជាក់ថា ដាម​ប័​រ​ត្រូវបាន​ចាត់ទុកថា​ជា​តំបន់​គ្មាន​សុវត្ថិភាព និង​ជា​តំបន់​អសន្តិសុខ​មួយ ចាប់តាំងពី​ការប្រយុទ្ធ​គ្នា​លើក​ទី​១​មកម្ល៉េះ​។ តំបន់​ភាគ​ឧ​ត្ត​រ​ប្រទេស​នី​ហ្សេ​រី​យ៉ា​នេះ​តែងតែ ទទួល​ការ​រុកកួន​ពី​ពួក​សកម្មប្រយុទ្ធ​បូ​កូ​ហា​រ៉ា​ម ហើយ​ទីនោះ​ត្រូវបាន​ដាក់​ជា​តំបន់​អាសន្ន តាំងពី​ខែឧសភា ឆ្នាំ​២០១៣​។ អាជ្ញាធរ​រដ្ឋាភិបាល​បាន​ប្រឹងប្រែង​ប្រយុទ្ធ​នឹង​ពួក​ឧទ្ទាម​នេះដែរ ប៉ុន្តែ​មិន​ទទួលបាន​ជោគជ័យ​នោះទេ រហូតដល់​មានការ​ស្វះ​ស្វែងរក​ជំនួយ​ពី​មហាអំណាច​ពិភពលោក​ដូចជា សហរដ្ឋ​អ​មេ​រិ​ក អង់គ្លេស បារាំង ចិន ដើម្បី​រំដោះ​ស្ត្រី និង​កុមារ​សិស្សសាលា​ដែល​ចាប់ពង្រត់​ជាង​២០០​នាក់ កាលពី​ខែមេសា ឆ្នាំ​២០១៤ ៕