​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើ ប្រាស់​និង​ចែកចាយ​គ្រឿងញៀន​ ​​

0

​ ​ខេត្តស្ទឹងត្រែង​៖ ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ក្នុងករណី​ប្រើប្រាស់​ចែកចាយ​ថ្នាំញៀន ត្រូវបាន​កម្លាំង​នគរ​ការ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តស្ទឹងត្រែង ធ្វើ​ការចាប់​ឃាត់ខ្លួន ខណដែល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​នៅ​កណ្តាល​ក្រុង​ស្ទឹងត្រែង​ដោយ​មិន​ញញើត​និង​ច្បាប់​។​ ​ ​ការចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ខាងលើ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៦ និង ២០​នាទី​យប់​ថ្ងៃទី​២២​កក្កដា​ម្សិលមិញ ស្ថិត​ក្នុងភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ក្រុង​/​ខេត្តស្ទឹងត្រែង​។​ ​DSCN0195

​លោក​វរៈ​សេនី​យ៏​ទោ​នូ ហ៊ួ​រ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ មានឈ្មោះ​ថូ​ង សាសនា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ រស់នៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង​។​ ​លោក​វរៈសេនីយ៍ទោ​បា​បន្តថា​ជនសង្ស័យ​ខាងលើ​គឺជា​មុខសញ្ញា​ដែល​សមត្ថកិច្ច​តាម​ប្រ​ម៉ាញ់​ជា​យូរ​មកហើយ​មក ពេលដែល​គេ​កំពុង​ធ្វើ​សកម្មភាព សមត្ថកិច្ច​បានធ្វើការ​ខ្លួន​តែម្តង​។​DSCN0196

ក្រោយ​ការឃាត់ខ្លួន សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​ថ្នាំញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៧​គ្រាប់ ព្រមទាំង​ឧ​បករ​ណ៏​ជក់ មួយចំនួនទៀត​។​ ​ ​លោកនាយ​ការិយាល័យ​បាន​បន្តថា ជនសង្ស័យ​ឈ្មោះ​ថូ​ង សាសនា រួមជាមួយ​វត្ថុតាង​ថ្នាំញៀន រួម​នឺង​ឧ​បករ​ណ៏​ជក់​ត្រូវបញ្ជូន​ទៅកាន់​តុលាការខេត្ត នៅ​រសៀល​ថ្ងៃទី​២៣​កក្កដា​នេះហើយ​។ លោក​ថា ការិយាល័យ​កណ្តាល​នគ​របាល​ប្រឆាំង​បទល្មើស នឹង​បន្ត​ពង្រឹង​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ មាន​សុវត្ថិភាព​របស់​រាជរ​ដ្ឋា​ភិ​បាល ឲ្យ​មាន​ប្រសិទ្ធិភាព​ថែមទៀត​៕