ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី23ខែកក្កដាឆ្នាំ2014នៅមន្ទីរសុខាលិបាលខេត្តបន្ទាយមានជ័យឋិត នៅភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ. ខេត្តបន្ទាយមានជ័យ បានរៀបចំវគ្គបណ្តុះបណ្តាល វិជ្ជាជីវះវេជ្ជសាស្ត្របន្តដល់វេជ្ជបណ្ឌិត. គ្រូពេទ្រ. និងឆ្មប. ដែលបំរើការងារនៅតាមមន្ទីរពេទ្រ. សាធារណះនិងឯកជនទាំងអស់. ចូលមកសិក្សាដើម្បីស្វែងយល់អំពីបញ្ហាប្រឈមនៃជម្ងឺផ្សេងេយះពេលកន្លងមក ក្នុងខេត្តបន្ទាយមានជ័យ. សៀមរាប. ប៉ៃលិន. ឧត្តមានជ័យ. បាត់ដំបង. ដែលមានសិក្ខាកាមចូលរួមចំនួន 160នាក់ ហើយដោយមានការឧបត្ថម្ភដោយក្រមហ៊ុន. សាណូហ្វី ហ្គេត. និងណយយា៉គង់. និងគណះគ្រូពេទ្យក្នុងខេត្តទាំងអស់ ។
ពិធីនេះមានការអញ្ជើញចូលរួម លោកសាស្ត្រាចារ្យ. ធា គ្រុយ រដ្ធលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានក្រុមប្រឹក្សាគណះគ្រូពេទ្យ កម្ពុជា លោកវេជ្ជបណ្ឌិត ទេស សីុម៉ុន អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ លោកធាគ្រុយបាននិយាយក្នុងពិធីបណ្តុះបណ្តាលនោះថាគ្រូពេទ្យគឺជាស្ថាបន័ជាតិស្វ័យតមួយដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យគ្រូពេទ្យកម្ពុជាមានតួនាទីរាបរៀងក្រុមសីលធ៍មដល់គ្រូពេទ្យដែលប្រកបវិជ្ជាជីវះផ្នែកសាធារណះនិងឯកជន. ។
ថ្ងៃនេះលោកបានអញ្ជើញ វេជ្ជបណ្ឌិត. គ្រូពេទ្យ. ឆ្មបដែលមានចំនួន160នាក់ដែលមកពី5ខរត្តនោះគឺដើម្បីបើកវគ្គបណ្តុះបណ្តាលបង្រៀនវីជ្ជាជីវះវេជ្ជសាស្ត្របន្តដល់ពួកគាត់មានគោលបំណងចង់បង្កើនសមត្តភាពទាំងផ្នែកបច្ចេកទេសទាំងផ្នែកព្យាបាលអ្នកជំងឺ. និងក្រុមសីលធ៍ម. ដែលមានវិធានបទជំងឺគ្រុបប្រភេទ. ដូចជា ជំងឺ ទឹកនោមផ្អែម. ជំងឺពកករ ជំងឺធ្លាក់ឈាមក្រោយពីសំរាលកូន. ជំងឺខ្វះចំណីអាហារធ្ងន់ធ្ងរដល់កុមារ. គោលការនៃការថែទាំជំងឺ. បទពិសោធន៍នៃការព្យាបាលនៃជំងឺធ្លាក់ឈាមក្រោយសំរាលកូន. និងការធ្វើរោគវិនិច្ឆ័យនៃជំងឺពកករជាដើម។.
លោក ធា គ្រុយបាននិយាយបន្តថា. ក្នុងវគ្គបណ្តុះបណ្តាលនោះ លោកវេជ្ជបណ្ឌិត លោកគ្រូពេទ្យពេទ្យឆ្មប បានឡើងធ្វើបទបង្ហាញដល់សិក្ខាកាមទាំងអស់អំពី រោគជំងឺផ្សេងៗដែលបានរៀបរាប់ខាងលើដើម្បីស្វែងយល់អំពីបញ្ហានៃជំងឺនីមួយឲ្យបានយល់កាន់តែច្បាស់និងឈានទៅដល់ក្នុងការព្យាបាលអ្នកជំងឺជាឲ្យបានមួយរយភាគរយដល់អ្នកជំងឺ លោកធា គ្រុយបាននិយាយបន្តថា សូមឲ្យសិក្ខាកាមទាំងអស់ដែលបានចូលរៀនវគ្គបណ្តុះបណ្តាលនេះមេត្តាយកចិត្តទុកដាកនិងព្យាយាមរៀនសូត្រឲ្យបានល្អដើម្បីយកទៅព្យាបាលអ្នកជំងឺឆាប់ជាដើម្បីជាសវាងបញ្ហាប្រឈមដូចរយះពេលកន្លងមក។




































