ភ្នំពេញ៖ ខណ្ឌមានជ័យជាឈ្មោះខណ្ឌចាស់ តែត្រូវផ្លាស់ប្តូរទីតាំងចេញពីទីកន្លែងចាស់មកទីតាំងថ្មីនៅ ក្នុងភូមិសាស្រ្តតំបន់អភិវឌ្ឍន៍លើផ្ទៃដីបឹងទំពុន និងបឹងជើងឯក ស្ថិតក្នុងភូមិសាស្រ្តសង្កាត់៣ រួមមាន សង្កាត់បឹងទំពុន សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម បានដំណើរការសេវាសាធារណៈជូន
![IMG_5921[11-00-43]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/IMG_592111-00-43.jpg?resize=696%2C392&ssl=1)
ប្រជាពលរដ្ឋរយៈពេលជាងមួយខែកន្លងមកហើយ ក្នុងនោះក៏មានមន្រ្តីរាជការក្នុងសាលាខណ្ឌ មួយចំនួន ក៏ដូចជាប្រជាពលរដ្ឋផងដែរ បានរិះគន់អាជ្ញាធរខណ្ឌមានជ័យថា មិនបានអនុវត្តកិច្ចការរដ្ឋបាលផ្សេងៗ តាមច្រកចេញចូលតែមួយ ។
ប្រភពដែលបែកធ្លាយបានបន្តថា បន្ទាប់ពីលោក ពេជ្រ កែវមុនី ត្រូវចូលកាន់ជាតំណែងអភិបាលខណ្ឌមានជ័យ មក គេបានសង្កេតឃើញ មន្រ្តីចាស់ៗ មួយក្រុមនិងមន្រ្តីថ្មីដែលចូលកាន់ភារកិច្ច ជាមួយគ្នានឹងលោក ពេជ្រ កែវមុនី បានកំពុងបែកចែកជាក្រុម និងជាបក្ស ជាពួក បំពេញកិច្ចការងាររដ្ឋបាលជូនប្រជាពលរដ្ឋ ក្នុងគោលបំណងរកផលប្រយោជន៍រៀងៗខ្លួន ជាហេតុធ្វើឲ្យការសុំបញ្ជាក់លិខិតស្នាមរដ្ឋបាលផ្សេងៗ ដែលប្រជាពលរដ្ឋសុំប្រថាប់ត្រាពីអាជ្ញាធរខណ្ឌ ត្រូវចំណាយសេវាកម្មផ្សេងៗអស់ច្រើន ខុសពីអាជ្ញាធរខណ្ឌមានជ័យចាស់ ។ ផ្តើមចេញពីបាតុភាពបែបនេះ ត្រូវបានប្រជាពលរដ្ឋរិះគន់ថា អាជ្ញាធរខណ្ឌមានជ័យ កំពុងបង្កើតអំពើពុករលួយ នៅផ្ទៃក្នុង និងមិនបានអនុវត្តតាមគោលការណ៍ច្រកចេញចូលតែមួយ របស់រាជរដ្ឋាភិបាល ។![IMG_5920[10-59-02]](https://i0.wp.com/khemaradaily.com/wp-content/uploads/2014/07/IMG_592010-59-02.jpg?resize=696%2C392&ssl=1)
ជុំវិញបាតុភាពខាងលើនេះ លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ បានបកស្រាយប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា ខណ្ឌមានជ័យ ជាឈ្មោះខណ្ឌចាស់ តែត្រូវរើផ្លាស់ពីទីតាំងចាស់ មកតែខ្លួនតែប៉ុណ្ណោះ ដូច្នេះបញ្ហាច្រកចេញចូលតែមួយ លោកទទួលស្គាល់ថា មិនទាន់បានអនុវត្តត្រឹមត្រូវមែន ព្រោះមិនទាន់មានទីតាំងបំពេញការងារច្បាស់លាស់ ។ ហើយបញ្ហានេះលោកក៏បានធ្វើរបាយការណ៍ជម្រាបទៅក្រសួងមហាផ្ទៃរួចរាល់ដែរ ដូច្នេះរង់ចាំពេលសាងសង់អាគារថ្មី នៅដើមឆ្នាំ២០១៥ យើងនឹងមានច្រកចេញចូល ជាមួយគ្នានោះតែម្តង ។ ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋក៏ដូចជាមន្រ្តីក្នុងសាលាខណ្ឌមានជ័យ មួយចំនួន បានខ្សឹបប្រាប់ឲ្យដឹងថា នេះជាឱកាសមួយដែលមន្រ្តីខិលខូចកំពុងខ្វែងដៃ ខ្វែងជើង ប្រមូលរកផលប្រយោជន៍ ខុសច្បាប់ ៕




































