​ព្រះ​ឧ​ត្ត​ម​ប្រិ​យ៍​ជា អន ធាង​អាន និង​ប្រតិភូ​សង្ឃ​អមដំណើរ នាំ​អំណោយ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ ​ដោយ​ខ្យល់ព្យុះ ចំនួន ១១​គ្រួសារ នៅ​ស្រុក​បាធាយ​

0

​ ​ខេត្តកំពង់ចាម​៖ ព្រះ​ឧ​ត្ត​ម​ប្រិ​យ៍​ជា អន ធាង​អាន ព្រះ​រាជាគណៈ​ថ្នាក់​កិ​តិ្ត​យស និង​ជា​ព្រះ​មេគុណ​ស្តីទី ខេត្តកំពង់ចាម អមដំណើរ​ដោយ​ព្រះ​ឃោស​វិសុទ្ធិ ស៊ឹម ស​យ៉ុង រាជាគណៈ​ថ្នាក់​កិ​តិ្ត​យស និង​ជា​ព្រះចៅអធិការ​វត្ត​សារា​វន្ត តេ​ជោ​ភ្នំពេញ​ព្រះ​ឃោស​បាល យក់​កុយ រាជាគណៈ​ថ្នាក់​

Snapshot[2]

កិត្តិយស ព្រះ​ធម្មធរ​អនុគណ​ខ័​ណ្ឌ​ដូនពេញ និង​ជា​ចៅអធិការ​ស្តីទី​វត្ត​កោះ​ព្រះ​ញាន​ឧ​ត្ត​ម គង់ សារី រាជា​ថ្នាក់​កិត្តិយស ព្រះ​វិន័យធរ​អនុគណ​ខ័​ណ្ឌ​សែន​សុខ និង​ជា​ព្រះចៅអធិការ​វត្ត​ទឹកថ្លា ភ្នំពេញ ព្រះគ្រូ ស ឡាំង អនុគណ​ស្រុក​បាធាយ​ព្រមទាំង ព្រះ​មន្ត្រី​សង្ឃ និង​អាជ្ញាធរ​ស្រុក​បាធាយ កាលពី​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០១៤ បាន​នាំយក​អំណោយ​មនុស្សធម៌ ទៅ​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ ចំនួន ១១​គ្រួសារ​នៅ​ភូមិ​អក​ទៀង​ឃុំ​តាំង​ក្រាំង​ស្រុក​បាធាយ ខេត្តកំពង់ចាម ។​ ​Snapshot

តាម​ការបញ្ជាក់ របស់លោក ឡោ ចាន់​លី អភិបាលស្រុក​បាធាយ បាន​ឲ្យ​ដឹងថា​កាលពី​ថៃ្ង​ទី​២០ ខែកក្កដា ឆ្នាំ​២០១៤ វេលា​ម៉ោង​៣.៣០​នាទី​ល្ងាច នៅក្នុង​ភូមិ​អក​ទៀង ឃុំ​តាំង​ក្រាំង ស្រុក​បាធាយ ខេត្តកំពង់ចាម មាន​ខ្យល់ព្យុះ​បណ្តាល​ឲ្យ​រលំ​ផ្ទះ​ប្រជាពលរដ្ឋ ចំនួន ៨​ខ្នង បាក់​ទាំងស្រុង និង​ផ្ទះ​៣​ខ្នង ទៀត​បាន​ខូចខាត​តិចតួច​ដោយ​ពុំមាន​គ្រោះថ្នាក់​ដល់​អាយុជីវិត របស់​ប្រជាពលរដ្ឋ​ឡើយ ។​ ​ព្រះ​ឧ​ត្ត​ម​ប្រិ​យ៍​ជា អន ធាង​អាន មាន​ថេរ​ដីកា​ថា ៖ អំណោយ​សម្បុ​ស​ធម៌​ទាំងនេះ បានមកពី​ការសហការ​គ្នា​រវាង​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​គ្រប់ទិសទី ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ ឬ​ពុទ្ធបរិស័ទ ទីទ័លក្រ និង​ជា​ជន​ងាយ​រងគ្រោះ ដោយសារ​កត្តា​ហានិភ័យ​ផ្សេងៗ ។

មួយចំណែក​ទៀត ទាន​ទាំងអស់​នេះដែរ គឺជា​បុណ្យ​កុសល​របស់​ម្ចាស់​ទាន​ជា​សប្បុរស​ជ​នានា​ដើម្បី​រួមចំណែក នៅក្នុង​វិស័យ​ព្រះពុទ្ធសាសនា ផងដែរ ។​ព្រះ​ឧ​ត្ត​ម​ប្រិ​យ៍​ជា អន ធាង​អាន មាន​ថេរ​ដីកា​បន្តថា ការបរិច្ចាក​នូវ​ទាន​ទាំងអស់​នេះដែរ គឺ​មិន​ប្រកាន់​នូវ​ពូជសាសន៍​សាសនា​ពណ៌​សម្បុរ និង និន្នាការ​នយោបាយ​ឡើយ​ដើម្បី​រួមចំណែក​នូវ​ភាពខ្វះខាត សម្រាប់​ដោះស្រាយ​ជីវភាព​បាន​មួយរយៈ​ពេល ផងដែរ​។​ ​ព្រះ​ឧ​ត្ត​ម​ប្រិ​យ៌​ជា អន ធាង​អាន បាន​មាន​ថេរ​ដីកា​ផ្តាំ​ផើ្ញ ចំពោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំងអស់ មិនត្រូវ​អស់សង្ឃឹម​ក្នុង​ជីវិត​ឡើយ គឺ​ត្រូវ​ពុះពារ តស៊ូ​ថែរក្សា​សុខភាព​ឲ្យ​បានល្អ ដើម្បី​រស់រានមានជីវិត ចិញ្ចឹម​បីបាច់​កូនចៅ​ត​ទៅមុខទៀត ។Snapshot[3]

​សូមបញ្ជាក់​ផងដែរ​ថា អំណោយ​ដែល​ចែកជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​១១​គ្រួសារ​ក្នុង ១​គ្រួសារៗ​ទទួលបាន​អង្ករ ១​ប៊េ ស្មើនឹង ៥០​គីឡូក្រាម​មី ១​កេស​ទឹកត្រី​១​យួរ​និង​ថវិកា​២០​ម៉ឺន​រៀល​សរុប​អំណោយ​ទាំងអស់​មាន ៖ អង្ករ​១១​ប៊េ ស្មើនឹង ៥៥០​គ​.​ក្រ មី ២៩​កេស ទឹកត្រី ១២​យួរ ទឹកស៊ីអ៊ីវ ១​យួរ និង​បច្ច័យ ២.៤៧០.០០០​រៀល ។​ ​ដោយឡែក​ឯកឧត្តម លន់ លឹម​ថៃ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម និង​លោកជំទាវ បាន​ឧបត្ថម្ភ​បន្ថែម​ដល់​រងគ្រោះ​ធ្ងន់​ចំនួន ៨​គ្រួសារ​ក្នុង ១​គ្រួសារៗ នូវ​សង្ក​សី​ចំនួន ១៥​សន្លឹក​ផងដែរ​។​ ​ក្រៅ​អំពី​អំណោយ​ចែកជូន​ជនរងគ្រោះ​ទាំង ១១​គ្រួសារ​នេះដែរ​ព្រះសង្ឃ និង​សហការី ក៏បាន​យក​អំណោយ​ជា​ទាន​ទៅ​ចែកជូន​កុមារា​កុមារី និង​ជនក្រីក្រ​មួយចំនួនទៀត ផងដែរ​៕