តួរឯកប្រយុទ្ធដ៏សំខាន់របស់ក្លិប Swansea City គឺកីឡាករ Michu មិនអាចចូលលេងបានទេក្នុងការប្រកួត Europa League ជាមួយ Napoli នៅយប់ថ្ងៃព្រហស្បតិ៍នេះដោយសារតែមិនទាន់ជាសះស្បើយពីរបួសកជើង ។ ខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញវ័យ ២៧ ឆ្នាំរូបនេះគឺមិនបានចូលលេងឲ្យ Swansea តាំងតែពីថ្ងៃទី ១៥ ខែធ្នូមកម្ល៉េះ ។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរូបនេះត្រូវបានគេរំពឹងទុកថា នឹងអាចជាសះស្បើយទាន់ពេល Swansea ប្រកួតក្រៅផ្ទះជាមួយ Liverpool ក្នុងក្របខណ្ឌ Premier League នៅចុងសប្តាហ៍នេះ ។ គួរបញ្ជាក់ថា នៅរដូវកាលនេះ Michu ស៊ុតបញ្ចូលទីបានចំនួន ៦ គ្រាប់ហើយក្នុងការប្រកួតចំនួន ១៩ លើកឲ្យ Swansea ៕