ប្រាសាទព្រះវិហារ សាងសង់នៅអំឡុង ស/វ ទី ៩ ដល់ ស/វ ទី ១២ មានព្រះមហាក្សត្រ ៦ ព្រះអង្គ ចូលរួមសាងសង់ប្រាសាទព្រះវិហារ, ១. ព្រះបាទយសោវរ្ម័នទី១ ( ៨៨៩ ដល់ ៩១០ គ.ស), ២. ព្រះបាទសូរ្យវរ្ម័នទី១ (១០០២ ដល់ ១០៥០ គ.ស), ៣.ព្រះបាទឧទ្យាទិត្យាវរ្ម័នទី១ (១០៥០ ដល់ ១០៦៨ គ.ស), ៤.ព្រះបាទជ័យវរ្ម័ទី៦ (១០៨០ ដល់ ១១០៧ គ.ស), ៥. ព្រះបាទធរណីន្រ្ទវរ្ម័នទី២ (១១០៧ ដល់ ១១១២ គ.ស), ៦. ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣ ដល់ ១១៥០ គ.ស)។
ប្រាសាទព្រះវិហារយើងដឹងប្រវត្តិតាមរយ:សិលាចារឹក ៥ ផ្ទាំង
១. K ៣៨៥ គឺជាសិលាចារិក សសេរនៅប្រាសាទបាពួន អ្នកសសេរព្រាហ្មណ៍ឈ្មោះ(ហរិ វាហ:) សិលាចារិកបានសរសេររៀបរាប់អំពី រាជកាលព្រះបាទសុរ្យិ:វរ្ម័នទី១ ព្រះអង្គបានធ្វើពិធីសាសនាមួយយ៉ាងធំនៅឆ្នាំ(១០២២ គ.ស)នៅមុខប្រាសាទមួយក្នុងតំបន់អង្គ សិលាចារិកបានសរសេរទៀតថា មានព្រះអង្គម្ចាស់ព្រះនាម (ឥន្ទ្រាយុទ្ធ) ពេលដែលព្រះអង្គម្ចាស់ឥន្រ្ទយុទ្ធមានអាយុចាស់ព្រះអង្គបានចេញទៅបួសជាតាបសធ្វើ(តាប:)នៅភ្នំវត្តភូ(ប្រាសាទវត្តភូ) ពេលដែលព្រះអង្គធ្វើតាប:គោរពបូរជាដល់ អទិទេព ព្រះនាម ស្រុីភទ្រេស្វារ: (Linga Pura) ពេលនោះព្រះអង្គបានយកបំណែកថ្ម សិវ:លិង្គ ស្រីុភទ្រេស្វារ មកបដិស្ថិន នៅភ្នំ ស្រុីសិខារេស្វារ: (ភ្នំប្រាសាទព្រះវិហារ)។
២, សិលាចារិក K ៣៨២ មានសរសេរនៅលើផ្ទាំងថ្ម៤ជ្រុង នៅប្រាសាទព្រះវិហារ មានអក្សរសំស្រ្កឹត ២៨ បន្ទាត់ ខាងក្រោមមានសរសេរអក្សរខ្មែរ២បន្ទាត់ ។
សិលចារិកK៣៨២ បានសរសេរថា មានមន្រ្តីម្នាក់ឈ្មោះ ផលព្រិយ រួមទាំងកូនចៅគ្រួសាររបស់គាត់ មានតួនាទីទទួលពាក្យសម្បថស្ដីពីស្មោះស្វាមីភក្តិចំពោះព្រះមហាក្សត្រ នៅថែរក្សាប្រាសាទ ហើយលោកបានទទួលឋាននាម កវិន្រ្ទបណ្ឌិត សិលាចារិកបានបញ្ជាក់ទៀតថា គាត់បាននៅបំរើការងាររហូតដល់រាជកាលរបស់ព្រះបាទ ឧទយាទិត្យវរ្ម័នទី២ ព្រោះគាត់ជាអ្នកស្រុក ម្លូព្រៃ (ម្លូព្រៃបច្ចុប្បន្ន នៅស្រុកឆែប ខេត្តព្រះវិហារ)ដូច្នេះហើយ ព្រះបាទសុរ្យិវរ្ម័នទី១ មានសេចក្ដីពេញព្រះរាជហឫទ័យ លើរូបលោកយ៉ាងខ្លាំង កប្រគាល់តួនាទីឲរូបលោកចាត់ចែងគ្រប់ពិធីការពេលប្រារពធ្វើពិធីនៅភ្នំប្រាសាទព្រះវិហារ។
៣, សិលាចារិក K៣៨១ មានសរសេរនៅលើមេទ្វារឬថែវ នៃរោងទងខាងកើត(គោបុរ:) ទី៣ សិលាចារិកនេះមានសរសេរជាភាសារសំស្រ្តឹត ១២ បន្ទាត់ និងសរសេរ ៩ បន្ទាត់ជាភាសារខ្មែរ សរសេរនៅក្នុងរាជកាលព្រះបាទសុរ្យិវរ្ម័នទី១ មានសរសេររៀបរាប់ឈ្មោះ ព្រាហ្មណ៍( តាបសវិន្រ្ទា បណ្ឌិត) មានការបរិច្ឆេទនៅឆ្នាំ ៩៤៦ សក: ត្រូវនិងឆ្នាំ ( ១០២៤ គ.ស) និង មួយទៀត ឆ្នាំ ៩៤៨ សក: (១០២៦ គ.ស) សិលាចារិក K៣៨១ បានសរសេរថា ព្រាហ្មណ៍ តាបសវិន្រ្ទាបណ្ឌិត បានថ្វាយដល់ព្រះស្រុីសិខាស្វារ: ដ៏មានមហិទ្ធិឬទ្ធិនៅក្នុងបូជនីយដ្ឋាននេះ ក្នុងពេលពិធីបុណ្យបូជាយញ្ញ ដែលគេប្រារពធ្វើនៅពេលបុណ្យចូលឆ្នាំ។
ព្រះបាទសុរ្យវរ្ម័នទី១ បានប្រទានអាស្រម(វិរ៉ាស្រមា)ជូនដល់ព្រាហ្មណ៍តាបសវិន្រ្ទាបណ្ឌិត ពោលគឺអាស្រម តាបសវិន្រ្ទាបណ្ឌិត ។
ដូច្នេះហើយប្រាសាទព្រះវិហារ ត្រូវបានសាងសង់ពង្រីក លាតសន្ធឹងពីទិសខាងជើងទៅទិសខាងត្បូង ៨០៤ ម.ទិសខាងលិច ទៅ ខាងកើត ៤០០ ម.។
គឺក្រោមការដឹកនាំរបស់ព្រាហ្មណ៍ តាបសវិន្រ្ទាបណ្ឌិត នៅឆ្នាំ ១០២៤ គ.ស និង ១០២៦ គ.ស យ៉ាងពិតប្រាកដ ក្រោមព្រះរាជបញ្ជារបស់ព្រះបាទសុរ្យិវរ្ម័នទី១។
៤, សិលាចារិក K ៣៨០ មានសរសេរអក្សរ៣កន្លែងនៅប្រាសាទព្រះវិហារ ១.មានសរសេរជាភាសារខ្មែរ១០បន្ទាត់និងអក្សរសំស្រ្កឹត២៧បន្ទាត់, ២.មានសរសេរជាភាសារខ្មែរ១៦បន្ទាត់និងជាភាសារសំស្រ្កឹត២បន្ទាត់, ៣. មានសរសេរជាភាសារសំស្រ្កឹត២៨បន្ទាត់ និង១៣បន្ទាត់ជាភាសារខ្មែរ ចុងបញ្ចប់៤បន្ទាត់ជាភាសារខ្មែរ។
សិលាចារិកK៣៨០បានបញ្ជាក់ថា នៅឆ្នាំ ១០៣៧ គ.ស ព្រះមហាក្សត្រ ព្រះសុរ្យិវរ្ម័នទី១ បានត្រាសបញ្ជាឲព្រាហ្មណ៍ម្នាក់ឈ្មោះ ( ស្រុីកុ៌មា ) មកគ្រប់គ្រងមើលការខុសត្រូវឃ្លាំងឯកសារ នៅភ្នំ ប្រាសាទព្រះវិហារ។
៥, សិលាចារិក K ៣៨៣ គឺជាផ្ទាំងសិលាចារិកចម្លងពីសិលាចារឹកនៃភ្នំសណ្ដកមានខ្លឹមសារដូចគ្នា សរសេរនៅសង់ខាងមេទ្វារនៃគោបុរទី២ មានការបរិច្ឆេទនៅឆ្នាំ ១១១៩ គ.ស ក្នុងរាជកាលព្រះបាទសុរ្យិវរ្ម័នទី២ មានសរសេរ ៦៧ បន្ទាត់ ( ៤៥ និង ២២ )បន្ទាត់ជាភាសារសំស្រ្កឹត ៧ បន្ទាត់ជាភាសារខ្មែរ និងខាងក្រោម ១០ និង ១៣ សរសេរជាភាសារខ្មែរ។
សិលាចារឹក K៣៨៣ បានបញ្ជាក់ថា ព្រាហ្មណ៍ ( ទិវាករ បណ្ឌិត) បានធ្វើដង្វាយដ៏មហិមា ថ្វាយដល់ព្រះស្រីុសិខារេស្វារ: នៅភ្នំប្រាសាទព្រះវិហារ ដង្វាយទាំងនោះមានដូចជា. រូបព្រះសីវ ឈររាំ ធ្វើអំពីមាសសុទ្ទ និងរូបធ្វើអំពីមាសសុទ្ធមួយទៀត គឺរូបតំណាងឲ្យ ព្រះរាជនីវិជយេន្រ្ទលក្ម្សី , និងមានដង្វាយដូចជា គោ ក្របី សេះ ដំរី ឧបករណ៍សម្រាប់ប្រើប្រាសក្នុងពិធីការ អ្នកចម្រៀង អ្នកត្លុកជាដើម និងមានជីកស្រះ ជាច្រើនកន្លែង នៅទីនេះ និងជាសមិទ្ឌិផលសង្គម ទុកជាព្រះរាជអំណោយផ្ទាល់របស់ព្រះមហាក្សត្រ ព្រះបាទសុរ្យិវរ្ម័នទី២។
សរុបសេចក្ដីមក ប្រាសាទព្រះវិហារ ព្រះមហាក្សត្រខ្មែរ សាងសង់សម្រាប់ឧទ្ទិសថ្វាយដល់ព្រះស្រុីសិខារេស្វារ: ជាទេវ:នៃកំពូលភ្នំ ហើយបានយកព្រះសីវ:លឹង្គ (Linga) សំខាន់ៗចំនួន ៣ យកទៅតម្កល់ដាក់បដិស្ថាន នៅប្រាសាទព្រះវិហារ,
១. ព្រះសីវ:លឹង្គ ព្រះនាម (ស្រុីសិខារេស្វារ:)តំណាងឲទេវ:នៃកំពូលភ្នំ,
២, ព្រះសីវ:លឹង្គ