ចេញពី​ផឹកស៊ី​ត្រូវ​រថយន្តបុក​រងរបួស​ជា​ទំងន់​

0

​ភ្នំពេញ​៖ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​ខណៈដែល​ពួកគេ​ទើបតែ​ចេញពី​ផឹកស៊ី​ហើយ​ត្រូវ​រថយន្ត​មិន​ស្គាល​ម៉ាក​បុក​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង កាលពី​វេលា​ម៉ោង​១២​និង​០៥​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​២១ ខែ​កុ​ម្ពៈ ឆ្នាំ​២០១៤ តាមផ្លូវ​លេខ​៣១៥ ត្រង់ចំណុច​ភ្លើងស្តុប​ផ្សារ​មាន់​អាំង ស្ថិតក្នុង​សង្កាត់​ទ​បឹងកក់​ទី​២ ខណ្ឌ​ទូល​គោក​។​ ​

​តាម​សំដី​របស់​ជនរងគ្រោះ​ឈ្មោះ​ហ៊ួ​ន ទូ​ពិសី ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ជា​អ្នកបើក ស្នាក់នៅ​ម្តុំ​រោងចក្រ​ឆ្នាំង​និង​មិត្ត​ភ័​ក្រ​ម្នាក់ទៀត​ឈ្នោះ គង់​សុជាតិ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ស្នាក់នៅ​ជាមួយគ្នា ជិះ​ម៉ូតូ​ម៉ាក​និក ពណ៌​ផ្កាឈូក​លាយ​ខ្មៅ គ្មាន​ស្លាក​លេខ នៅ​មុនពេល​កើតហេតុ​ពួកគេ​ទើប​ចេញពី​ហាង​ផឹកស៊ី​នៅ​វិចិត្រ​៣ ម្តុំ​បឹងកក់​ទី​១ ក្រោយមក​ក៍​ចេញ​ក៍​ជិះ​ទៅតាម​ផ្លូវ​លេខ​៣១៥ ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​បំណង​ទៅ​ចូល​រាំលេង​ក្នុង​ក្លឹប​កំសាន្ត​ពេល​ជិះ​ម៉ូតូ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ខណៈដែល​ខ្លួន​កំពុងនិយាយ​ទូរស័ព្ទ​ក៏​ស្រាប់តែ​ត្រូវ​រថយន្ត​មិន​ស្គាល​ម៉ាក​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង​ពីក្រោយ​ធ្វើ​ឲ្យ​រង​បួស​ធ្ងន់​និង​ស្រាល​តែម្តងទៅ​។​

​ ​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​បាន​ចុះមក​ធ្វើការ​វាស់វែង​និង​យក​ម៉ូតូ​រង​របស់​ជនរងគ្រោះ​ទៅ​រក្សាទុក ចំណែក​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវ​រថយន្ត​សង្គ្រោះ​ដឹង​ទៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ចំណែក​ម្នាក់ទៀត​ត្រូវ​សំរាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​ផងដែរ​៕ ​01 02