ស្ត្រី​កូន​៣​នាក់​ដាច់​ចិត្ត​រត់ចោល​ប្តី ពេល​នេះ​ប្តីប្រកាស​អង្វរ​ឲ្យ​ត្រឡប់​វិញ​

​កំពង់ឆ្នាំង​៖​ស្ត្រី​ស្រស់​ស្អាត​ម្នាក់​ព្រោះ​តែ​ភាពក្រីក្រ​ក្នុង​គ្រួសារ​បាន​យក​កូនប្រុស​តូច​ម្នាក់​ទៅ​តាម​ខ្លួន​មិនដឹងថា ជា​ទៅ​រស់នៅ​ទីណា​ទេ ដោយ​ដាច់​ចិត្ត​រត់ចោល​កូន​២​នាក់​និង​ប្តី រយះពេល​៦​ថ្ងៃ​មក​ហើយ អោយ​រស់នៅ​លំបាក​វេទនា​នៅក្នុង​ផ្ទះ​ដោយ​មិន​ខ្វាយខ្វល់​អ្វី  ឡើយ​។​ករណី​នេះ​

បាន​កើតឡើង​នៅ​ថ្ងៃ​ទី ២២ ខែកក្កដា ឆ្នាំ​២០១៤ នៅក្នុង​ភូមិ​អាឡែង ឃុំ​ជ្រៃ​បាក់ ស្រុករ​លារ​ប្អៀ​រ​។​
​    ​បុរស​ឈ្មោះ ផាន់ សារឿ​ន   អាយុ ៤០​ឆ្នាំ មាន​មុខរបរ​ជា​កម្ម​សំណង់ រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​រៀបរាប់​នៅ​ព្រឹក​ថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ​២០១៤ នេះ​អោយដឹងថា​៖​ប្រពន្ធ​របស់​ខ្លួន​ឈ្មោះ មុត យ័ន អាយុ​៣០​ឆ្នាំ  បាន​រៀបការ​ជាមួយ​គ្នា​ជាង​១០​ឆ្នាំ​មកហើ​
​យ​និង​មានកូន​ចំនួន​៣​នាក់ ប្រុស​១ ស្រី​២ កូន​បង​គេ​អាយុ ១៣​ឆ្នាំ និង​កូនពៅ​អាយុ​៧​ឆ្នាំ​។​
​ក្នុង​រយះពេល​បាន​គ្នា​ជា​ប្តី​ប្រពន្ធជាង​១០​ឆ្នាំ​កន្លងមក​នេះ​រស់នៅ​តែ​ក្នុង​ខ្ទម​ស្លឹក​តូច​មួយរ​ហែក​រយ៉ៃ  ប្តី​មាន​មុខរបរ​ជា​កម្មក​រ​សំណង់ ចំណែក​ប្រពន្ធ​ស៊ីឈ្នួល ធ្វើស្រែ​ចំការ​អោយគេ ពុំ​មាន​ដីស្រែ​ធ្វើ​និង​គេ​ទេ​។ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដោយសារ​តែ​ជីវភាព​ក្នុង​គ្រួសារ​ក្រីក្រ​និង​ធ្លាក់​ដុនដាប និង​កូនៗ​មាន​ជម្ងឺ​ផង​នោះ  ពួកគាត់​បាន​សម្រេចចិត្ត​ខ្ចីលុយ​ចងការ​អ្នកស្រុក​ចំនូ​ន​ជាង​៤​លាន​រៀល​មកដល់ពេលនេះ​ទាំង​ការ​ទាំង​ដើម​ឡើង​ជាង​៥​លាន​រៀល​ទៅហើយ    រូបគាត់​ពុំមាន​លទ្ធភាព​រក​ប្រាក់​សង​គេ​បានឡើយ​។​ព្រោះតែ​ហេតុនេះហើយ​ទើប​ប្រពន្ធ​គាត់​ដាច់​ចិត្ត​រត់ចោល​កូន​និង​ប្តី មិនដឹង​ថា​ទៅ​រស់នៅ​ទីណា​ឡើយ​។​
​    ​នៅក្នុង​រយះពេល​៦​ថ្ងៃ​ដែល​ម្តាយ​បាន​រត់ចោល កូនៗ​ទាំង​២​នាក់​ដែល​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​និង​អាយុ​៩​ឆ្នាំ បានរស់នៅ​ត្រ​ម៉ង់​ត្រ​ម៉ោច​តែ​២​នាក់​បងប្អូន​យ៉ាង​វេទនា  នៅក្នុង​រយះពេល​នេះដែរ​ឪពុក​របស់​គេ​ទៅ​ធ្វើ​ជា​កម្មករសំណង់​នៅក្នុង​ទីក្រុង​ភ្នំពេញ  ក្រោយពេល​ដឹងថា​ប្រពន្ធ​ចេញពីផ្ទះ​បាត់​រយះពេល​៦​ថ្ងៃ​ហើយ​នោះ  ទើប​រូបគេ​ត្រឡប់​មក​រស់នៅ​គ្រប់គ្រង​កូនៗ​ទាំង​២​នាក់​នៅក្នុង​លំនៅដ្ឋាន​វិញ​។​
​    ​បុរស​ឈ្មោះ ផាន់ សារឿ​ន  សូម​សំណូមពរ​ដល់​លោក​នាយក​សារព័ត៌មាន  មេត្តា​ជួយ​ផ្សាយ​រឿង​នេះ​ផង ដើម្បីអោយ​ប្រពន្ធ​របស់​គាត់​បាន​ដឹង​ផង  ថា​គាត់​មិន​ប្រកាន់​និង​រូប​នាង​ឡើយ   សូម​អោយ​តែ​នាង​វិល​មក​រូ​ម​រស់នៅ​ជាមួយ​កូនៗ​និង​ប្តី​វិញ​មក  រូប​ប្តី​និង​កូនៗ​រង់ចាំ​ទទួល​នាង​ជា​និច្ច ៕  

1 2 3