ខេត្តព្រះសីហនុ៖ក្រុមជនសង្ស័យចំនូន៤នាក់ដែលពាក់ពន្ធ័(អំពើចោរលូច.ឆក់.កាច់ករម៉ូតូ.ប្លន់)យ៉ាងសកម្មលើទឹកដីខេត្តព្រះសីហនុស្ទើរគ្រប់ពេលវេលានោះត្រូវបានកំលាំងសមត្ថកិច្ចជំនាញប៉ូលីសអធិកាដ្ឋាននគបាលក្រុងព្រះសីហនុសហកាជាមួយប៉ូលីសប៉ុស្តិរដ្ឋាលសង្កាត់លេខ៤ធ្វើការចាប់ខ្លូនបានជាបន្តបន្ទាប់។ដោយជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លូននៅយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៤នៅត្រង់ចំណុចក្រុមទី៦ភូមិលេខ៤សង្កាត់ក្រុងព្រះសីហនុគឺចាប់ខ្លូនក្នុងបទល្មើសជាក់ស្តែងខណៈពេលធ្វើសកម្មភាព(កាច់ករម៉ូតូ)និងជនសង្ស័យចំនូន៣នាក់ទៀតចាប់ខ្លូននៅយប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៤ខណៈពេលក្រុងជនស្ស័យកំពង់ផឹកស៊ីរាំរ៉ែកស្រីញីអូនបងក្នុងក្លិបការ៉ាអូរខេ(ស្តាវិល)តាមបណ្តោយវិថីឯករាជស្ថិតក្នុងក្រុមទី១៤ ភូមិ៣ សង្កាត់៤ក្រុងខេត្តព្រះសីហនុ (ចាយលុយដែលពូកគេធ្វើសកម្មភាពបាន)។ 
លោកលុយហាងមេប៉ុស្តិប៉ូលីសរដ្ឋាលសង្កាតិលេខ៤បានឲ្យដឹងថាជនសង្ស័យទាំ៤នាកខាងលើមានឈ្មោះទី១ឈ្មោះមុំសុខ(ហៅអាយូនវិន)ភេទប្រុសអាយុ២១ឆ្នាំគ្មានមុខរបរមិនពិតប្រាកដចាប់ខ្លូននៅយប់ថ្ងៃទី១០ខែសីហាឆ្នាំ២០១៤ពីរបទកាច់ករម៉ូតូ។ចំណែកជនសង្ស័យចំនូន៣នាក់ទៀតមានឈ្មោះទី១សោម ដារា ហៅ ធី ប្រុស អាយុ ២២ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ក្រុមទី១ ភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ ទី២ មានឈ្មោះ សេង ភិរម្យ ហៅ ពុង ប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិត ប្រាកដស្នាក់នៅក្រុម ទី១៣ ភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ និង ជនសង្ស័យ ទី៣មានឈ្មោះ ម៉េង សុខហេង ប្រុស អាយុ ១៧ មុខរបរ ជាងសំណង់ ស្នាក់នៅក្រុមទី១៦ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។
ជនស្ស័យទាំង៣នាក់ខាងលើត្រូវបានចាប់ខ្លូននៅយប់ថ្ងៃទី១១ខែសីហាឆ្នាំ២០១៤នៅក្នុងក្លិបការ៉ាអូរខេ(ស្តាវិល)ក្រោយពេលចាប់ខ្លូនសមត្ថកិច្ចធ្វើការដក់ហូតនៅវត្ថុតាងបានមួយចំនួនរួមមាន៖១កាំភ្លើងខ្លី១ដើមម៉ាកប៉េអាកុលពណ៌សផលិតនៅសហរដ្ឋអាមេរិចមានបង់១និងមានគ្រាប់ចំនួន៦គ្រាប់។២ឧបករណ៍និងសម្ភារៈសំរាប់ដោះនិងកាច់កម៉ូតូមួយចំនួន។៣-ម៉ូតូ១គ្រឿងម៉ាក ឃ្លីក ពណ៌ក្រហមលាយ ខ្មៅ គ្មានស្លាកលេខ សារីឆ្នាំ២០១៤ ។ 
ពាក់ពន្ធ័ការចាប់ខ្លូនជនសង្ស័យទាំងអស់ខាងលើលោកលុយហាងបានធ្វើការបញ្ជាក់ថាក្រុមនេះគឺជាមុខសញ្ញាចាស់ដែលធ្លាប់ធ្វើសកម្មភាពកន្លងមកហើយសមត្ថកិច្ចប៉ូលីសកំពង់តាមរុករកចាប់ខ្លូនផងដែរ។ហើយចំណែកកាំភ្លើងខ្លីដែលជនសង្ស័យប្រើប្រាស់ក្នុងការធ្វើសកម្មភាពប្លន់ហើយសមត្ថកិច្ចដល់ហូតបានខាងលើនេះគឺជាកាំភ្លើងដែលពូកគេ(ជនស្ស័យ)ប្លន់បានមន្ត្រីយោធាកងទព័ជើងទឹកមូលដ្ឋានសមុទ្ររាមម្នាក់ក្នុងពេលកន្លងមក។
គូរបញ្ជាក់ផងដែរថាក្នុងរយៈពេលជាង១ខែគឺចាប់ពីរដើមខែកក្កដារហូតមកដល់ខែសីហានេះសមត្ថកិច្ចបានធ្វើការចាប់ខ្លូនជនស្ស័យពាក់ពន្ធ័ធ្វើសកម្មភាព(អំពើចោរលូច.ឆក់.កាច់ករម៉ូតូ.ប្លន់)សរុប១០នាក់និងធ្វើការដក់ហូតម៉ូតូគ្រប់ធន់បានចំនូន១២គ្រឿងរូមនិងឧប្បករណ៍សំរាប់ធ្វើសកម្មភាពផ្សេងៗមួយចំនូនផងដែរ។ បច្ចុប្បន្នក្រុមជនសង្ស័យទាំង៣នាក់នេះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋានក្រុងព្រះសីហនុកំពុងសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌខេត្តព្រះសីហនុដើម្បីចាត់ការបន្ត៕



































